ខេត្តកណ្ដាល៖ នាសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ។ដោយបានការអញ្ជើញចូលរួមពីលោកប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបី រដ្ឋបាលក្រុង-ស្រុកទាំង១៣ និងមន្ត្រីជំនាញផងដែរ។ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងបន្តផ្តល់ ការគាំទ្រ កិច្ចសហការជាមួយអាជ្ញាធរបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដើម្បី៖ចូលរួមការពារដំណើរការរៀបចំការបោះឆ្នោតខាងលើ ឲ្យដំណើរការស្ថិតក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព គ្មានការបំភិតបំភ័យ ការគំរាមកំហែង និងអំពើហិង្សាផ្សេងៗ និងប្រកបដោយជោគជ័យ ទន្ទឹមនេះត្រូវផ្សារភ្ជាប់ និងជំរុញការអនុវត្តន៍ឲ្យបានខ្លាំងក្លាបន្ថែមទៀតនូវគោលនយោបាយភូមិ-ឃុំ/សង្កាត់មានសុវត្ថិភាព ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤។ ឯកឧត្តមមានប្រសាសន៍ថា៖អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ ដែលទទួលខុសត្រូវលើវិស័យការពារ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងវិស័យការងារឯទៀតរបស់រាជរដ្ឋាភិបាល ត្រូវផ្តល់កិច្ចសហការដល់ គ.ជ.ប គណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ក្រុមប្រឹក្សាឃុំសង្កាត់ […]
Author: vcstv
លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តដឹកនាំលោក លោកស្រីស្នងការរងអញ្ជើញចូលរួមក្នុងពិធី រាត្រីសមោសរ កៀរគរមូលនិធិសប្បុរសធម៌
មណ្ឌលគិរី ៖ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានដឹកនាំលោក លោកស្រី ស្នងការរងលោក មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនទាំង២ លោកអធិការ ក្រុង.ស្រុកទាំង៥ អញ្ជើញចូលរួមក្នុងពិធីរាត្រីសមោសរ កៀរគរមូលនិធិសប្បុរសធម៌ក្រោមអធិបតីភាព ឯកឧត្តម ឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី និងជាជំនួយការផ្ទាល់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរ រាត្រីសមោលសរ ខួបលើកទី១៦១ ទិវាកាកបាទក្រហមកម្ពុជា ០៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី។ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍ថា ការរៀបចំរាត្រីសមោលស ដើម្បីកៀរគរមូលនិធិសប្បុរសជននាពេលនេះ ជាលើកទី១ សម្រាប់ខេត្តមណ្ឌលគិរី ក្នុងការចូលរួមឧបត្ថម្ភគាំទ្រសកម្មភាពមនុស្សធម៌ ជួយសង្គ្រោះ ដល់ជនងាយរងគ្រោះនានា។ ឯកឧត្តម […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-សហរដ្ឋអាមេរិក
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-សហរដ្ឋអាមេរិកក្នុងអណត្តិការទូតរបស់ឯកអគ្គរដ្ឋទូតថ្មី ហើយសម្តេចធិបតី ក៏បានបន្ថែមផងដែរថា រាជរដ្ឋាភិបាលកម្ពុជានៅតែរក្សាគោលនយោបាយទំនាក់ទំនងជាមួយបណ្តាប្រទេសទាំងអស់ ដោយឈរលើមូលដ្ឋានសង្គតិភាព និងនិរន្តភាព។ យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាទ្រីក បើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នៅវិមានសន្តិភាពបានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តម ផាទ្រីក មើហ្វី និងសហការីព្រមទាំងបានសម្តែងនូវការអរគុណ និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការីក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការក្នុងអណត្តិការទូតរបស់ឯកឧត្តមលើវិស័យជាច្រើនរួមមាន៖ អប់រំ សុខាភិបាល ទេសចរណ៍ វប្បធម៌ ការភ្ជាប់ទំនាកទំនងប្រជាជន និងប្រជាជន និងការលើកកម្ពស់ការភ្ជាប់ទំនាក់ទំនងវិស័យឯកជន ក្នុងវិស័យធុរកិច្ច និងវនិយោគ។ យោងតាមសេក្តីប្រកាសព័ត៌មានដដែលនោះដែរ បានគូសបញ្ជាក់ថា សម្តេចធិបតី ហ៊ុន […]
