ព័ត៌មានជាតិ

កាស៊ីណូ​នៅ​ច្រកព្រំដែន​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច បើក​ឲ្យ​ប្រជាជន​ខ្មែរ និង​វៀតណាម​ចូល​លេង​ដោយ​សេរី​

​ប្រភព​ពី​សមត្ថកិច្ច​នានា​បានឲ្យដឹងថា ល្បែងស៊ីសង​ខុសច្បាប់​ក្នុង​កាស៊ីណូ​មួយ​កន្លែង​ស្ថិត នៅ​ច្រក​ព្រំដែន​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង កំពុង​ដំណើរ ការ​ដោយ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​និង​វៀតណាម​ចូល លេង​ដោយ​សេរី​។ នៅ​ក្នុង​កាស៊ីណូ មាន​ល្បែង​សុីសង​គ្រប់​ប្រភេទ ដូចជា​ជល់​មាន់​,​បៀ​រ​,​អាប៉ោង​និង​យូគី​ដែល គេ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​និង​វៀតណាម​ចូល​លេង​យ៉ាង​ពពាក់ពពូន​និង​អនាធិបតេយ្យ ជា​រៀងរាល់ថ្ងៃ​។ អាជ្ញា​ធរមាន​សមត្ថកិច្ច ជាពិសេស​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន មិន​ខ្វល់​ចំពោះ​បញ្ហា​នេះ​ទេ គឺ​ចាំ​ទៅ​យក​លុយ​ពី​ជនជាតិ​វៀតណាម​ឆ្លងដែន​តែប៉ុណ្ណោះ​។​ ​ប្រភព​ពលរដ្ឋ​ខ្សិប​ថា មក​ទាល់​ពេលនេះ​មិនទាន់​ឃើញ អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​,​ស្រុក​ព្រះស្តេច ឬ​ខេត្ត ព្រៃវែង ពិសេស លោក​ឆោម ប៊ុន​ឆន​ស្នងការ​នគរបាល​ខេត្ត​ចុះ​មក​ត្រួតពិនិត្យ​នោះ​ទេ​។ ផ្ទុយទៅវិញ អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្រុក​ព្រះស្តេច និង​ខេត្ត​ព្រៃវែង​ហាក់ដូច ជា ធ្វើ​មិនដឹងមិនឮ​ចំពោះ​បញ្ហា​នេះ​។ ជាងនេះទៅទៀត​ប្រជាពលរដ្ឋ​មើលឃើញថា អាជ្ញាធរខេត្ត ជាពិសេស​សមត្ថកិច្ច ហាក់ដូចជា​ធ្វើ​មិនដឹងមិនឮ ជាមួយ​នឹង​ការទទួល​បាន​ផលប្រយោជន៍​ឬ​លាប​សក្ការៈ ណាមួយ​ពី​ម្ចាស់​កាស៊ីណូ​មួយ​កន្លែង​នេះ​។ យ៉ាង​ដូច្នេះ​ហើយ​បានជា​កាស៊ីណូ​១​កន្លែង​នេះ​ដំណើរការ រយៈពេល​ជា​យូរ​មក ហើយ​ដោយ​គ្មាន​សមត្ថកិច្ច​ណា ត្រួតពិនិត្យ​ឡើយ​។​ ​គួរ​រំលឹក​ផង​ថា ស​.​ជ​.​ណ ចេញ​ដោយ​ទីស្តីការ​គណៈ​រដ្ឋ មន្ត្រី អនុញ្ញាត​ផ្តល់​អាជ្ញាប័ណ្ណ ឲ្យ​បើកម​ជ្ឈ​មណ្ឌល​កំសាន្ត​កា​សុីណូ ហើយ​រាល់​ល្បែង​សុីសង គឺ​ហាម​ដាច់ ខាត គ្មាន​ទីតាំង​ល្បែង​សុីសង​ភ្នាល់ ជល់​មាន់ ឬ​បក្សី​កីឡា​នោះទេ ម្យ៉ាងទៀត​ភ្ញៀវ​ជា​ពលរដ្ឋ​ខ្មែរ មិន​ត្រូវបាន​អនុញ្ញាត​ចូល​លេង​ល្បែង​សុីសង នៅក្នុង​កា​សុីណូ​នោះឡើយ​។ […]

