ព័ត៌មានជាតិ

ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​និង​បក្សពួក​កាន់តំណែង​ដុះ​ស្លែ​ផ្លូវជាតិ​លេខ​1​នៅ​ចំណុច​ភូមិ​កំពង់​ពោធិ៍ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​មិន​ញញើត​អ្វី​ទាំងអស់​មាន​ការ​បើកភ្លើង​ខៀវ​ពី​ប្រធាន​សាធារណការ​ខេត្ត​កណ្ដាល​លោក ម៉ឹង​យូ​ឡេង​

កណ្តាល ÷ តាម​ការ​បង្ហើប​ពី​មន្ត្រី​នៅ​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល ឲ្យដឹងទៀតថា ទោះបី​ក្រុម​ឈ្មួញ​តូច ធំ​ដឹក​ទំនិញ​បន្ទុក លើស​ទម្ងន់​ហូរហៀរ​សំពីងសំពោង​ក៍ដោយ នៅតែ​អាច​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ផ្លូវជាតិ​លេខ​1​ភូមិ​កំពង់​ពោធិ៍ បានដែរ រីឯ​ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត មន្ត្រី​ជញ្ជីង​និង​បក្សពួក ដែល​ប្រចាំការ​ចំណុច ឃុំ​កំពង់​ភ្នំ ស្រុក​លេីក​ដែក គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​មាន​ការទប់ស្កាត់​ឡើយ​។​ ​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ទើប​ឡើង​កាន់តំណែង​ថ្មីៗ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​បើទោះបី​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់ លោក​ម៉ឹង យូ​ឡេង ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ​។​ ​ហេតុនេះហើយ​ទើប លោក អូន រស្មី ប្រធាន​ស្ថានីយ៍​ជញ្ជីង​ហ៊ាន​ឲ្យ​បក្សពួក​មន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​1​ចំណុច​ភូមិ​កំពង់​ពោធិ៍ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្ដាល ប្រមូល​លុយ​តាមរបៀប​ពុករលួយ អាង​ខ្នងបង្អែក​គ្រា​ក់នៅ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ចាំ​ជួយ​បិទបាំង​រឿង​អាស្រូវ​។​ ​ថ្មី​នេះៗ​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​1 បន្ទុក​មិន​លើស​ទម្ងន់​ឬ​លើស​ទម្ងន់​ក៍ដោយ លោក អូន រស្មី ប្រធាន​ជញ្ជីង​និង មន្ត្រី​ស្ថានីយ៍​ថ្លឹង​រថយន្ត​ដែល​ប្រចាំការ​នៅ​ភូមិសាស្ត្រ​ស្រុក​លេីក​ដែក ខេត្ត​កណ្តាល ហាមាត់​សុំ​ថ្លៃ​បាយ ថ្លៃ​ទឹក​ពី​ពួក​ឈ្មួញ​ផងដែរ​។​ ​ប្រភព​ស្និទ្ធ​នឹង​លោក អូន រស្មី បានឲ្យដឹងថា បើ​គ្មាន​ការបើក​ដៃ​ពី​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល​ទេនោះ គឺ​លោក […]

ព័ត៌មានជាតិ

មេ​បន​ល្បែង​ឈ្មោះ​សួគ៌​បក​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​ខុសច្បាប់ ក្នុង​ទីក្រុង​ភ្នំពេញ​សមត្ថកិច្ច ពាក់ព័ន្ធ រក្សា​ភាព​ស្ងៀមស្ងាត់

