ប្រភពពីអាជីវករនិងក្រុមឈ្មួញដឹកជញ្ជូនទំនិញ ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ4 ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ យ៉ាងត្រជាក់ចិត្ត មិនគួរលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងលោក សេង ឈួន ប្រធានជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស មើលរំលង រក្សាភាពស្ងៀមស្ងាត់។ ប្រភពពីក្រុមឈ្មួញ ដឹកជញ្ជូនទំនិញពីខេត្តព្រះសីហនុចូលទៅភ្នំពេញ និងពីខេត្តផ្សេងៗ ឆ្លងកាត់ ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ឃុំបាក់រទេះ ស្រុកកំពង់សិលា ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ តាម អំពើចិត្ត ដោយសារអាងខ្នងបង្អែករឹងមាំ មន្ត្រីធំៗនៅមន្ទីរសាធារណការ និងដឹកជញ្ជួនខេតព្រះសីហនុ។ ចំណែកលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស បណ្ដោយ ឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ធ្វើអ្វីៗតាមអំពើចិត្ត។ ក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ4 ខេត្តព្រះសីហនុ ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់ប្រធាន.អនុប្រធានស្ថានីយ៍ស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ មិនអាចរំលងបានឡើយហើយគ្មានឈ្មួញ និងអាជីវករណាហ៊ានតវ៉ាបាននោះទេ ព្រោះប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តទាំង2កន្លែងនោះយកឈ្មោះអ្នកធំខាងលើមកបិទបាំងភាពមិនប្រក្រតីរបៀបពុក រលួយរបស់ខ្លួនជារៀងរហូត។ ចំណែករថយន្តដឹកទំនិញធំៗ និងរថយន្តដឹកខ្សាច់ដឹកថ្ម ផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងរថយន្តទាំង2កន្លែងនោះយ៉ាងរលូនឲ្យតែម្ចាស់រថយន្តបង់លុយតាមការកំណត់របស់ប្រធាន.អនុប្រធានដោយមិនបាច់ចូលថ្លឹងឡើយ។ ប្រភពពីមន្ត្រីនៅក្នុងមន្ទីរសាធារណការ […]
រដ្ឋាភិបាលអាណត្តិទី៧ គួរដាក់មន្ត្រីជំនាញអង្គភាពប្រឆាំងអំពេីពុករលួយ ចុះសិក្សាស្រាវជ្រាវ លោក ម៉ឹង ដាវីន មេការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ពង្រាយមន្ត្រីគយ និងប្រើជនសុីវិល អង្គុយចាំរាប់ក្បាលឡាន ឈ្មួញតូច ធំ ដឹកជញ្ជួនតំឡូងមី ទៅប្រទេសវៀតណាម និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរអោយបង់លុយតាមការកំណត់.!
