រាជធានីភ្នំពេញ ៖ ពិតជាខ្សែធំខ្នងក្រាស់មែន ម្ចាស់ទីតាំងបនល្បែងខ្នាតយក្សហ្គេមបាញ់ត្រី៨ទូរ បៀរប៉ក់ ទូរបៀរប៉ក់ នៀរការ៉ាត់ ភ្នាល់ចាក់បាល់តាមប្រពន្ឋ័អនឡាញខុសច្បាប់មួយកន្លែង ស្ថិតនៅភូមិព្រៃទា១សង្កាត់ចោមចៅ៤ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ធ្វើសកម្មភាពបើកលេងយ៉ាងគគ្រឹកគគ្រេងអនាធិបតេយ្យ ប្រហែលមានខ្នងបង្អែកយ៉ាងរឹងមាំ ហើយមានឥទិ្ឋពលទៀតផង ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។ បើតាមសេចក្ដីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា:មានទីតាំងបនល្បែងខ្នាតយក្សហ្គេមបាញ់ត្រី៨ទូរបៀរនាគ៨ទូរ នៀរប៉ក់ បៀរការ៉ាត់ ភ្នាល់ចាក់បាល់និងល្បែងផ្សេងៗទៀតខុសច្បាប់មួយកន្លែងស្ថិតនៅភូមិ ព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ កំពុងបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេងពេញបន្ទុក តែគេមិនដែលឃើញអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ឋ័នៅក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់មិនអនុវត្តទប់ស្កាត់និងបង្ក្រាបទាល់តែសោះ ។ មជ្ឍដ្ឋានខាងក្រៅ និងបងប្អូនប្រជាពលរដ្ឋរស់នៅក្បែរទីតាំងបនល្បែងស៊ីសងខ្នាត់យក្សខាងលើរងការរិះគ ន់ចំៗថា បើគ្មានការឃុបឃិតគ្នាជាប្រពន្ឋ័ ហើយមានខ្នងបង្អែករឹងមាំទេនោះ ! ម្ចាស់ទីតាំងបនល្បែងស៊ីសងនិងបក្សពួករបស់ខ្លួនក៏មិនអាចសាងភាពល្បីល្បាញខាងបើកល្បែងស៊ីសងហ្គេមបាញ់ត្រី ៨ ទូរ បៀរនាគ ៨ ទូរបៀរប៉ក់ នៀរការ៉ាត់ ភ្នាល់ចាក់បាល់ ល្បែងផ្សេងៗទៀតខុសច្បាប់ទ្រង់ទ្រាយធំនៅក្នុងទឹកដីភូមិព្រៃទា១ សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបានឡើយ ។ ប្រភពដដែលបានបន្ដទៀតថា: ក្ដីកង្វល់របស់បងប្អូនប្រជាពលរដ្ឋរស់នៅសព្វថ្ងៃនេះមា នៃការព្រួយបារម្ភនិងការភ័យខ្លាចជាខ្លាំងចំពោះសុខទុក្ខនិងសុវត្ថិភាពគ្រួសាររបស់ពួកគាត់ព្រោះថា:ទីណាមានបនល្បែងស៊ីសងទីនោះមិនយូរមិនឆាប់ទេកើតមាននូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា:ចោរលួច ចោរឆក់ ចោរ ប្លន់និងអំពើហិង្សាក្នុងគ្រួសារជាក់ជាមិនខាន ។ អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយនេះដើម្បីពាំនាំដំណឹងអំពីសកម្មភាពក៏ដូចព្រឹត្តិការណ៍ជំរាបជូនដល់ឯកឧត្តមនាយឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគបាលជាតិ […]

