រាជធានីភ្នំពេញ ៖ ពិតជាខ្សែធំខ្នងក្រាស់មែន ម្ចាស់ទីតាំងបនល្បែងខ្នាតយក្សហ្គេមបាញ់ត្រី៨ទូរ បៀរប៉ក់ ទូរបៀរប៉ក់ នៀរការ៉ាត់ ភ្នាល់ចាក់បាល់តាមប្រពន្ឋ័អនឡាញខុសច្បាប់មួយកន្លែង ស្ថិតនៅភូមិព្រៃទា១សង្កាត់ចោមចៅ៤ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ធ្វើសកម្មភាពបើកលេងយ៉ាងគគ្រឹកគគ្រេងអនាធិបតេយ្យ ប្រហែលមានខ្នងបង្អែកយ៉ាងរឹងមាំ ហើយមានឥទិ្ឋពលទៀតផង ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។ បើតាមសេចក្ដីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា:មានទីតាំងបនល្បែងខ្នាតយក្សហ្គេមបាញ់ត្រី៨ទូរបៀរនាគ៨ទូរ នៀរប៉ក់ បៀរការ៉ាត់ ភ្នាល់ចាក់បាល់និងល្បែងផ្សេងៗទៀតខុសច្បាប់មួយកន្លែងស្ថិតនៅភូមិ ព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ កំពុងបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេងពេញបន្ទុក តែគេមិនដែលឃើញអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ឋ័នៅក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់មិនអនុវត្តទប់ស្កាត់និងបង្ក្រាបទាល់តែសោះ ។ មជ្ឍដ្ឋានខាងក្រៅ និងបងប្អូនប្រជាពលរដ្ឋរស់នៅក្បែរទីតាំងបនល្បែងស៊ីសងខ្នាត់យក្សខាងលើរងការរិះគ ន់ចំៗថា បើគ្មានការឃុបឃិតគ្នាជាប្រពន្ឋ័ ហើយមានខ្នងបង្អែករឹងមាំទេនោះ ! ម្ចាស់ទីតាំងបនល្បែងស៊ីសងនិងបក្សពួករបស់ខ្លួនក៏មិនអាចសាងភាពល្បីល្បាញខាងបើកល្បែងស៊ីសងហ្គេមបាញ់ត្រី ៨ ទូរ បៀរនាគ ៨ ទូរបៀរប៉ក់ នៀរការ៉ាត់ ភ្នាល់ចាក់បាល់ ល្បែងផ្សេងៗទៀតខុសច្បាប់ទ្រង់ទ្រាយធំនៅក្នុងទឹកដីភូមិព្រៃទា១ សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបានឡើយ ។ ប្រភពដដែលបានបន្ដទៀតថា: ក្ដីកង្វល់របស់បងប្អូនប្រជាពលរដ្ឋរស់នៅសព្វថ្ងៃនេះមា នៃការព្រួយបារម្ភនិងការភ័យខ្លាចជាខ្លាំងចំពោះសុខទុក្ខនិងសុវត្ថិភាពគ្រួសាររបស់ពួកគាត់ព្រោះថា:ទីណាមានបនល្បែងស៊ីសងទីនោះមិនយូរមិនឆាប់ទេកើតមាននូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា:ចោរលួច ចោរឆក់ ចោរ ប្លន់និងអំពើហិង្សាក្នុងគ្រួសារជាក់ជាមិនខាន ។ អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយនេះដើម្បីពាំនាំដំណឹងអំពីសកម្មភាពក៏ដូចព្រឹត្តិការណ៍ជំរាបជូនដល់ឯកឧត្តមនាយឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគបាលជាតិ […]
Author: vcstv
ប្រធាននិងអនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនិងបក្សពួកគាបយកលុយពីក្រុមឈ្មួញទ្វេដងនៅភូមិអូរពោរឃុំរមណីស្រុកររៀងខេត្តព្រះវិហារមិនញញើតអ្វីទាំងអស់អាងខ្នងប្រធានមន្ទីរសាធារណការខេត្ត?