ប្រភពពីអាជីវករនិងឈ្មួញឲ្យដឹងថា លោក មុឹង ដាវីន ឡើងកាន់តំណែងជាប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ការកំណែ ទម្រង់ដើម្បីប្រមូលចំណូលក៏បានចាប់ផ្ដើមក្នុងនោះមានទាំងការប្រើកម្លាំង ជនស៊ីវិលដើម្បីរកប្រាក់និង ប្រើឈ្មោះមន្ត្រីគយធំៗនៅអគ្គនាយកគយនិងរដ្ឋាករកម្ពុជា គំរាមកំហែងអ្នករកស៊ីដឹក ទំនិញមកបិទបាំងភាពមិនប្រក្រតីប្រព្រឹត្តរបៀបពុករលួយរបស់ខ្លួន។ ក្រុមអ្នករកស៊ីមិនហ៊ានរឿងទទឹងចំពោះគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងនោះទេ ពីព្រោះបើហ៊ានតែរឹងទទឹងមុខជាត្រូវ គយចាប់ផាកពិន័យបង់គុណជាច្រើនដងមិនខាន។ ដូច្នេះមាន តែបង់លុយជូនក្រុមគយ នៅត្រពាំងផ្លុងទៅតាមអ្វីដែលពួកគេទាមទារតែប៉ុណ្ណោះ។ ទំនិញភាគច្រើនដែលឆ្លងដែនពីប្រទេសវៀតណាម ចូលកម្ពុជា គឺមានប្រភពមកពីប្រទេសចិន ក្រុមអ្នករកស៊ីនាំទំនិញពីប្រទេសចិន ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងថ្លុង ទាំងយប់ ទាំងថ្ងៃ យ៉ាងគគ្រឹកគគ្រេងមានទំនិញបង្កប់និងទំនិញខុសច្បាប់ ជាច្រើនប្រភេទ ដែលសម្រុកចូលតាមច្រកនេះ ដោយគ្មានការត្រួតពិនិត្យអ្វីឡើយ គឺគេឃើញតែឈ្មួញទាំងនោះបង់លុយឲ្យមន្ត្រីគយ និងភ្នាក់ងារគយក្រោមការបង្គាប់បញ្ជាកំណត់ពីមេការិយាល័យគយ ជាការស្រេចតែម្តង។ ក្រុមអ្នករកស៊ីទទួលស្គាល់ថា បើទំនិញរបស់ពួកខ្លួនបង់ពន្ធ ១០០% នោះពិតជាលំបាកខ្លាំង ប៉ុន្តែក៏មានការសម្របសម្រួលពីមន្ត្រីគយដោយបង់តែពាក់ កណ្ដាល ហើយមួយចំណែកក៏ត្រូវជូនសាគុន ដល់ពួកគយទាំងនោះផងដែរ។ មេគយត្រពាំងផ្លុង លោក មុឹង ដាវីន ឡើងកាន់តំណែងថ្មី កំពុងខំប្រឹងប្រមូលលុយគ្រប់រូបភាព ហ៊ានធ្វើអ្វីៗតាមតែអំពើចិត្ត ដោយមានការឃុបឃិតជាមួយឈ្មួញធំៗ ដែលនាំទំនិញគ្រប់ប្រភេទចូលពីប្រទេសចិន ឆ្លងកាត់ប្រទេសវៀតណាមតាមច្រកមួយនេះទាំងយប់ទាំងថ្ងៃ បើកដៃឲ្យឈ្មួញទាំងនោះបង់ពន្ធគយតាមរបៀបម៉ៅការប៉ុណ្ណោះ។ ពន្ធម៉ៅការនេះគឺថា ស្ទើរមិនបានពី៤៥ភាគរយ ទៅ៥០ភាគរយនោះទេ ថែមទាំងបើកដៃឲ្យឈ្មួញទាំងនោះនាំចូលទំនិញគេចពន្ធ, ទំនិញបង់ពន្ធស្ទើរមិនគ្រប់ […]
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបើកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនទៅវៀតណាម តាមរថយន្តធុនធំនឹងរម៉កយ៉ាងរលូន !