​ភ្នំពេញ​÷ ល្បែង​ភ្នាល់​ចាក់​ទឹកភ្លៀង ដែល​គេ​ដាក់​ការសង្ស័យថា​ចិញ្ចឹម​អធិការនគរបាល​ខណ្ឌ​៧​មករា ល្បែង​ទឹកភ្លៀង​ល្មើស​ច្បាប់​មាន​ទីតាំង​១-​នៅ​ចំណុច​ខាងជើង​ស្តុប​អូរឬស្សី សង្កាត់​អូរឫស្សី​ទី​២ ខណ្ឌ​៧​មករា​,​។ ទី​២-​នៅ​ចំណុច​លើ​ស្តា​ត​អូឡាំពិក​,​និង ទី​៣-​នៅ​ចំណុច​តំបន់​អភិ​វឌ្ឈន៍​បឹងកក់​។​ ​នរណា​ក៏​បាន​ឃើញ​យ៉ាង​ច្បាស់ក្រឡែត​ដែរ​នូវ​សកម្មភាព​បើក​លេង​យ៉ាង​គឃ្លើន​នោះ​។​មួយថ្ងៃៗ​មាន​ការទិញ​លក់​តាម​ទូរ​សព្ទ័​ដៃ នៅតាម​តុ​កាហ្វេ នៅលើ​ស្តា​ត​អូឡាំពិក និង​នៅលើ ដំបូល​សណ្ឋាគារ ឬ​ខុន​ដូ ពាសពេញ​ទីក្រុង​ភ្នំពេញ ។​ ​ក្នុង​សភាព​ដែល​ល្បែងស៊ីសង​ហុតឈាម​បែប នេះ​អាច​បើក​លេង​ដោយ​រលូន គ្មាន​ភិត ភ័យ ត្រូវ​គេ​មើលឃើញ​ថា​«​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​ដែល​ដាក់ ចេញ ដោយ​ក្រសួង មហាផ្ទៃ​នោះ​ហាក់​ត្រូវគេ​លែង​ខ្វល់​ហើយ​ជាន់ ឈ្លី​ដោយ​គ្មាន​កោត ញញើត​បន្តិច​សោះ​។​ ​ល្បែង​ទឹកភ្លៀង​ល្មើស​ ​ច្បាប់​បើក​លេង​បាន​ដោយ​សេរី​គ្មាន​ការបង្ក្រាប បាន​ធ្វើឲ្យ​មេ បន​ល្បែង​ទឹកភ្លៀង​ល្មើសច្បាប់​ដែលជា​ជន​សង្គម​ងងឹត​រកស៊ី​របរ​ទុច្ចរិត កំពុងបើក​លេង​យ៉ាង​សប្បាយ​ក្រោម​បញ្ជា​ពី​មេ​ល្បែង​ឈ្មោះ​សួរ ហៅ​(​ភ្នំ​មាស​)​ពី សហរដ្ឋអាមេរិក​និង​ឈ្មោះ​ធី​(menu)​លេង​កាន់តែ​បានចិត្ត​។​ ​ឆ្នាំ​នេះ​មេ​ទឹកភ្លៀង​បាន​បើក​លេង​តាំងពី​ថ្ងៃ​ទី ១៥ ខែ​មីនា​២០២៣ ប្រើ​«​ច្បាប់​ក្រោម​តុ​ឬ​ច្បាប់​ខ្យល់​»​។ គេ​លេង​ជាមួយនឹង​ម៉ាស៊ីន បើ​ឥត​ញាត់​លុយ​ក្នុង​ម៉ាស៊ីន​ទោះជា​ស្តេច​ក៏​ម៉ាស៊ីន​វា​មិន​ឲ្យ​លេងដែរ​។​ ​ប្រភព​ព័ត៌មាន​និយាយ​ថា ឆ្នាំ​នេះ​មាន​អ្នក​ដាក់ លុយ​ចូល​ម៉ាស៊ីន​លេង​ទឹកភ្លៀង​ច្រើន​ក្រាស់ ក្រែល​រហូត​ជាង ៣០ លាន​ដុល្លារ​អាមេរិក​។​មាន​ពី​ចិន​ក្នុង​ស្រុក​ខ្មែរ​នៅ​ស្រុក​ចិន​,​ពី​យួន​នៅ​ស្រុក​យួន​និង​អ្នក​ទេស ច​រ ល្បែង​ចិន​យួន​និង​ខ្មែរ​ពី​តាម​ខេត្ត​នាៗ​ព្រម ទាំង​មាន​ជាពិសេស​គឺ​សំបូរ​ឧកញ៉ា និង​មន្ត្រី​ពាក់​ផ្កាយ​គ្រា​ក់ៗ​ទិញ​ទឹកភ្លៀង​ម្តង​ក្នុង​ទឹកប្រាក់​រាប់​លាន​ដុល្លារ ហើយក៏​មាន អ្នក​មាន​ល្ហ​ម​នៅ​ភ្នំពេញ​ខ្លះ​ដែរ […]