អំពើពុករលួយរបស់ប្រធានជញ្ចីងនិងមន្ត្រីស្ថានីយ៍ជញ្ជីងថ្លឹងរថន្តនៅភូមិអូរពោរឃុំរមណីស្រុកររៀងខេត្តព្រះវិហារបានប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយគ្រប់ពេលវេលាមិនថាថ្ងៃមិនថាយប់ធ្វើអោយពួកក្រុមឈ្មួញមានការមិនពេញចិត្តជាខ្លាំង។ ប្រភពពីក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញឆ្លងឆ្លងកាត់ភូមិអូរពោរឃុំរមណីស្រុកររៀងខេត្តព្រះវិហារបានឲដឹងថា ករណីមន្ត្រីដែលប្រចាំការនៅស្ថានីរថយន្តនៅទីនោះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយ។ ទោះបីជារថយន្តដឹកទំនិញមិនលើសទម្ងន់ ក៏មន្ត្រីប្រចាំការនៅស្ថានីយ៏ជញ្ជីងថ្លឹងរថយន្តនៅភូមិអូរពោរទារលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ វាក្លាយទៅជាទម្លាប់ក្នុងសង្គមគួរឲ្យស្អប់ខ្ពើមជាទីបំផុត ។ ក្រុមឈ្មួញនិងអាជីវករដឹកទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងភូមិអូរពោរឃុំរមណីស្រុកររៀងខេត្តព្រះវិហារបានឲ្យដឹងថារថយន្តដឹកលេីសទម្ងន់ឬមិនលេីសទម្ងន់ក៍តម្រូវឲ្យបង់លុយតាមការកំណត់ មិនរំលងបានឡើយ។ ដូច្នេះហើយសូម លោក ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេតព្រះវិហារមិនគួរបណ្ដែតបណ្ដោយអោយប្រធានស្ថានីយ៍ជញ្ជីងថ្លឹងនិងអនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅភូមិអូរពោរឃុំរមណីស្រុកររៀងខេត្តព្រះវិហារប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃតាមអំពេីចិត្តតទៅទៀតនោះឡើយ។ ប្រភពពីមន្ត្រីសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានអោយដឹងថា ដោយមានការឃុបឃិតគ្នាពីថ្នាក់ដឹកនាំមន្ទីរ ទើបក្រុមមន្ត្រីនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ខាងលើរកវិធីសាស្ត្រគ្រប់បែប យ៉ាងដើម្បីប្រមូលលុយឲ្យបានច្រើន ពីព្រោះវាជាមុខមាត់របស់ស្ថានីយ៍ជញ្ជីងថ្លឹងនិងមានចំណូលដាក់ក្នុងហោប៉ៅបានច្រើនចែកគ្នាធ្វើមានធ្វើបានផង។ ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយ៍មួយនេះទារលុយច្រើនៗបើទោះប្បីជារថយន្តមានការដឹកទំនិញលើសទម្ងន់បន្តិចបន្តួចក៏ដោយ។ ជាងនេះទៅទៀតបើទោះប្បីជារថយន្តដឹកទំនិញមិនលើសទម្ងន់ក៏មិនត្រូវហាមាត់លូកដៃទារលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃនោះដែរ ព្រោះអ្នករកស៊ីដឹកទំនិញទទួល ស្គាល់ថា រថយន្ដដឹកជញ្ជូនទំនិញអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ជញ្ជីងថ្លឹងររថយន្តនោះអោយតែមានរថយន្តដឹកទំនិញលើសទម្ងន់ដើម្បីសង្កត់ ក យកលុយតែប៉ុណ្ណោះ ទោះប្បីរថយន្ដដឹកទំនិញលើសទម្ងន់ឬមិនលើសទម្ងន់ត្រូវតែបង់លុយតាមការកំណត់របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ដចំណុចខាងលើមិនអាចតវ៉ាបាន។ ពាក់ព័ន្ធមន្ត្រីប្រចាំនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តភូមិអូរពោរឃុំរមណីស្រុកររៀងខេត្តព្រះវិហារ ពិតជាបង្កអោយមានការក្តៅក្រហាយដល់អ្នករកស៊ីដឹកជញ្ជូនទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដ៍ទៃទៀត នឹង ស្ពាន ខូចខាតបាក់ស្រុតជាបន្ដបន្ទាប់។ ក្រុមអ្នកបើករថយន្ត សូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក សេង ឈួន រដ្ឋលេខាធិការក្រសួង សាធារណការនិងជាប្រធាន គណៈកម្មការ សម្របសម្រួល ជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស នឹង លោក […]
លោក សេង ឈួន រដ្ឋលេខាធិការក្រសួង សាធារណការនិងដឹកជញ្ជូននិងជាប្រធានគណៈកម្មការគ្រប់គ្រងជញ្ជីងថ្លឹងរថយន្ដចល័តទូទាំងប្រទេស មិនគួរមើលរំលង លោក សោម សុធា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ51និងបក្សពួកប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ ប្រព្រឹត្តរបៀបអំពើពុក រលួយ.!