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអមដំណើរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចុះទស្សនកិច្ច ពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមលើការអនុវត្តស្ដង់ដាសាលាគំរូ នៅវិទ្យាល័យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើមឬស ស្ថិតនៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ខេត្តកណ្ដាល៖ រសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអមដំណើរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចុះទស្សនកិច្ច ពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមលើការអនុវត្តស្ដង់ដាសាលាគំរូ នៅវិទ្យាល័យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើមឬស ស្ថិតនៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ក្នុងឱកាសចុះទស្សនកិច្ចនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា៖ គោលដៅក្នុងការទស្សនកិច្ចនេះ គឺដើម្បីជម្រាបជូនដល់លោកគ្រូ អ្នកគ្រូ ថាក្រសួងមានជម្រើសពីរសំខាន់ ទីមួយគឺការបន្តពង្រឹង ដំណើរការសាលារៀនជាសាលាគំរូបន្តទៀត និងទីពីរ គឺប្រែក្លាយវិទ្យាល័យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើមឬសនេះ ទៅជាសាលារៀនជំនាន់ថ្មី ដើម្បីអាចឱ្យលោកគ្រូ អ្នកគ្រូ មានឱកាសពង្រឹងបន្ថែមនូវវិធីសាស្ត្របង្រៀន និងរៀនសូត្របន្ថែមទៀតនូវវិធីសាស្ត្រថ្មីៗ និងប្រើប្រាស់បច្ចេកវិទ្យាក្នុងការរៀន និងការបង្រៀន ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការដាក់ឱ្យអនុវត្ត «ប្រព័ន្ធបញ្ជរតែមួយជាតិ» ជាការរួមចំណែកដ៏សំខាន់ក្នុងការកែលម្អបរិយាកាសធុរកិច្ច និងការជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាការរួមចំណែកមួយដ៏សំខាន់ក្នុងការកែលម្អបរិយាកាសធុរកិច្ច និងការជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព តម្លាភាព ប្រសិទ្ធភាព និងការជឿទុកចិត្តពីសំណាក់វិនិយោគិន និងធុរជន។ ម៉្យាងទៀត គឺជាការបង្ខិតសេវាសាធារណៈទៅជិតអ្នកប្រើប្រាស់តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងថ្នាលបច្ចេកវិទ្យាក្នុងការផ្តល់សេវាសាធារណៈ ដើម្បីសម្រួលនីតិវិធី កាត់បន្ថយពេល និងចំណាយពាក់ព័ន្ធផ្សេងៗ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ គឺក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាត» នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។ នាឱកាសនោះ សម្តេចធិបតីបានថ្លែងថា ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង ក៏ត្រូវបានកំណត់យ៉ាងច្បាស់ថាជាអាទិភាពដ៏សំខាន់មួយក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតលើការកែលម្អបរិយាកាសធុរកិច្ច ដែលអំណោយផលដល់ការធ្វើធុរកិច្ច ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ តាមរយៈការកែសម្រួល និងការធ្វើសាមញ្ញកម្មនីតិវិធីពាក់ព័ន្ធនានា ការធ្វើឌីជីថលភាវូបនីយកម្មនៃការផ្ដល់សេវាសាធារណៈនិងកិច្ចការរដ្ឋបាល ការពង្រឹងសមត្ថភាពស្ថាប័ន និង ការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសម្របសម្រួលអន្តរក្រសួង-ស្ថាប័ន។ សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិនាថ្ងៃនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ក្នុងការកែលម្អបរិយាកាសធុរកិច្ច និងការជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព តម្លាភាព ប្រសិទ្ធភាព និងការជឿទុកចិត្តពីសំណាក់វិនិយោគិន និងធុរជន។ ម៉្យាងទៀត […]
អភិបាលខណ្ឌឫស្សីកែវ បញ្ជាកម្លាំងសណ្ដាប់ធ្នាប់ឲ្យរៀបចំរបៀបរៀបរយ សម្អាតបរិស្ថានតាមបណ្ដោយកំណាត់ផ្លូវ៣ខ្សែ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព
(ភ្នំពេញ)៖ ក្រោយទទួលបានបញ្ជាដឹកនាំពីលោក ជិន ប៊ុនធឿន ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌឫស្សីកែវ និងជាអភិបាលខណ្ឌ, លោក នុត សាវី ប្រធានសណ្ដាប់ធ្នាប់ខណ្ឌ បានដឹកនាំកម្លាំងក្រោមឱវាទ ចុះរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ និងឈូសឆាយ ដើម្បីសម្អាតអនាម័យបរិស្ថាន ក្នុងការបង្កាទប់ស្កាត់រាល់ការឆ្លងជំងឺដង្កាត់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងលើកកម្ពស់សោភ័ណ្ឌភាព នៅតាមបណ្ដោយផ្លូវមួយចំនួន ជុំវិញការរស់នៅប្រកបដោយផាសុខភាព របស់ប្រជាពលរដ្ឋ។ សកម្មភាពរបស់កម្លាំងសណ្ដាប់ធ្នាប់ នៃរដ្ឋបាលខណ្ឌឫស្សីកែវ ក្នុងការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ សម្អាតអនាម័យបរិស្ថាន ដើម្បីបង្កាទប់ស្កាត់រាល់ការឆ្លងជំងឺដង្កាត់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងក្នុងគោលដៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពក្នុងមូលដ្ឋាន ជុំវិញការរស់នៅប្រកបដោយផាសុខភាព របស់ប្រជាពលរដ្ឋ នេះបានអនុវត្តឡើងយ៉ាងសកម្ម ស្ថិតនៅតាមបណ្ដោយកំណាត់ផ្លូវចំនួន ៣ខ្សែ មានផ្លូវ៣០ម៉ែត្រ ផ្លូវ៥៩៨ (ហៅផ្លូវជាសុផារ៉ា) និងផ្លូវជាតិលេខ៥ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤។ លោក ជិន ប៊ុនធឿន ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌឫស្សីកែវ និងជាអភិបាលខណ្ឌ បានមានប្រសាសន៍ផ្ដាំផ្ញើរឲ្យបងប្អូនប្រជាពលរដ្ឋ មេត្តាចូលរួមសហការ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ និងសម្អាតអនាម័យបរិស្ថាន ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរឡើងបន្ថែមទៀត និងសូមប្រុងប្រយ័ត្នជានិច្ចនូវគ្រោះអគ្គិភ័យ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជប៉ុន ជាប្រទេសដែលផ្តល់ជំនួយច្រើនជាងគេនៅក្នុងការស្តារនិងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញបន្ទាប់ពីខ្ទេចខ្ទាំដោយសារសង្រ្គាមជាង២ទសវត្សរ៍
ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេឆឺរីង (ខេមបូឌា) ឯ.ក នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសជប៉ុន ជាប្រទេសដែលផ្តល់ជំនួយឧបត្ថម្ភទាំងថវិកានិងបច្ចេកទេស ច្រើនជាងគេនៅក្នុងការស្តារនិងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញបន្ទាប់ពីការខ្ទេចខ្ទាំដោយសារសង្រ្គាមជាង២ទសវត្សរ៍ មកជាប្រទេសដែលវិនិយោគកើនឡើងឥតឈប់ឈរជាបន្តបន្ទាប់។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជា ជាប្រទេសទី១ដែលទទួលវត្តមានទ័ពជប៉ុននៅក្រៅប្រទេសក្នុងបេសកកម្មរក្សាសន្តិភាព បន្ទាប់ពីសង្រ្គាមលោកលើកទី២ ហើយជប៉ុន បានប្រែក្លាយពីប្រទេសដែលផ្តួចផ្តើមផ្តល់ជំនួយអន្តរជាតិមកកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការបង្កើតរោងចក្រនៅទីនេះ គឺជានិមិត្តរូបនៃការបន្តរួបរួមរបស់ប្រទេសជប៉ុននៅក្នុងដំណើរការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងដំណាក់កាលដ៏លំបាកដែលជប៉ុនបានចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការចរចាស្វែងរកសន្តិភាពនៅកម្ពុជា៕
អភិបាលខេត្តរតនគិរី ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ ប្រគល់ជូនកងកម្លាំងការពារព្រំដែន កម្ពុជា-វៀតណាម