ព័ត៌មានជាតិ

 ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបិទសន្និសីទស្ដីពី « អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ »

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីបិទសន្និសីទស្ដីពី « អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ » ដែលត្រូវបានផ្សព្វផ្សាយជាសកលអំពីដំណើរការនៃសាលាក្តីខ្មែរក្រហមអស់រយៈពេល ១៦ឆ្នាំ ព្រមទាំងភារកិច្ច និង សកម្មភាពការងារសំខាន់ៗ ដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដែលបានអនុវត្តក្រោយដំណើរការនៃសវនាការសាលាក្តី នៅសាលយុត្តិតេជោ បញ្ជាការដ្ឋានកងទ័ពជើងគោក។ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាមានប្រសាសន៍ថា ទីតាំងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(សាលាក្ដីខ្មែរក្រហម) ត្រូវបានខ្ញុំ (សម្ដេចតេជោ)ចុះហត្ថលេខាកាត់បញ្ចូលមកក្នុងដែនដីរាជធានីភ្នំពេញ គឺដោយសារកិច្ចព្រមព្រៀងជា មួយអង្គការសហប្រជាជាតិ ដែលតម្រូវឱ្យសាលាក្ដីនេះ ស្ថិតក្នុងដែនដីនៅភ្នំពេញ ហេតុនេះហើយ បានជាទីតាំងសាលាក្ដីនោះដែលពីមុនស្ថិតនៅក្នុងទឹកដី ខេត្តកណ្ដាលត្រូវបានខ្ញុំ(សម្ដេចតេជោ)ចុះ ហត្ថលេខាកាត់បញ្ចូលមកដែនដីភ្នំពេញវិញ។ សម្ដេចតេជោមានប្រសាសន៍បន្តថា នេះជាប្រវត្តិសាស្ត្រ មួយដែលត្រូវដឹង។ -សម្ដេចតេជោ ហ៊ុន សែន […]

ព័ត៌មានជាតិ

ពិធីបើកសន្និបាតលើកទី១”ស្ដីពីអនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍” !

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាត”ស្ដីពីអនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅបញ្ជាការដ្ឋានកងទ័ពជើងគោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ “ជាតិនៃការចងចាំនេះ ធ្វើឡើងដើម្បីលើក​តម្កើង ការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិស ដល់ជនរងគ្រោះ ដែលបានស្លាប់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លើកតម្កើងការរំឭកដល់ជន រងគ្រោះការស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ប៉ះប៉ូវការឈឺចាប់ ផ្លូវចិត្ត និងផ្នែកសង្គមដល់ជន រងគ្រោះ និងក្រុមគ្រួសារចូល រួមក្នុងការផ្សះផ្សារជាតិ និងជំរុញឲ្យមានសុខដុមនីយកម្ម ក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅ ដែលកើតមាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះ ដើម្បីកុំឲ្យវាកើតមានសារជាថ្មី”៕  

ព័ត៌មានជាតិ

 ថ្ងៃនេះ ជាទិវាជាតិនៃការចងចាំ ២០ ឧសភា !

ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត ។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។ ដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញ ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕             […]

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតប្រធានក្រុមហ៊ុនផ្នែកហិរញ្ញវត្ថុរបស់កូរ៉េ ជួបសម្តែងការគួរសម

(សេអ៊ូល, កូរ៉េខាងត្បូង)៖ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Woo Jong JEON នាយកប្រតិ​បត្តិ និងជាប្រធានក្រុមហ៊ុន SK Securities ជួបសម្តែងការគួរសម និងពិភាក្សាការងារ។ សូមបញ្ជាក់ថា ក្រុមហ៊ុន SK Securities គឺជាក្រុមហ៊ុនវិនិយោគវិស័យហិរញ្ញវត្ថុ និងបានបង្កើត​ឡើង​ក្នុងឆ្នាំ១៩៥៥។ SK Securities ធ្លាប់ទទួលបានពានរង្វាន់លេខ១ ក្នុងការវាយតម្លៃម៉ាក និងសេវាកម្មផ្សេងៗ តាមរយៈការចេញផ្សាយប្រព័ន្ធជួញដូរ និងកម្មវិធីទូរស័ព្ទដែលមានឈ្មោះថា JOOPASOO។ លើសពីនេះ SK Securities ក៏ធ្លាប់បានទទួលជ័យលាភីលេខ១ លើការវាយតម្លៃប្រព័ន្ធ​គ្រប់គ្រង​ផ្ទៃក្នុងរបស់ខ្លួនរយៈពេលប្រាំបួនឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០១១ ហើយបានទទួលពានរង្វាន់ «Korea Exchange Compliance Awards» ចំនួនបួនដងក្នុងឆ្នាំ ២០១២, ២០១៤, ២០១៥ និង២០១៩៕

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកព្រឹទ្ធសភាបារាំង ជួបសម្តែងការគួរសម

នៅព្រឹកសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យលោក វ៉ាំងសង់ អេប្លេ (Vincent Eble) សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពអន្តរសភាបារាំង-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះ ធ្វើឡើងនៅវិមានព្រឹទ្ធសភា៕

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ថោង ខុន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ សម្រាប់ស្រុកតាំងគោក

ឯកឧត្តមបណ្ឌិត ថោង ខុន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំបើកកិច្ចប្រជុំត្រួតពិនិត្យការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ សម្រាប់ស្រុកតាំងគោក ខេត្តកំពង់ធំ។ ពិធីនេះក៏មានការចូលរួមពី ឯកឧត្តម ជា បូរ៉ា អនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក, ឯកឧត្តម ហ៉ីង ថូរ៉ាក់ស៉ី អនុប្រធានទី៣ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក រួមទាំងមានអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក ប្រធាន និងអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង០៨ នៃស្រុកតាំងគោកសរុបជិត ១០០នាក់ផងដែរ។ ជាកិច្ចចាប់ផ្តើមនាឱកាសនោះ លោក ហាក់ ម៉ុងហួត ប្រធានគណៈកម្មាធិការគណបក្សស្រុកតាំងគោក បានអានរបាយការណ៍ស្តីពីលទ្ធផលការងារដែលបានអនុវត្តកន្លងមក និងការងារដែលកំពុងអនុវត្តបន្ត ដើម្បីត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ដែលនឹងមកដល់នាពេលដ៏ខ្លីខាងមុខនេះ។ បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់ប្រធានគណៈកម្មាធិការគណបក្សស្រុកតាំងគោករួច ឯកឧត្តមបណ្ឌិត ថោង ខុន បានស្នើឱ្យក្រុមការងារ និងគណបក្សស្រុក-ឃុំ ត្រៀមលក្ខណៈក្នុងការដឹកជញ្ជូនសមាជិកបក្ស ទៅចូលរួមពិធីបើកយុទ្ធនាការនៅព្រឹកថ្ងៃទី១៧ ខែឧសភា នៅខេត្តកំពង់ធំ និងរៀបចំផែនការដង្ហែរក្បួន […]

ព័ត៌មានជាតិ

វគ្គបណ្តុះបណ្តាលស្តីពីដំណើរការនៃការរៀបចំវេទិកា រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមប្រធានបទ “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានបក្ខុវិស័យកម្ពុជាឆ្នាំ២០៥០”