កំពង់ស្ពឺ ៖ ភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុក រលួយរបស់ក្រុមមន្ត្រីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ដផ្លូវជាតិលេខ51ភូមិពោធី៍ ឃុំដំណាក់រាំងស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ប្រែក្លាយជាប្រធានបទមួយសំរាបអាជីវករនិងឈ្មួញរបររកស៊ីដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវលេខ51 ស្រុកឧត្តង្គ ខេត្តកំពង់ស្ពឺ។ ប្រភពពីឈ្មួញនិងអាជីវករដែលដឹកជញ្ជូនទំនិញ ក៏ដូចជាកសិផលផ្សេងៗឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ51ភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកឧត្តង្គ បានឲ្យដឹងថា ករណីមន្ត្រីប្រចាំការស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅទីនោះតម្រូវអោយបង់លុយបើទោះប្បីរថយន្ដពួកគេផ្ទុកទំនិញលើសទម្ងន់ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវតែបង់លុយតាមការកំណត់របស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត មិនអាចរំលងបាន។ ប្រភពពីក្រុមឈ្មួញនិងអាជីវករមួយចំនួនបានអះអាងថា ពួកគាត់ដឹកជញ្ជូនទំនិញឬកសិផលផ្សេងៗ ដោយគោរពតាមច្បាប់កំណត់ក៏នៅតែចៀសមិនផុតពីបង់លុយក្រោមតុ លើតុ ឲ្យក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ51 ឃុំដំណាក់រាំង ស្រុកឧដ្ដុងខេត្តកំពង់ស្ពឺ នោះដែរ។ហេតុនេះហើយទើបមានការ អំអំពាវនាវដល់លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ និងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ចាត់វិធានការទប់ស្កាត់អំពើពុក រលួយ របស់ប្រធានជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ51 ឃុំដំណាក់រាំង ស្រុកឧដ្ដុង និងក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយជាបន្ទាន់។ ប្រភពពីមន្ត្រីក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ការដែលក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ51 ក្នុងឃុំដំណាក់រាំង ស្រុកឧដ្ដុង គាបយកលុយពីឈ្មួញនិងអាជីវករតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីមន្ត្រីធំៗនៅខាងលើផងដែរ។ជាការពិតឈ្មួញមួយចំនួនបានប្រើប្រាស់រថយន្តយីឌុបធំៗ រថយន្តសណ្ដោងកន្ទុយ សណ្ដោងរ៉ឺម៉កផ្ទុកទំនិញលើសទម្ងន់ បើកបរឆ្លងកាត់មុខមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ51 ដោយគ្មានការព្រួយបារម្ភនោះទេផ្ទុយទៅវិញមន្ត្រីទាំងនោះគ្រាន់តែតម្រូវឲ្យម្ចាស់រថយន្ត ដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយតាមការកំណត់ គឺជាការស្រេចដោយមិនខ្វល់ពីរឿងរថយន្តទាំងនោះ ធ្វើឲ្យខូចផ្លូវ ខូចស្ពាននោះទេ។ ប្រភពពីប្រជាពលរដ្ឋ […]
កាស៊ីណូ សុខ គីម ម៉េង ច្រកព្រំដែនទ្វេភាគីតន់ហន់ បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ឆ្លងដែនចេញចូលមក លេងល្បែងសុីសងដោយសេរីយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរួមនឹងមេប៉ុស្តិ៍ច្រកព្រំដែនទ្វេភាគីតន់ហន់ រក្សាភាពស្ងៀមស្ងាត់.!
