មុននេះបន្តិចមានករណីបាញ់ប្រហារលើជនរងគ្រោះប្តីនិងប្រពន្ធ នៅវេលាម៉ោង 9:2នាទីយប់ថ្ងៃអាទិត្យទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ចំណុចភូមិព្រែកឫស្សីលិច សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល! ចេញផ្សាយ (ដោយ វីស៊ីអេស)
http://vcstvonline.net /ដោយ វីរៈជន 17 ÷081785788/078785788/066785788 (ក្រុងតាខ្មៅ)÷បន្ទាប់ពីឮសម្លេងស្រែកឡូឡាឈ្លោះប្រកែកគ្នាខ្លាំងៗមួយសន្ទុះក្រោយមក ក៏ឮស្នូរសម្លេងផ្ទុះគ្រាប់កាំភ្លេីងផ្ទួនៗគ្នាជាច្រេីនគ្រាប់ ប្រភពពីប្រជាពលរដ្ឋជិតខាងបានឃើញបុរសម្នាក់ជាមន្ត្រីប៉ូលីស បានដកកាំភ្លើងខ្លី បាញ់ទៅលេីបុរសស្ត្រី២នាក់ប្ដីប្រពន្ធ ជាអ្នកស្នាក់នៅបន្ទប់ជួលជាប់គ្នា បណ្ដាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ ហេីយត្រូវបានប្រជាពលរដ្ឋអ្នកជិតខាងរាយការណ៍ ប្រាប់កម្លាំងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចុះជួយអន្តរាគមន៍ ឃាត់ខ្លួនខ្មាន់កាំភ្លេីងដែលជាជនសង្ស័យ បានយកមកធ្វេីការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាលភ្លាមៗ រីឯជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកជ័យជំនះភ្លាមៗដែរ កំពុងតែសង្គ្រោះបន្ទាន់។ ក្រោយកេីតហេតុ ឯកឧត្ដម គួច ចំរេីន អភិបាលខេត្តកណ្ដាល និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល បានចុះទៅដល់កន្លែងកេីតហេតុ នោះភ្លាមៗផងដែរ។