(ស្វាយរៀង) ÷ ប្រភពសិទ្ធនិងលោក រស់ ភឿន បានបញ្ជាក់ឲ្យដឹងថា មានរថយន្តធុនធំយីឌុបប្រភេទវ៉េអងនឹងរម៉កជាច្រើនគ្រឿងដឹកទំនិញសង្ស័យជាទំនិញគេចពន្ធធ្វើនៅចំណុចប៉ុស្តិ៍ច្រកទ្វាព្រំដែន ហើយផ្ទេរទំនិញដាក់ក្នុងឃ្លាំងស្តុកទំនិញចំនួន០៣ នៅជិតប៉ុស្តិ៍នគបាលវរៈការពារព្រំដែនច្រករបៀងសំយ៉ោង ហើយរថយន្តឈ្មួញវៀតណាមនិងរម៉កឆ្លងដែនមកដឹកទៅប្រទេសវៀតណាម យ៉ាងរលូន សមត្ថកិច្ចពាក់ព័ន្ធច្រកនេះមិនទាន់ទប់ស្កាត់បានត្រឹមត្រូវនោះទេ។ ឈ្មួញសម្រុកដឹកជញ្ជូនទំនិញគេចពន្ធឆ្លងដែនទៅវៀតណាមតាមច្រកនេះ នៅចំណុចប៉ុស្តិ៍វរៈការពារព្រំដែនច្រករបៀងសំយ៉ោង ស្ថិតនៅភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង រីឯលោកមេប៉ុស្តិ៍ជាអ្នកបេីកភ្លើងខៀវ ទេីបពួកឈ្មួញហ៊ានធ្វេីអ្វីៗ តាមអំពើចិត្ត។ បើតាមប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសំយ៉ោង បានឲ្យដឹងថា មានរថយន្តយីឌុបធុនយក្ស ជាច្រើនគ្រឿងនិងរថយន្តទ្រុងបិទជិត និងរម៉កសង្ស័យដឹកទំនិញគេចពន្ធ បានមកផ្ទេរដាក់ក្នុងឃ្លាំងនៅជិតប៉ុស្ត៍ច្រករបៀងព្រំដែនសំយ៉ោង ក្នុងមួយថ្ងៃៗ ចាប់ពី០៥ ទៅ ០៦គ្រឿង ហើយក្នុងមួយខែមិនក្រោមពី ១៥០គ្រឿងនោះទេ សង្ស័យជាទំនិញគិចពន្ធ រួមមាន ស្ករស ក្រណាត់ ខោអាវគីប និងទំនិញជាច្រើនមុខផ្សេងៗទៀតគេបង្កប់ខាងក្នុងទៃបិទជិតហើយបើកចូលក្នុងឃ្លាំងបិទទ្វារបង រួចផ្ទេរដាក់ចូលរថយន្តនិងរម៉កឈ្មួញវៀតណាម និងត្រាក់ទ័រវៀតណាម ដឹកចូលទៅក្នុងប្រទេសវៀតណាម។ តាមប្រជាពលរដ្ឋបានឲ្យដឹងថា ឡានដឹកទំនិញចំណុះ៤៥តោន ទៅ ៥០តោន ចូលសំចតផ្ទេរទំនិញនៅច្រករបៀងសំយ៉ោង បន្ទាប់មកក៏មានរថយន្តវៀតណាម រម៉កនិងត្រាក់ទ័សណ្តោងរ៉ឺម៉ក មកផ្ទេរដឹកឆ្លងដែនចូលទៅវៀតណាមយ៉ាងគគ្រឹកគគ្រេង ឮសូរសំឡេងម៉ាស៊ិនទ្រហឹងចាប់ពីម៉ោង៥:៣០នាទីល្ងាច រហូតដល់យប់កណ្តាលអាធ្រាត ដោយគ្មានសមត្ថកិច្ចណាមកត្រួតពិនិត្យរំខានឡើយ។ បញ្ហានេះហើយទេីបប្រជាពលរដ្ឋ រស់នៅ […]
នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ កំពុងត្រូវប៉ាន់ជាមួយទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ ទំនិញខូចគុណភាពនាំចូលពីវៀតណាមចូលមកប្រទេស ខ្មែរយ៉ាងពេញបន្ទុក.!