ព័ត៌មានជាតិ

ល្បែងភ្នាល់​ទឹកភ្លៀង​ដែល​មាន​អាជ្ញាប័ណ្ណ​ខុស​ច្បាប់​របស់​តា​សួ​ល្បីល្បាញ​ពេញ​ពិភពលោក​មន្ត្រី​ជំនាញ​មិន​ហ៊ាន​ប៉ះ ដោយសារ​មាន​ខ្នងបង្អែក​ឧញ្ញ៉ា​មហាលោតផ្លោះ​ម្នាក់​នៅកាង​ពីក្រោយ​មែនរឺ​…?

17/05/2024 ​ថ្នីៗ​នេះ​ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​មករា មាន​ចម្ងល់​ថា ល្បែង​សី​សង​របស់​តា​សួ បើក​លេង​ភ្នាល់​ហូ​រ​កញ្ជៀវ​យ៉ាង​សប្បាយ​រីក​ថ្លើមដោ​យ​គ្មាន​សម្ថ​កិច្ច​ក្នុង​មូលដ្ថាន យក​ភ្នែក​មើល​អី​បន្តិច ដោយសា​មាន​ចំហាយឧ​ញ៉ាម​ហាលោ​តផ្លោះ​ម្នាក់​មែនរឺ​….? ​តើ​គោលនយោបាយ​របស់ដ្ឋាភិបាល​ណ​ត្តិ​ទី​7 មាន​ការកែទម្រង់ បែបណា​ជា​លទ្ទផល​មជ្ឍដ្ឋាន​ទូរ​ទៅ​បាន​សម្ដែង​នូវ ការកោតសរសើរ លើ​ចំណាត់ការ​ចុះ​អនុវត្ត បង្ក្រាប​គ្រឿងញៀន​និង​ល្បែង​សី​សង​មួយចំនួនធំ​។​ជាក់ស្ដែង​រដ្ឋាភិបាល​ក្នុង​អាណត្តិ​ទី​7 បាន​អនុវត្ត​បាន​ល្អ បាន​ដេញ​ចោល​មន្ត្រី​ពាក់ព័ន្ទ ដកងា​ឧញ្ញ៉ា និង​មន្ត្រី​ខិលខូច​មួយចំនួន​ទៀត​។ បែ​ជា​មិន​ហ៊ាន​បង្កា​ប​ល្បែងភ្នាល់​ទឹកភ្លៀង​របស់​តា​សួ រឺក៏​ខ្លាច​អំណាច​ឧញ្ញ៉ា​មហាលោ​តផ្លោះ ? ឯណា​ទៅ​ភូមិ ឃុំ​មាន​សុវត្ថិភាព​របស់​រដ្ឋា​ពិ​បាល​ទី​7​។​ ​បច្ចុប្បន្ន​នេះ​មិន​ថា​នៅ​តាម​បណ្ដា​ខេត្ត​ឬ​ក្រុង​គណះបញ្ជាកា​រខេត្ត ឯកភាព​ខេត្ត តែង​ប្រើ​តួនាទី ជុំរុញ​អោយ​សមត្ថកិច្ច​ចុះបង្ក្រាប​ល្បែង​សី​សង​ខុសច្បាប់​គ្រប់​ប្រភេទ ដើម្បី​សម្រេច​គោលនយោបាយ ភូមិ ឃុំ​មាន​សុវត្ថិភាព របស់​ប្រមុខ​រដ្ឋាភិបាល​តាំង​ពី​អណត្តិ​មុន​មក​ម្លឹះ​។​ ​គួ​រម្លឹកថា​ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​7​មករា និង​មហាជន​ទូរ​ទៅ​ចាំ​មើល​ចំ​ណាត​ការ របស់​លោក​ឃួន ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​និង លោក​ជួន ណារិន​ស្នងការ​រាជធានី​ភ្នំពេញ​ទៅ​លើ​ល្បែង​ភ្នាល់​ទឹកភ្លៀង​របស់​តា​សួ​ដែល​មាន​ទីតាំង​នៅ​លើដំបូល​អាគារ​ជាប់​នឹង​ផ្លូវ​139​ក្នុង​សង្កាត់​អូ​ឬ​ស្សី ខណ្ឌ​7​មករា ។​ដែល​កំពង់​លេង​ភ្នាល់​សី​សង​ហូ​រ​កញ្ជ្រៀយ លើ​ទុក​សោ​ក​របស់​ប្រជា​ពលរដ្ខ​របស់​ខ្លួន ឯ​សមត្ថកិច្ច​មូលដ្ថាន​របស់​ខ្លួន​ដេកលក់​មិន​ខ្ចី​ខ្វល់​៕ ​