កំពត ៖ ប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិព្រែកក្រើស ឃុំព្រែកក្រើស ស្រុកកំពង់ត្រាច បានបញ្ជាក់ឲ្យដឹងថា កាស៊ីណូ សុខ គីមម៉េង បើកដំណើរការអោយក្រុមញៀនល្បែងពលរដ្ឋខ្មែរ និងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រឆ្លងដែនចេញចូលមកលេងល្បែងសុីសងជល់មាន់ បៀរ អាប៉ោង និងល្បែងជាច្រើនប្រភេទទៀត ដោយសេរីយ៉ាងគគ្រឹកគគ្រេងនៅកាស៊ីណូច្រកព្រំដែនទ្វេភាគី តន់ហន់ តាមអំពើចិត្ត។ មជ្ឃដ្ឋានខាងក្រៅ បានរិះគន់ទៅលេី អាជ្ញាធរនិងសមត្ថកិច្ច មូលដ្ឋានបានត្រឹម រក្សាភាពស្ងៀមស្ងាត់ មិនទាន់ឃើញចាត់កម្លាំងចុះទប់ស្កាត់និងបង្ក្រាបនៅឡើយទេ!បើទោះបីសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាពបានផ្សព្វផ្សាយព្រោងព្រាតនូវភាពមិនប្រក្រតីនៃកាសុីណូ សុខ គឹមម៉េង ដែលបើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមាន ប៉ាស្ព័រខ្លះ អត់ប៉ាស្ព័រចេញចូលមកលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេងយ៉ាងណាក៍រក្សាភាពស្ងៀមស្ងាត់ផងដែរគេសង្ស័យថា ខ្លាចបាត់បង់ផលប្រយោជន៍ទេដឹង? ទើបសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកំពត មិនចាត់វិធានការបង្ក្រាប។ ប្រភពពីអ្នកញៀនល្បែងដែលធ្លាប់ចេញចូលលេងល្បែងស៊ីសងខុសច្បាប់ដែលជ្រកក្នុងកាស៊ីណូ លោក សុខ ចាយ ហៅ សុខ គីមម៉េង នៅច្រកព្រំដែនទ្វេភាគី តន់ហន់ កម្ពុជា-វៀតណាម ស្ថិតនៅក្នុងភូមិ ព្រែកក្រើស ឃុំព្រែកក្រើស ស្រុកកំពង់ត្រាច ខេត្តកំពត ខាងលើនៅតែបន្តបើកដំណើរការឱ្យក្រុមញៀនល្បែងប្រជាពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រខ្លះអត់ប៉ាស្ព័រឆ្លងដែនចេញចូលលេងល្បែងសុីសងយ៉ាងអនាធិបតេយ្យ ផ្ទុយពី.ស ជ. ណ .ក្រសួងស្ថាប័នពាក់ព័ន្ធក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ ដែលមិនអនុញ្ញាតអោយពលរដ្ឋខ្មែរចូលទៅលេងល្បែងនៅក្នុង កាសុីណូ […]
អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្ត្រីជំនាញចុះសិក្សាស្រាវជ្រាវ លោក លី ម៉ៅ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥ នៅចំណុចភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយ ទាំងយប់ទាំងថ្ងៃ
ប្រភពពីក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេលេខ៥តែងតែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តនៅចំណុច ផ្លូវជាតិលលេខ៥ថាលោក លី ម៉ៅ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥ នៅចំណុចភូមិពុកឆ្មាឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបងថាជញ្ចីងថ្លឹងរថយន្តនេះប្រែក្លាយទៅជាជញ្ចីងថ្លឹងលុយតាមរបៀបពុករលួយ ទោះប្បីជាមិនលើសទម្ងន់ ក៏មន្ត្រីនៅស្ថានីយ៏ជញ្ជីងថថ្លឹងរថយន្តដែលប្រចាំការនៅទីនោះសុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ វាក្លាយទៅជាទម្លាប់គួរឲ្យស្អប់ខ្ពើម ។ ក្រុមឈ្មួញតូច ធំដឹកទំនិញ ឆ្លងកាត់ ស្ថានីយ៍ជញ្ជីងបានឲ្យដឹងទៀតថា លើសទម្ងន់ឬមិនលើសទម្ងន់ក៏តម្រូវឲ្យបង់លុយតាមការកំណត់ មិនគូរណា លោក ព្រួញ រដ្ឋាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដបាត់ដំបងបណ្ដែតបណ្ដោយអោយប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តធ្វើអ្វីៗ តាមអំពើចិត្តនោះទេ។ ក្រុមឈ្មួញអ្នករកស៊ីដឹកទំនិញបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងៗពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយ៍មួយនេះទារលុយច្រើនៗពេកបើទោះប្បីជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយ។ ជាងនេះទៅទៀត បើទោះបីជាមិនលើសទម្ងន់ក៏មិនត្រូវហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃនោះដែរ ព្រោះអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនវាអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ ។ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តនេះបន់ឲ្យតែមានរថយន្តដឹកលើសទម្ងន់ដើម្បីសង្កត់ ក យកលុយតែប៉ុណ្ណោះ។ រឿងពួកមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្តនេះពិតជាបង្កឲ្យមានការក្តៅ ក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដ៍ទៃទៀត នឹង ស្ពាន ខូចខាតជាបន្ដបន្ទាប់ផងដែរ។ បញ្ហានេះហើយក្រុមអ្នកបើកបររថយន្តនឹងឈ្មួញរកស៊ីដឹកទំនិញតូចធំក៍សូមសំណូមពរទៅដល់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំង លោក សេង ឈួន រដ្ឋលេខាធិការក្រសួង និងជានុប្រធាន គណៈកម្មការ សម្របសម្រួល ជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស ជាពិសេសទៅទៀត លោក សុខ […]
លោក ហេង សំបូរ ប្រធានសាខាគយនិងរដ្ឋាករខេត្តស្វាយរៀងកាន់តំណែងដុះស្លែ បើកភ្លើងខៀវមេៗគយតាមច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី និងច្រកទ្វារតំបន់ព្រំដែនជាច្រើនកន្លែងប្រព្រឹត្តរបៀបអំពើពុករលួយតាមអំពើចិត្តមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយ.!
ប្រភពពីមន្ត្រីនៅច្រកព្រំដែនទ្វេភាគីបុសមន ស្រុករំដួល ខេត្តស្វាយរៀង បានឲ្យដឹងថា ចាប់តាំងពីអំឡុងថ្ងៃទី01 ខែមីនា ឆ្នាំ2022 រហូតមកដល់ពេលនេះគឺលោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន នៅតែបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងគំហ៊ុក។ ទន្ទឹមនឹងនេះលោក ឆេង សាវិន ប្រធានការិយាល័យគយច្រកទ្វារតំបន់ព្រំដែនដូង ស្រុករមាសហែក ក៏បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុកដែរ។ ប្រសិនបើគ្មានការបើកដៃពីលោក ហេង សំបូរ ប្រធានសាខាគយនិងរដ្ឋាករខេត្តស្វាយរៀងទេនោះគឺលោក ឃុត សាលីន មេគយច្រកបុសមន និងលោក ឆេង សាវិន មេគយច្រកតំបន់ព្រំដែនដូង មិនហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនឡើយ។ ប្រភពមន្ត្រីគយក្នុងខេត្តស្វាយរៀង បានឲ្យដឹងថា នៅក្រោយ ពេលទទួលបានតំណែងជាប្រធានសាខាគយខេត្តស្វាយរៀង នៅថ្ងៃទី06 ខែកក្កដា ឆ្នាំ2020 រហូតមកដល់ពេលនេះគឺលោក ហេង សំបូរ មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់មេៗគយតាមច្រកព្រំដែននោះទេ។ ផ្ទុយទៅវិញលោក ហេង សំបូរ ប្រធានសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង បណ្ដោយឲ្យមេៗគយតាមច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី និងច្រកទ្វារតំបន់ព្រំដែន ជាច្រើនកន្លែងប្រព្រឹត្តរបៀបអំពើពុករលួយយ៉ាងពេញទំហឹងតែម្ដង។ ការដែលលោក ហេង សំបូរ […]