ប្រភពខ្សឹបខ្សៀវពីអ្នករកស៊ីដឹកទំនិញផ្សេងៗបានឲ្យដឹងថា មន្ត្រីមានសមត្ថកិច្ចច្រើនស្ថាប័ន ជាពិសេសនាយប៉ុស្តិ៍នគរបាលបន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល កំពុងត្រូវប៉ាន់យ៉ាងសំបើមជាមួយនឹងទំនិញខូចគុណភាព ដែលនាំ ចូលឆ្លងដែនពីប្រទេសវៀតណាម។ សព្វថ្ងៃនេះទំនិញខូចគុណភាពទំនិញក្លាស្សេ នៅតែបន្តនាំចូលយ៉ាង សកម្មតាមច្រកព្រំដែនអន្តរជាតិជ្រៃធំ ក្រោមការឃុបឃិតគ្នា ជាប្រព័ន្ធជាមួយសមត្ថកិច្ចច្រើនស្ថាប័ន ជាពិសេសមន្ត្រីនគរបាលអន្តោប្រវេសន៍នោះតែម្ដង។ ប្រភពពីអាជីវករនិងឈ្មួញដឹកជញ្ជូនបន្លែ, ផ្លែឈើ, ត្រីសាច់,ទំនិញផ្សេងៗចេញពីប្រទេសវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ខេត្តកណ្តាលឱ្យដឹងថា ភាពមិនប្រក្រតីប្រព្រឹត្តរបៀបពុករលួយរបស់ នាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និងបក្សពួក ឃុបឃិតគ្នាជាមួយឈ្មួញធំៗជាថ្នូរអនុញ្ញាតឱ្យនាំចូលទំនិញគេចពន្ធ, ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់បង្កប់តាមរថយន្តធំៗរថយន្តសាំយ៉ុងនិងរថយន្តមួយចំនួនទៀតដែលដឹក ទំនិញចេញពីប្រទេស វៀតណាមចូលមកប្រទេសខ្មែរ តាមច្រកមួយនេះ យកទៅចែកចាយលើទីផ្សារនានា និងឆ្ពោះទៅកាន់រាជធានីភ្នំពេញ ។ ប្រភពឱ្យដឹងថា ពួកគាត់រកស៊ី ដឹកបន្លែផ្លែឈើសព្វថ្ងៃបានចំណេញតិចតួចណាស់ ព្រោះសមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធប្រចាំច្រកមានច្រើនស្ថាប័ន ពិសេសមន្ត្រីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំតែម្តងនិងសមត្ថកិច្ចនៅតាមដងផ្លូវមានច្រើនទៀត គាបយកលុយច្រើនៗតាមការកំណត់មិនអាចតវ៉ាបាន។ ដោយសារមានការបើកភ្លើង ខៀវពី សំណាក់មេធំៗខាងលើចាំជួយបិទបាំងទង្វើមិនប្រក្រតីប្រព្រឹត្តរបៀបពុករលួយរបស់លោកមេប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ហ៊ានធ្វេីអ្វីៗតាមអំពេីចិត្តដោយមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយឡើយ ។ ប្រភពបន្ថែមថា សាច់បង្កកនាំចូលដោយខុសច្បាប់ តាមច្រកព្រំដែនជ្រៃធំកាលពីប៉ុន្មានខែកន្លងទៅ ជាង ៦តោន ត្រូវបានកម្លាំងសមត្ថកិច្ច អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយសាខាគយ និងរដ្ឋាករ បង្ក្រាប […]
ពិតជាខ្លាំងមែនបន្ទាប់ពីបានបិតមួយដង្ហើមចង្រិតរួចមកកាស៊ីណូ777 ច្រកទ្វារព្រំដែនអន្ដរជាតិបន្ទាយចក្រីបានបើកដំណើរការឡើងវិញខ្លាំងជាងមុនធ្វេរដងហើយអោយខែ្មរនិងជនជាតិវៀតណាមចូលលេងដោយសេរីខ្លះមានប៉ាស្ព័រខ្លះមិនមានប៉ាស្ព័រ លោក ឈឿន ប៊ុនឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង មិនគួរមើល?
