http://vcstvonline.net /ដោយ វីរៈជន 17 #081785788~078785788~066785788 (ខេត្តបាត់ដំបង)៖នៅថ្ងៃទី២១ និងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្នុងភូមិសាស្រ្តក្រុងបាត់ដំបង យោងៈ បទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង។ តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំបាទមានកិត្តិយសសូមគោរពរាយការណ៍ជូន លោកមេបញ្ជាការ អំពីកិច្ចប្រត្តិបត្តការដូចតទៅ +នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ កម្លាំងការិយាល័យជំនាញឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ៈ ១-ឈ្មោះ ញឹប សាណី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ កម្មករ ទីលំនៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ២-ឈ្មោះ វិន ផាន់និ ហៅ ឃីម ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មករ ទីលំនៅភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ៣-ឈ្មោះ សុខ […]
Month: January 2025
អាវុធហត្ថខេត្តសៀមរាប បង្រ្កាបបានក្មេងទំនើងម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ! ចេញផ្សាយដោយ (វីស៊ីអេសធីវីអនឡាញ)
http://vcstvonline.net /ដោយ វីរៈជន 17 #081785788~078785788~066785788 កាលពីវេលាម៉ោង ១១និង១០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ មានករណីហិង្សា បង្កឡើងដោយក្មេងទំនើង០២នាក់ បានជិះម៉ូតូ០១គ្រឿង ធ្វើសកម្មភាពដោយប្រើកាំបិតខ្វែវដេញកាប់ទៅលើជនរងគ្រោះ ០២នាក់ តែមិនបណ្តាលឲ្យរងរបួសនោះទេ ព្រមទាំងកាប់លើម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យខូចខាតយ៉ាងដំណំ នៅចំណុចលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញអាវុធហត្ថខេត្តសៀមរាប បានចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងដោយបានសហការពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់នគរធំ ក្រុងសៀមរាប រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ អាត លីមិញ ភេទប្រុស អាយុ១៦ឆ្នាំ នាំយកមកស្តាប់ចម្លើយអំពីរឿងហេតុ និងចាត់ការតាមនីតិវិធី។ វត្ថុតាងចាប់យក រួមមាន៖ កាំបិតខ្វែវចំនួន០១ដើម រួមនឹងសម្ភារមួយចំនួនទៀត។ ក្រោមវិធានការជំនាញក្មេងទំនើងឈ្មោះ អាត លីមិញ បានសារភាពឲ្យដឹងថា ខ្លួន រួមនិងបក្សពួកម្នាក់ទៀត ពិតជាបាន ប្រព្រឹត្តអំពើហិង្សាខាងលើ ប្រាកដមែន។ ក្មេងទំនើងខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ […]
អ្នកវិនិយោគនិងសង្គមស៊ីវិលរំពឹងទុកខ្ពស់ពីកិច្ចសហប្រតិបត្តិការ កាន់តែល្អប្រសើរ រវាងកម្ពុជានិងចិន នៅឆ្នាំ២០២៥! ចេញផ្សាយដោយ (វីស៊ីអេសធីវីអនឡាញ)
http://vcstvonline.net /ដោយ វីរៈជន 17 #081785788~078785788~066785788 ភ្នំពេញ៖ ឲ្យដឹងអំឡុងកម្មវិធីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន នាពេលថ្មីៗនេះ អ្នកវិនិយោគ និងសង្គមស៊ីវិល នៅកម្ពុជា បានថ្លែងពីការរំពឹងទុកខ្ពស់ លើកិច្ចសហប្រតិបត្តិការ កាន់តែល្អប្រសើរ រវាងកម្ពុជានិងចិន នៅឆ្នាំ២០២៥ ដែលជាឆ្នាំថ្មីនេះ។ លោក លី ឃុនថៃ អនុប្រធានសម្ព័ន្ធខ្មែរចិននៅកម្ពុជា និងជាប្រធានសហព័ន្ធអ្នកវិនិយោគ នៅកម្ពុជា បានប្រាប់ថា ព្រោះតែមិត្តភាពដែកថែប និងការកសាងសហគមន៍ជោគវាសនារួម រវាងប្រទេសទាំងពីរ លោកជឿជាក់ថា សម្រាប់ឆ្នាំ២០២៥ ឆ្នាំថ្មីនេះ ភាគីចិននិងកម្ពុជាសម្លឹងឃើញសក្តានុពល កាន់តែខ្ពស់ លើកិច្ចសហប្រតិបត្តិការវិនិយោគ ជាពិសេស វិស័យឧស្សាហកម្ម ដោយលោកឃើញថា តាមរយៈវត្តមានអ្នកវិនិយោគចិន នៅកម្ពុជា ប៉ុន្មានឆ្នាំចុងក្រោយនេះ បាននាំឲ្យប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការ កាន់តែរឹងមាំខ្លាំងឡើង។ «កិច្ចសហប្រតិបត្តិការ រវាងកម្ពុជាងនិងចិន គឺល្អមែនទែន ដោយសក្តានុពលប្រទេសកម្ពុជាលើ វិស័យឧស្សាហកម្ម សម្បូរដោយអ្នកវិនិយោគ ពីប្រទេសចិន…នៅឆ្នាំ២០២៥ ចូលឆ្នាំចិនខាងមុខនេះ ខ្ញុំជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន តាំងពីមិត្តដែកថែបដោយជោគជ័យ និងសំខាន់មួយទៀត […]
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារនាំយកថវិកាឧបត្ថម្ភដល់សមាជិក ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍! ចេញផ្សាយដោយ(វីស៊ីអេសធីវីអនឡាញ)
http://vcstvonline.net /ដោយ វីរៈជន 17 #081785788~078785788~066785788 នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ លោកវរសេនីយ៍ត្រី សៅ លឿត ប្រធានមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិការបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងថវិកាដែលចូលរួមពី នាយ-នាយរង នៃមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,៤៩០,០០០រៀល ប្រគល់ជូនដល់លោកអនុសេនីយ៍ឯក ជួប សុខដេត នាយរងការិយាល័យបញ្ជូនសារ នៃមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបាក់ដៃ ហើយកំពុងសម្រាកព្យាបាលបន្តនៅគេហដ្ឋាន។
សិក្ខាសាលាផ្សព្វផ្សាយពីសេវាសាធារណៈអនឡាញរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងការរៀបចំឥណទានក្នុងវិស័យសំណង់ និងអចលនៈទ្រព្យ ! ចេញផ្សាយដោយ (វីស៊ីអេសធីវីអនឡាញ)
http://vcstvonline.net /ដោយ វីរៈជន 17 #081785788~078785788~066785788 (ភ្នំពេញ)÷នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ សមាជិក សមាជិកា កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ បានចូលរួមពិធី”សិក្ខាសាលាផ្សព្វផ្សាយពីសេវាសាធារណៈអនឡាញរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងការរៀបចំឥណទានក្នុងវិស័យសំណង់ និងអចលនៈទ្រព្យ” ក្រោមអធិបតីភាពឯកឧត្ដមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ជាង និងកម្មករសំណង់ចំនួន៥៥រូបដែលជាសមាជិករបស់កម្មវិធីអាជីវកម្ម និងកម្មករសំណង់នៃសហភាពសព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញបានទទួលវិញ្ញាបនបត្របច្ចេកទេស និងវិជ្ជាជីវៈគុណវុឌ្ឍិជាតិកម្រិត១ និងកម្រិត២ ចេញផ្សាយដោយ (វីស៊ីអេសធីវីអនឡាញ)
http://vcstvonline.net /ដោយ វីរៈជន 17 #081785788~078785788~066785788 នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ នៃសសយករាជធានីភ្នំពេញបានរៀបចំពិធីប្រគល់វិញ្ញាបនបត្របច្ចេកទេស និងវិជ្ជាជីវៈគុណវុឌ្ឍិជាតិកម្រិត១ ចំនួន ១៤រូប និងកម្រិត២ ចំនួន ៤១រូប ជូនដល់កម្មករសំណង់ ជាងសំណង់ក្រោយពីបានធ្វេីការប្រឡងជាប់ដោយជោគជ័យ។ #កម្មករសំណង់ជំនាញ #ជំនាញក្នុងវិស័យសំណង់ #កអក #សសយករាជធានីភ្នំពេញ #uyfc #សសយក #កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់