(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងលោកស្រីអមដំណើរ ដោយលោក ម៉ា វិចិត្រ អភិបាលរងខេត្ត, មេបញ្ជាការកងកម្លាំងទាំងបី និងប្រធានមន្ទីរមួយចំនួន នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ ប្រគល់ជូនកងកម្លាំងនគរបាលការពារព្រំដែន កម្ពុជា-វៀតណាមចំនួន ៤ ប៉ុស្តិ៍ ចំណុះវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២៣ រួមមាន៖ ប៉ុស្តិ៍នគរបាលការពារព្រំដែនលេខ ៦០៧ (ខ្លាធំ) ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ ៦០៩ (៥០០) ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ ៧០១ (អូរលាវ) និងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ៧០៣ (ពាមអូរលាវ)។ ថ្លែងនាឱកាសនោះ លោក ញ៉ែម សំអឿន បានពាំនាំនូវការសួរសុខទុក្ខ ដល់កងកម្លាំងពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនកងកម្លាំងដែលកំពុងឈរជើងការពារព្រំដែន កម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តស្រុកអូរយ៉ាដាវ។ លោកអភិបាលខេត្ត បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន […]
កម្លាំងអធិការដ្ឋាននគរបាលខេត្តកែប ចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព នៅសាលាអនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប
ខេត្តកែប ៖ នៅថ្ងៃព្រហស្បតិ៍ ៩ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ដោយអនុវត្តតាមផែនការ និងការណែនាំពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប អធិការនគរបាលក្រុងកែប បានចាត់លោកវរសេនីយ៍ទោ មាស សុផល អធិការរង ដឹកនាំកម្លាំងចុះសហការជាមួយគណៈគ្រប់គ្រងសាលា និងអាជ្ញាធរ ជួបប្រជុំជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សចំនួន ២២៦នាក់ ស្រី១១៨នាក់ ដើម្បីផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព នៅសាលាអនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប ខេត្តកែប៕
ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន២ភូមិ ក្នុងឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល
ខេត្តកណ្ដាល៖ ឯកឧត្ដម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានលើកឡើងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ១,៦៤៥ប័ណ្ណ ជូនប្រជាពលរដ្ឋ នៅភូមិសំរោង និងភូមិជ្រោយពិសី ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ថា៖ ការចែកប័ណ្ណកម្មសិទ្ធជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញ អំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រម ទាំងរួមចំណែកដល់ការពង្រឹង យុត្តិធម៌ និងស្ថិរភាពសង្គម។ ឯកឧត្ដម អភិបាលរងខេត្ត បន្តថា៖ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ មានសារៈប្រយោជន៍ណាស់សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូល ព្រោះការចុះបញ្ជីដីធ្លីនេះ បានផ្តល់នូវ៖ ការធានាបាននូវឋានៈពេញលេញជាកម្មសិទ្ធិករស្របច្បាប់លើដីធ្លីតាមរយៈការផ្តល់ ជូននូវវិញ្ញាបនបតសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង)។ ការកាត់បន្ថយជម្លោះ និងឈានដល់ការលុបបំបាត់ជម្លោះទាំងស្រុងនូវបញ្ហាវិវាទដីធ្លី។ ជាវត្ថុតាងស្របច្បាប់សម្រាប់ផ្ដល់នូវទំនុកចិត្តដល់ម្ចាស់ដី និងសម្រាប់អ្នកដែលត្រូវបន្តវេន យកទៅប្រើប្រាស់តាមតម្រូវការប្រកបដោយសុវត្ថភាព និងទំនុកចិត្ត។ ទីផ្សាប្រកបដោយទំនុកចិត្ត ការវិនិយោគនឹងកើនឡើង ជាពិសេស បានផ្ដល់ជាកម្លាំង ជំរុញដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានមួយកម្រិត ថែមទៀត។ ឯកឧត្ដម អភិបាលរងខេត្ត បានសំដែងនូវការអបអរសាទរ […]