ព្រៃវែង ៖ បុគ្គលម្ចាស់កាស៊ីណូយីហោ 777 បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រ ខ្លះមិនមានប៉ាស្ព័រចេញចូលលេងល្បែងស៊ីសងខុសច្បាប់យ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូល ដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់បណ្ដោយអោយម្ចាស់កាស៊ីណូ777 ធ្វើអ្វីៗតាមអំពើចិត្ត។ ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិគោ ឃុំ បន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង បានបញ្ជាក់ឲ្យដឹងថា កាស៊ីណូ 777 កំពុង បេីកឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រ ខ្លះមិនមានប៉ាស្ព័រចេញចូល លេង ល្បែងស៊ីសងដោយសេរីចាក់ភ្នាល់ដាក់លុយស៊ីសងខុសច្បាប់ ជល់មាន់ បៀរ អាប៉ោង យូគីនិងល្បែងជាច្រើនទៀតយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុក.ខេត្តមិនហ៊ានធ្វើការទប់ស្កាត់និងបង្ក្រាបនោះទេ! បែជាបំភ្លេចគោលនយោ បាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ! បណ្តែតបណ្តោយឲ្យបុគ្គលជាម្ចាស់កាស៊ីណូ 777 បេីកអោយក្រុមញៀនល្បែងពលរដ្ឋខ្មែរនិងជនជាតិវៀត ណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះមិនមានប៉ាស្ព័រចេញចូលលេងល្បែងស៊ីសងគឺជល់មាន់ បៀរ អាប៉ោងនិងល្បែងផ្សេងៗជាច្រើនប្រភេទទៀតយ៉ាងគគ្រឹក គគ្រេងធ្វើអោយពលរដ្ឋដែលរស់នៅក្បែរទីតាំងនោះមានការព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខ សង្គម និងអំពើចោរកម្មចោរលួចចោរឆក់ ចោរប្លន់ ចោរគាស់ផ្ទះប្រើអំពេីហឹង្សាគ្រួសារគ្រឿង ញៀនដើម ចមកើតចេញពីល្បែងស៊ីសងនេះឯង។ ករណីកាស៊ីណូ777បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀត ណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះទៀតមិនមានប៉ាស្ព័រចេញ ចូលលេងល្បែងស៊ីសងផ្ទុយពីច្បាប់អនុញ្ញាត។ រីឯអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាននៅមិនទាន់ចាត់ វិធានការបង្ក្រាបឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់សុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ […]
ប្រធាន. អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅចំណុចភូមិពួកថ្មីឃុំពួកស្រុកពួកខេត្តសៀមរាបនាំគ្នាអង្គុយរាប់ក្បាលឡានយកលុយពីក្រុមឈ្មួញដឹកលើសចំនួនទម្ងន់តាមការកំណត់មានការបើកភ្លើងខៀវពីប្រធានមន្ទីរសាធារណការខេត្តសៀមរាប?
ប្រភពពីអាជីវករនិងក្រុមឈ្មួញទាំងតូច ទាំងធំដែលដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅចំណុចភូមិពួកថ្មីឃុំពួកស្រុកពួកខេត្តសៀមរាបបានប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃយ៉ាងត្រជាក់ចិត្តមិនគួរលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងលោក សេង ឈួន ប្រធានជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេសមើលរំលង។ ប្រភពពីក្រុមឈ្មួញ ដឹកជញ្ជូនទំនិញពីខេត្តសៀមរាបចូលទៅភ្នំពេញ និងពីខេត្តផ្សេងៗ ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងនៅចំណុចភូមិពួកថ្មីឃុំពួកស្រុកពួកខេត្តសៀមរាប ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃតាមអំពើចិត្ត ដោយសារអាងខ្នងបង្អែករឹងមាំមន្ត្រីធំៗនៅមន្ទីរសាធារណការនិងដឹកជញ្ជួនខេតសៀមរាប។ ចំណែកលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេសបណ្ដោយឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចំណុចភូមិពួកថ្មីឃុំឃុំពួកស្រុកពួកខេត្តសៀមរាប ធ្វើអ្វីៗតាមអំពើចិត្ត។ ក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ចំណុចភូមិពួកថ្មីឃុំពួកស្រុកពួកខេត្តសៀមរាបចូលមករាជធានីភ្នំពេញនិងខេត្តផ្សេងៗ បានឲ្យដឹងថា ទោះប្បឺពួកគេដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់ប្រធាន.