អំពើពុករលួយរបស់ប្រធានជញ្ចីងនិងមន្ត្រីស្ថានីយ៍ជញ្ជីងថ្លឹងរថន្តនៅភូមិអូរពោរឃុំរមណីស្រុកររៀងខេត្តព្រះវិហារបានប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយគ្រប់ពេលវេលាមិនថាថ្ងៃមិនថាយប់ធ្វើអោយពួកក្រុមឈ្មួញមានការមិនពេញចិត្តជាខ្លាំង។ ប្រភពពីក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញឆ្លងឆ្លងកាត់ភូមិអូរពោរឃុំរមណីស្រុកររៀងខេត្តព្រះវិហារបានឲដឹងថា ករណីមន្ត្រីដែលប្រចាំការនៅស្ថានីរថយន្តនៅទីនោះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយ។ ទោះបីជារថយន្តដឹកទំនិញមិនលើសទម្ងន់ ក៏មន្ត្រីប្រចាំការនៅស្ថានីយ៏ជញ្ជីងថ្លឹងរថយន្តនៅភូមិអូរពោរទារលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ វាក្លាយទៅជាទម្លាប់ក្នុងសង្គមគួរឲ្យស្អប់ខ្ពើមជាទីបំផុត ។ ក្រុមឈ្មួញនិងអាជីវករដឹកទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងភូមិអូរពោរឃុំរមណីស្រុកររៀងខេត្តព្រះវិហារបានឲ្យដឹងថារថយន្តដឹកលេីសទម្ងន់ឬមិនលេីសទម្ងន់ក៍តម្រូវឲ្យបង់លុយតាមការកំណត់ មិនរំលងបានឡើយ។ ដូច្នេះហើយសូម លោក ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេតព្រះវិហារមិនគួរបណ្ដែតបណ្ដោយអោយប្រធានស្ថានីយ៍ជញ្ជីងថ្លឹងនិងអនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅភូមិអូរពោរឃុំរមណីស្រុកររៀងខេត្តព្រះវិហារប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃតាមអំពេីចិត្តតទៅទៀតនោះឡើយ។ ប្រភពពីមន្ត្រីសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានអោយដឹងថា ដោយមានការឃុបឃិតគ្នាពីថ្នាក់ដឹកនាំមន្ទីរ ទើបក្រុមមន្ត្រីនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ខាងលើរកវិធីសាស្ត្រគ្រប់បែប យ៉ាងដើម្បីប្រមូលលុយឲ្យបានច្រើន ពីព្រោះវាជាមុខមាត់របស់ស្ថានីយ៍ជញ្ជីងថ្លឹងនិងមានចំណូលដាក់ក្នុងហោប៉ៅបានច្រើនចែកគ្នាធ្វើមានធ្វើបានផង។ ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយ៍មួយនេះទារលុយច្រើនៗបើទោះប្បីជារថយន្តមានការដឹកទំនិញលើសទម្ងន់បន្តិចបន្តួចក៏ដោយ។ ជាងនេះទៅទៀតបើទោះប្បីជារថយន្តដឹកទំនិញមិនលើសទម្ងន់ក៏មិនត្រូវហាមាត់លូកដៃទារលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃនោះដែរ ព្រោះអ្នករកស៊ីដឹកទំនិញទទួល ស្គាល់ថា រថយន្ដដឹកជញ្ជូនទំនិញអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ជញ្ជីងថ្លឹងររថយន្តនោះអោយតែមានរថយន្តដឹកទំនិញលើសទម្ងន់ដើម្បីសង្កត់ ក យកលុយតែប៉ុណ្ណោះ ទោះប្បីរថយន្ដដឹកទំនិញលើសទម្ងន់ឬមិនលើសទម្ងន់ត្រូវតែបង់លុយតាមការកំណត់របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ដចំណុចខាងលើមិនអាចតវ៉ាបាន។ ពាក់ព័ន្ធមន្ត្រីប្រចាំនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តភូមិអូរពោរឃុំរមណីស្រុកររៀងខេត្តព្រះវិហារ ពិតជាបង្កអោយមានការក្តៅក្រហាយដល់អ្នករកស៊ីដឹកជញ្ជូនទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដ៍ទៃទៀត នឹង ស្ពាន ខូចខាតបាក់ស្រុតជាបន្ដបន្ទាប់។ ក្រុមអ្នកបើករថយន្ត សូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក សេង ឈួន រដ្ឋលេខាធិការក្រសួង សាធារណការនិងជាប្រធាន គណៈកម្មការ សម្របសម្រួល ជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស នឹង លោក […]
Month: June 2025
លោក សេង ឈួន រដ្ឋលេខាធិការក្រសួង សាធារណការនិងដឹកជញ្ជូននិងជាប្រធានគណៈកម្មការគ្រប់គ្រងជញ្ជីងថ្លឹងរថយន្ដចល័តទូទាំងប្រទេស មិនគួរមើលរំលង លោក សោម សុធា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ51និងបក្សពួកប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ ប្រព្រឹត្តរបៀបអំពើពុក រលួយ.!