មេប៉ុស្តិ៍នគរបាលខ្សែរបន្ទាត់ព្រំដែនច្រកស្លាប ក្រុងបាវិតហៅច្រកទឹកត្រីនិងទាហ៊ាន បើកដៃអោយក្រុមឈ្មួញវៀតណាមសម្រុកដឹកជញ្ជូនទំនិញគេចពន្ធទំនិញខូចគុណភាពពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក
ខេត្តស្វាយរៀង៖ប្រភពពីប្រជាពលរដ្ឋរស់នៅជិតខាងខ្សែបន្ទាត់ព្រំដែនច្រកស្លាបក្រុងបាវិត ហៅច្រកទឹកត្រី បានឲ្យដឹងថា មេប៉ុស្តិ៍នគរបាលច្រកស្លាបក្រុងបាវិតហៅច្រកទឹកត្រីនិងទាហ៊ានសហការគ្នា លំហូរជនជាតិវៀតណាមនិងឈ្មួញវៀតណាមសម្រុកដឹកជញ្ជូនទំនិញគេចពន្ធនិងទំនិញខូចគុណភាពចូលយ៉ាងគំហ៊ុករាល់ថ្ងៃ រីឯលោកមេប៉ុស្តិ៍នគរបាលច្រកមួយនេះ និងស្ថាប័នពាក់ព័ន្ធ រួមទាំង ទាហ៊ាន នាំគ្នារក្សាភាពស្ងៀម ស្ងាត់.បណ្ដោយអោយក្រុមឈ្មួញវៀតណាមធ្វើអ្វីៗតាមទំនើងចិត្ត។ការដែលជនជាតិវៀតណាម ឆ្លងដែនចូលខ្មែរ មករកសុីនៅក្រុងបាវិត ខេត្តស្វាយរៀង និងមកដេីរលក់ឆ្នោតល្បែងផ្សេងៗ បានយ៉ាងសុខស្រួលបំផុត នោះដោយសាមានការបើកមេប៉ុស្តិ៍នគរបាលប្រចាំច្រកនិងទាហ៊ាន សមត្ថកិច្ចពាក់ព័ន្ធនៅច្រករបៀងព្រំដែនស្លាបក្រុងបាវិត ហៅច្រកទឹកត្រី មិនទាន់ចាត់វិធានការទប់ស្កាត់និងបង្ក្រាបនោះទេខ្លាចបាត់ ប្រយោជន៍។ ប្រភពបន្តថា ក្រុមឈ្មួញវៀតណាមតូច ធំសម្រុកឆ្លងដែនដឹកជញ្ជូនទំនិញគេចពន្ធទំនិញខូចគុណ ភាពផ្សេងៗ តាមម៉ូតូ ឬរម៉កម៉ូតូ ចូលមកក្រុងបាវិត រីឯមេប៉ុស្តិ៍នគរបាលច្រករបៀង ព្រំដែនស្លាបក្រុងបាវិត ហៅច្រកទឹកត្រីនិងទាហ៊ាន រួមនឹងសមត្ថកិច្ចពាក់ព័ន្ធនៅក្រុងស្វាយរៀង ធ្វើមិនដឹងមិនឬអ្វីទាំង អស់ បណ្តោយអោយឲ្យជនជាតិវៀតណាម និងឈ្មួញវៀតណាមដឹកជញ្ជូនទំនិញគេចពន្ធទំនិញខូចគុណភាពចូលមកខ្មែរដោយរលូន។ ដូច្នេះហើយទើបសមត្ថកិច្ចពាក់ព័ន្ធក្រុងបាវិត និងលោកមេប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែនទឹកត្រី និងទាហ៊ាន អាចប្រើអំណាច និងតួនាទី របស់ខ្លួនប្រមូលលុយ បានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ប្រហែលជាអាងខ្នងបង្អែករឹងមាំ ខេត្តនៅពី ក្រោយទេដឹង? ទេីបហ៊ានបណ្ដែតបណ្ដោយ ឲ្យជនជាតិវៀតណាម និងឈ្មួញវៀតណាមឆ្លងដែនដឹកទំនិញគេចពន្ធទំនិញខូចគុណភាពចូលមកប្រទេសខ្មែរតាមទំនេីងចិត្ត មិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ដែលបញ្ហានេះទើបប្រជាពលរដ្ឋរស់នៅ សង្កាត់បាវិត ក្រុងបាវិត អំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង […]
ល្បែងស៊ីសងឆ្នោតវៀតណាមដុះស្លែស្ថិតនៅសង្កាត់អូរឬស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញនៅចំកណ្ដាលក្រុង បើកដំណើរការអោយក្រុមញៀនល្បែងលេងដោយសេរី យ៉ាងពេញបន្ទុក រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀម ស្ងាត់.!