អនុប្រធានស្ថានីយ៍នៅចំណុចភូមិពួកថ្មីឃុំពួកស្រុកពួកខេត្តសៀមរាប មិនអាចរំលងបានឡើយហើយគ្មានឈ្មួញ និងអាជីវករណាហ៊ានតវ៉ាបាននោះទេ ព្រោះប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនេះយកឈ្មោះអ្នកធំខាងលើមកបិទបាំងភាពមិនប្រក្រតីរបៀបពុករលួយរបស់ខ្លួនជារៀងរហូតមិនញញើតអ្វីទាំងអស់។ ចំណែករថយន្តដឹកទំនិញធំៗ និងរថយន្តដឹកខ្សាច់ដឹកថ្ម ផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងរថយន្តនោះយ៉ាងរលូនឲ្យតែម្ចាស់រថយន្តបង់លុយតាមការកំណត់របស់ប្រធាន.អនុប្រធានដោយមិនបាច់ចូលថ្លឹងឡើយ។ ប្រភពពីមន្ត្រីនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានឲ្យដឹងថា ចាប់តាំងពីទទួលបានតំណែងជាប្រធាន មន្ទីរសាធារណការខេត្តសៀមរាបបណ្ដោយឲ្យប្រធានស្ថានីយ៍ថ្លឹងរថយន្តឃុំពួកស្រុកពួកខេត្តសៀមរាបធ្វើអ្វីៗតាមអំពើចិត្ត។ ហេតុនេះហើយសូម លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន និង លោក សេង ឈួន មេស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស គួរតែពិនិត្យឡើងវិញខ្លះផង។ ជាពិសេសលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុក រលួយ គួរបើកការស៊ើបអង្កេតឲ្យស៊ីជម្រៅភាពមិន ប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់ប្រធាន. […]
ករណីគ្រឿងញៀន២០០គីឡូ ជាង យោងតាមបទបញ្ជាលោកឧត្តមសេនីយ៍ ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង! ចេញផ្សាយដោយ (វីស៊ីអេសធីវីអនឡាញ)
http://vcstvonline.net /ដោយ វីរៈជន 17 #081785788~078785788~066785788 (ខេត្តបាត់ដំបង)៖នៅថ្ងៃទី២១ និងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្នុងភូមិសាស្រ្តក្រុងបាត់ដំបង យោងៈ បទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង។ តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំបាទមានកិត្តិយសសូមគោរពរាយការណ៍ជូន លោកមេបញ្ជាការ អំពីកិច្ចប្រត្តិបត្តការដូចតទៅ +នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ កម្លាំងការិយាល័យជំនាញឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ៈ ១-ឈ្មោះ ញឹប សាណី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ កម្មករ ទីលំនៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ២-ឈ្មោះ វិន ផាន់និ ហៅ ឃីម ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មករ ទីលំនៅភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ៣-ឈ្មោះ សុខ […]
អាវុធហត្ថខេត្តសៀមរាប បង្រ្កាបបានក្មេងទំនើងម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ! ចេញផ្សាយដោយ (វីស៊ីអេសធីវីអនឡាញ)