កំពង់ស្ពឺ ៖ ភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុក រលួយរបស់ក្រុមមន្ត្រីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ដផ្លូវជាតិលេខ51ភូមិពោធី៍ ឃុំដំណាក់រាំងស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ប្រែក្លាយជាប្រធានបទមួយសំរាបអាជីវករនិងឈ្មួញរបររកស៊ីដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវលេខ51 ស្រុកឧត្តង្គ ខេត្តកំពង់ស្ពឺ។ ប្រភពពីឈ្មួញនិងអាជីវករដែលដឹកជញ្ជូនទំនិញ ក៏ដូចជាកសិផលផ្សេងៗឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ51ភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកឧត្តង្គ បានឲ្យដឹងថា ករណីមន្ត្រីប្រចាំការស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅទីនោះតម្រូវអោយបង់លុយបើទោះប្បីរថយន្ដពួកគេផ្ទុកទំនិញលើសទម្ងន់ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវតែបង់លុយតាមការកំណត់របស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត មិនអាចរំលងបាន។ ប្រភពពីក្រុមឈ្មួញនិងអាជីវករមួយចំនួនបានអះអាងថា ពួកគាត់ដឹកជញ្ជូនទំនិញឬកសិផលផ្សេងៗ ដោយគោរពតាមច្បាប់កំណត់ក៏នៅតែចៀសមិនផុតពីបង់លុយក្រោមតុ លើតុ ឲ្យក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ51 ឃុំដំណាក់រាំង ស្រុកឧដ្ដុងខេត្តកំពង់ស្ពឺ នោះដែរ។ហេតុនេះហើយទើបមានការ អំអំពាវនាវដល់លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ និងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ចាត់វិធានការទប់ស្កាត់អំពើពុក រលួយ របស់ប្រធានជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ51 ឃុំដំណាក់រាំង ស្រុកឧដ្ដុង និងក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយជាបន្ទាន់។ ប្រភពពីមន្ត្រីក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ការដែលក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ51 ក្នុងឃុំដំណាក់រាំង ស្រុកឧដ្ដុង គាបយកលុយពីឈ្មួញនិងអាជីវករតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីមន្ត្រីធំៗនៅខាងលើផងដែរ។ជាការពិតឈ្មួញមួយចំនួនបានប្រើប្រាស់រថយន្តយីឌុបធំៗ រថយន្តសណ្ដោងកន្ទុយ សណ្ដោងរ៉ឺម៉កផ្ទុកទំនិញលើសទម្ងន់ បើកបរឆ្លងកាត់មុខមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ51 ដោយគ្មានការព្រួយបារម្ភនោះទេផ្ទុយទៅវិញមន្ត្រីទាំងនោះគ្រាន់តែតម្រូវឲ្យម្ចាស់រថយន្ត ដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយតាមការកំណត់ គឺជាការស្រេចដោយមិនខ្វល់ពីរឿងរថយន្តទាំងនោះ ធ្វើឲ្យខូចផ្លូវ ខូចស្ពាននោះទេ។ ប្រភពពីប្រជាពលរដ្ឋ […]