ភ្នំពេញ ៖ ទីតាំងល្បែងស៊ីសងឆ្នោតវៀតណាមដុះស្លែ ខុសច្បាប់ នៅកណ្ដាលក្រុង បើកដំណើរ ការអោយក្រុមញៀនល្បែងលេងដោយសេរីយ៉ាងគគ្រឹកគគ្រេងជ្រកក្រោមស្លាក“លីហួរ” វេលុយ. ដាក់ លុយ.ដកលុយ អាស័យដ្ឋាន:ផ្ទះលេខ៣៤ ផ្លូវលេខ១៦៤ សង្កាត់ផ្សារអូរឬស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ បើកដំណើរការអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងយ៉ាងសប្បាយប្រហែលមេឆ្នោតវៀតណាមមួយកន្លែងនេះមានអំណាចធំហើយ ? ទើបបានអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនហ៊ានបង្ក្រាបនោះ។ ប្រជាពលរដ្ឋរស់នៅសង្កាត់អូរឬស្សីទី៣ស្នើសុំដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ជួយចាត់កម្លាំងក្រោមឱវាទចុះពិនិត្យទប់ស្កាត់និងបង្ក្រាបម្ចាស់ទីតាំងបនល្បែងសុីសងឆ្នោតវៀតណាមស្ថិតនៅក្នុងមូលដ្ឋានខាង លើអោយមានប្រសិទ្ធភាពផង។ដោយហេតុ ថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានខណ្ឌ៧ មករា មិនហ៊ានបង្ក្រាបមេឆ្នោតវៀតណាមដុះស្លែប្រចាំសង្កាត់ អូរឬស្សីទី៣ អាស័យដ្ឋាន: ផ្ទះ លេខ ៣៤ ផ្លូវលេខ ១៦៤ ខណ្ឌ៧ មករានោះទេ! បែជាបណ្ដោយអោយម្ចាស់ឆ្នោតវៀតណាមរូបនេះបើកដំណើរ ការអោយក្រុម ញៀនល្បែងលេងយ៉ាងគគ្រឹក គគ្រេងដោយសេរី? មិនបង្ក្រាប ។ដែលបញ្ហានេះធ្វើអោយមហាជនក៍ដូចប្រជាពលរដ្ឋរិះគន់ដាក់ការ សង្ស័យថាឆ្នាំងបាយអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទេដឹង? ឬមានហ៊ុនហយ?ទើបមិនហ៊ានបង្ក្រាប! ហ៊ានផ្គើនបទបញ្ជានាយករដ្ឋមន្ត្រី ។ ប្រភពបានបន្តអោយដឹងទៀតថា មេឆ្នោត វៀតណាមដុះស្លែប្រចាំ អូរឬស្សីទី៣ នៅខាងក្រោយមានឌឿងហែម […]
លោក យូ ហេង មេសាខាគយខេត្តបាត់ដំបង កាន់តំណែងដុះស្លែល្បីកាន់តែខ្លាំងរឿងប្រមូលលុយពីទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់និងទំនិញខូចគុណភាព?