http://vcstvonline.net /ដោយ វីរៈជន 17 #081785788~078785788~066785788 កាលពីវេលាម៉ោង ១១និង១០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ មានករណីហិង្សា បង្កឡើងដោយក្មេងទំនើង០២នាក់ បានជិះម៉ូតូ០១គ្រឿង ធ្វើសកម្មភាពដោយប្រើកាំបិតខ្វែវដេញកាប់ទៅលើជនរងគ្រោះ ០២នាក់ តែមិនបណ្តាលឲ្យរងរបួសនោះទេ ព្រមទាំងកាប់លើម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យខូចខាតយ៉ាងដំណំ នៅចំណុចលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញអាវុធហត្ថខេត្តសៀមរាប បានចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងដោយបានសហការពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់នគរធំ ក្រុងសៀមរាប រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ អាត លីមិញ ភេទប្រុស អាយុ១៦ឆ្នាំ នាំយកមកស្តាប់ចម្លើយអំពីរឿងហេតុ និងចាត់ការតាមនីតិវិធី។ វត្ថុតាងចាប់យក រួមមាន៖ កាំបិតខ្វែវចំនួន០១ដើម រួមនឹងសម្ភារមួយចំនួនទៀត។ ក្រោមវិធានការជំនាញក្មេងទំនើងឈ្មោះ អាត លីមិញ បានសារភាពឲ្យដឹងថា ខ្លួន រួមនិងបក្សពួកម្នាក់ទៀត ពិតជាបាន ប្រព្រឹត្តអំពើហិង្សាខាងលើ ប្រាកដមែន។ ក្មេងទំនើងខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ […]
អ្នកវិនិយោគនិងសង្គមស៊ីវិលរំពឹងទុកខ្ពស់ពីកិច្ចសហប្រតិបត្តិការ កាន់តែល្អប្រសើរ រវាងកម្ពុជានិងចិន នៅឆ្នាំ២០២៥! ចេញផ្សាយដោយ (វីស៊ីអេសធីវីអនឡាញ)
http://vcstvonline.net /ដោយ វីរៈជន 17 #081785788~078785788~066785788 ភ្នំពេញ៖ ឲ្យដឹងអំឡុងកម្មវិធីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន នាពេលថ្មីៗនេះ អ្នកវិនិយោគ និងសង្គមស៊ីវិល នៅកម្ពុជា បានថ្លែងពីការរំពឹងទុកខ្ពស់ លើកិច្ចសហប្រតិបត្តិការ កាន់តែល្អប្រសើរ រវាងកម្ពុជានិងចិន នៅឆ្នាំ២០២៥ ដែលជាឆ្នាំថ្មីនេះ។ លោក លី ឃុនថៃ អនុប្រធានសម្ព័ន្ធខ្មែរចិននៅកម្ពុជា និងជាប្រធានសហព័ន្ធអ្នកវិនិយោគ នៅកម្ពុជា បានប្រាប់ថា ព្រោះតែមិត្តភាពដែកថែប និងការកសាងសហគមន៍ជោគវាសនារួម រវាងប្រទេសទាំងពីរ លោកជឿជាក់ថា សម្រាប់ឆ្នាំ២០២៥ ឆ្នាំថ្មីនេះ ភាគីចិននិងកម្ពុជាសម្លឹងឃើញសក្តានុពល កាន់តែខ្ពស់ លើកិច្ចសហប្រតិបត្តិការវិនិយោគ ជាពិសេស វិស័យឧស្សាហកម្ម ដោយលោកឃើញថា តាមរយៈវត្តមានអ្នកវិនិយោគចិន នៅកម្ពុជា ប៉ុន្មានឆ្នាំចុងក្រោយនេះ បាននាំឲ្យប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការ កាន់តែរឹងមាំខ្លាំងឡើង។ «កិច្ចសហប្រតិបត្តិការ រវាងកម្ពុជាងនិងចិន គឺល្អមែនទែន ដោយសក្តានុពលប្រទេសកម្ពុជាលើ វិស័យឧស្សាហកម្ម សម្បូរដោយអ្នកវិនិយោគ ពីប្រទេសចិន…នៅឆ្នាំ២០២៥ ចូលឆ្នាំចិនខាងមុខនេះ ខ្ញុំជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន តាំងពីមិត្តដែកថែបដោយជោគជ័យ និងសំខាន់មួយទៀត […]
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារនាំយកថវិកាឧបត្ថម្ភដល់សមាជិក ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍! ចេញផ្សាយដោយ(វីស៊ីអេសធីវីអនឡាញ)
http://vcstvonline.net /ដោយ វីរៈជន 17 #081785788~078785788~066785788 នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ លោកវរសេនីយ៍ត្រី សៅ លឿត ប្រធានមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិការបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងថវិកាដែលចូលរួមពី នាយ-នាយរង នៃមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,៤៩០,០០០រៀល ប្រគល់ជូនដល់លោកអនុសេនីយ៍ឯក ជួប សុខដេត នាយរងការិយាល័យបញ្ជូនសារ នៃមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបាក់ដៃ ហើយកំពុងសម្រាកព្យាបាលបន្តនៅគេហដ្ឋាន។