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្ដាល បានបើកវគ្គបណ្តុះបណ្តាលស្តីពីដំណើរការនៃការរៀបចំវេទិកា រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមប្រធានបទ “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានបក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលខេត្តកណ្ដាល។ដោយមានការអញ្ជើញចូលរួមពី អាជ្ញាធរក្រុង-ស្រុក លោក-លោកស្រីមេឃុំ ចៅសង្កាត់ នាយករដ្ឋបាលក្រុង-ស្រុក និងមន្ត្រីជំនាញផងដែរ។ ឯកឧត្តមបានមានប្រសាសន៍ថាក្នុងវគ្គបណ្តុះបណ្តាលនេះមានគោលបំណង៖ ដើម្បីពង្រឹង និងជំរុញដំណើរការកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ច ឱ្យកាន់តែមុតស្រួច និងមានភាពស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា និងអនុវត្តតាមការណែនាំរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដើម្បីឱ្យការរៀបចំវេទិកាពិគ្រោះ ពិភាក្សា វាយតម្លៃ អំពីវឌ្ឍនភាព បញ្ហាប្រឈម សំណើសំណូមពរ ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិស ផ្នែកគោលនយោបាយ សម្រាប់សម្រួចការអនុវត្ត កម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះ ទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ឯកឧត្តមបានបញ្ជាក់ថា៖ដោយយោងតាមសេចក្តីណែនាំលេខ០១៥សណន/គ.ជ.អ.ប ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្តីពីការ រៀបចំ វេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ […]

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួម ជួបសម្តែងការគួរសម

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតប្រទេសអេមីរ៉ាតអារ៉ាប់រួមប្រចាំកម្ពុជា ជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព៕ 

ព័ត៌មានជាតិ

រដ្ឋមន្រ្តីកសិកម្ម៖ អំណោយដំរីមួយគូរបស់ឡាវ នឹងរួមចំណែកបង្កើនចំនួនដំរីស្រុក និងជំនួសសត្វដំរីស្រុកដែលមានអាយុកាន់តែចាស់

(តាកែវ)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា អំណោយដំរីមួយគូរបស់ឡាវ នឹងរួមចំណែកដល់ការបង្កើនចំនួនដំរីស្រុក ដោយដំរីទាំងពីរនៅវ័យក្មេង ដែលមានលទ្ធភាពបន្តពូជ និងជំនួសសត្វដំរីស្រុកដែលមានអាយុកាន់តែចាស់ ដោយសារកម្ពុជាមិនអនុញ្ញាតឱ្យមានការចាប់ទាក់សត្វដំរីព្រៃមកផ្សាំងនោះទេ។ ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងពិធីប្រគល់-ទទួលសត្វដំរីញីឈ្មោលរបស់ឡាវជូនដល់កម្ពុជាមួយគូ នៅឧទ្យានសួនសត្វព្រៃការពារ «ភ្នំតាម៉ៅ» ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Linkham DOUANGSAVANH រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ លោក ឌិត ទីណា បានថ្លែងថា បច្ចុប្បន្ន សត្វដំរីកំពុងមានវត្តមាននៅភាគខាងជើង តំបន់ខ្ពង់រាបភាគខាងកើត និងតំបន់ជួរភ្នំក្រវាញ ហើយតាមការប៉ាន់ស្មានចំនួនសត្វដំរីព្រៃមានប្រមាណពី ៤០០-៦០០ក្បាល និងសត្វដំរីស្រុកចំនួន ៧៥ក្បាលនៅកម្ពុជា។ លោកបន្តថា កម្ពុជាក៏បានរៀបចំផែនការ សកម្មភាពអភិរក្សសត្វដំរីរយៈពេល១០ឆ្នាំ (២០២០-២០២៩) ដោយបានដាក់ចេញនូវសកម្មភាព ជាយុទ្ធសាស្រ្ត ដើម្បីកាត់បន្ថយការគំរាមកំហែងដល់ការរស់នៅរបស់សត្វដំរី ដោយមានកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិរក្សនានា ហើយការអភិរក្សសត្វដំរីនៅកម្ពុជាសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។ លោក Linkham DOUANGSAVANH […]