តាមច្រករបៀបនឹងការច្រកព្រំដែនអន្តរជាតិមនៅក្នុងខេត្តបាត់ដំបងត្រូវគេរាយការណ៍ថាមានទំនិញគេចពន្ធនាំចូលពីប្រទេសថៃ ជារៀងរាល់ថ្ងៃ។ តើអស់លោកមន្ត្រីមានសមត្ថកិច្ចតួយ៉ាងដូចជា គយកំពុងធ្វើអ្វី? ទំនិញ គេចពន្ធគឺជារឿងមួយ ប៉ុន្តែខូចគុណភាពតួយ៉ាងដូចជាក្នុងជ្រូក,មាន់,ទា..ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋអ្នកប្រើប្រាស់ក្នុងផ្ទៃប្រទេស គឺជារឿងមួយ ទៀត។ រីឯបញ្ហាទំនិញគេចពន្ធគឺគេអាចមើលឃើញដោយភ្នែកទទេបាន ជាពិសេសម៉ូតូទំនើបៗដែលនាំចូលពីប្រទេសថៃ។ មន្ត្រីគយស្ងាត់ៗឈឹង។ ប្រភពព័ត៌មានឲ្យដឹងថា មេគយប្រចាំខេត្តបាត់ដំបង លោក យូ ហេង ល្បីកាន់តែខ្លាំងរឿងប្រមូលលុយតាម របៀបពុករលួយមិនញញើតអង្គភាពប្រឆាំងអំពើពុក រលួយនោះឡើយ។ ក្រោយពេលទទួលបានតំណែងជាប្រធានសាខាគយខេត្តបាត់ដំបង រហូតមកដល់ពេល នេះ លោក យូ ហេង ប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញបន្ទុក។ លោក យូ ហេង បណ្ដោយឲ្យមេៗគយតាមច្រកព្រំដែនក្នុងស្រុកកំរៀង,ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ធ្វើអ្វីៗតាមអំពើ ចិត្ត។ ការដែលលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ ដំបង មិនញញើតក្នុងការសាងភាពល្បីល្បាញខាងពុករលួយដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ប្រភពបានឲ្យដឹងថា ឈ្មួញធំៗដែលរកស៊ីនាំចូលទំនិញពីប្រទេសថៃ តាមច្រកព្រំដែនក្នុងស្រុកកំរៀង ស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកសំឡូត សុទ្ធតែមានទំនាក់ ទំនងជិតស្និទ្ធជាមួយលោក យូ ហេង ។ ទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកព្រំដែនកម្ពុជា-ថៃក្នុងខេត្តបាត់ដំបងបង់ពន្ធមិនដល់៥០ភាគរយផងទេ? ក្រៅ […]
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជួន និងលោក សេង ឈួន ប្រធានជញ្ជីងថ្លឹងរថយន្ដចល័តទូទាំងប្រទេស គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ ៤ ស្រុកអង្គស្នួល ខេត្តកណ្ដាល ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយ ទាំងយប់ទាំងថ្ងៃ ប្រព្រឹត្តរបៀបអំពើពុករលួយ.!
កណ្ដាល ៖ ប្រភពពីក្រុមឈ្មួញ ដឹកទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ដផ្លូវជាតិលេខ៤ស្រុកអង្គស្នួល បានបញ្ជាក់ឲ្យដឹងថា សព្វថ្ងៃនេះ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល កំពុងសប្បាយចិត្ត ប្រមូលលុយចែកគ្នា ធ្វើមានធ្វើបាន យ៉ាងសុខស្រួល ទោះបីរថយន្តធំៗ ផ្ទុកលើសទម្ងន់នៅតែអាចធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃ មិនអ្វីទាំងអស់។ ប្រភពពីក្រុមអាជីវករតូច ធំ ដែលដឹកជញ្ជូន ទំនិញពីខេត្តផ្សេងៗ ជាពិសេសចេញពីខេត្តកំពង់ស្ពឺ ដឹកខ្សាច់ ថ្ម ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤ស្រុកអង្គស្នួល បានឲ្យដឹងថា ទោះបីពួកគេផ្ទុកលើសទម្ងន់ ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវតែបង់លុយតាមការកំណត់ របស់ក្រុមមន្ត្រីប្រចាំការស្ថានីយ៍ជញ្ជីងថ្លឹង រថយន្តតាមបណ្ដោយផ្លូវជាតិលេខ៤ស្រុកអង្គស្នួល ខេត្តកណ្តាល មិនអាចរំលងបាន។ មេឈ្មួញនិងអាជីវករមួយចំនួនបានបន្ថែមទៀតថា ពួកគាត់ដឹកជញ្ជូនទំនិញ ឬកសិផលផ្សេងៗ ចេញពីទីក្រុងភ្នំពេញ ឆ្ពោះទៅបណ្ដាខេត្តនានា ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយគោរពតាមច្បាប់កំណត់ក៏នៅតែចៀសមិនផុតពីបង់លុយ ឲ្យក្រុមមន្ត្រីពុករលួយ និងបក្សពួកប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនោះដែរ ។ ហេតុនេះហើយទើបមានការអំពាវនាវដល់លោក គួច ចំរើន អភិបាលខេត្តកណ្ដាល ទេីបឡើងកាន់តំណែងថ្មីៗ និង លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនចាត់វិធានការទប់ស្កាត់អំពើពុករលួយ របស់ […]