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតប្រធានក្រុមហ៊ុនផ្នែកហិរញ្ញវត្ថុរបស់កូរ៉េ ជួបសម្តែងការគួរសម

(សេអ៊ូល, កូរ៉េខាងត្បូង)៖ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Woo Jong JEON នាយកប្រតិ​បត្តិ និងជាប្រធានក្រុមហ៊ុន SK Securities ជួបសម្តែងការគួរសម និងពិភាក្សាការងារ។ សូមបញ្ជាក់ថា ក្រុមហ៊ុន SK Securities គឺជាក្រុមហ៊ុនវិនិយោគវិស័យហិរញ្ញវត្ថុ និងបានបង្កើត​ឡើង​ក្នុងឆ្នាំ១៩៥៥។ SK Securities ធ្លាប់ទទួលបានពានរង្វាន់លេខ១ ក្នុងការវាយតម្លៃម៉ាក និងសេវាកម្មផ្សេងៗ តាមរយៈការចេញផ្សាយប្រព័ន្ធជួញដូរ និងកម្មវិធីទូរស័ព្ទដែលមានឈ្មោះថា JOOPASOO។ លើសពីនេះ SK Securities ក៏ធ្លាប់បានទទួលជ័យលាភីលេខ១ លើការវាយតម្លៃប្រព័ន្ធ​គ្រប់គ្រង​ផ្ទៃក្នុងរបស់ខ្លួនរយៈពេលប្រាំបួនឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០១១ ហើយបានទទួលពានរង្វាន់ «Korea Exchange Compliance Awards» ចំនួនបួនដងក្នុងឆ្នាំ ២០១២, ២០១៤, ២០១៥ និង២០១៩៕

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកព្រឹទ្ធសភាបារាំង ជួបសម្តែងការគួរសម

នៅព្រឹកសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យលោក វ៉ាំងសង់ អេប្លេ (Vincent Eble) សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពអន្តរសភាបារាំង-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះ ធ្វើឡើងនៅវិមានព្រឹទ្ធសភា៕

ព័ត៌មានជាតិ

បន​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​ល្មើស​ច្បាប់​បើក​លេង​ដោយ​សេរី​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់​ព​ន្ឋ័​មិន​ហ៊ាន​ធ្វើការ​បង្ក្រាប តើ​ជា​ការ​អោនលំទោន​ដាក់​មេ​ល្បែង​ល្អ​ជាង​គោរព​អនុវត្ត​បទបញ្ជារ​នាយ​ក​រដ្ឋមន្ដ្រី​?

​ចុះ​ផ្សាយ​ថ្ងៃ​ទី​15 ខែ​ឧសភា ឆ្នាំ 2024 ​ភ្នំពេញ​:​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា​:​ទីតាំង​បន​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​ល្មើស​ច្បាប់​ទំនើប (​លេង​ដោយ​ម៉ាស៊ីន​តំកល់​លុយ​ក្នុង​ធនាគារ​ឫ​ហៅ​ថា​ដាក់​លុយ​ក្នុង​ម៉ាស៊ីន​) ទើប​ទិញ​+​លក់​បាន​ដូច​ល្បែង​ហ្គេម​ក្នុង​កាស៊ីណូ​! បើក​លេង​បាន​ដោយ​សេរី ក្រៅច្បាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​! ហើយ​នៅ​តែ​បើក​លេង​ខាងជើង​ស្ដុប​អូរឫស្សី​ក្នុង​សង្កាត់​អូរឫស្សី​ទី 2 ខណ្ឌ​7​មករា ចំ​កណ្ដាល​រាជធានី​ភ្នំពេញ ដូច​ឆ្នាំ​មុនៗ​ដដែល ។ ទោះបី​នាយក​រដ្ឋ​មន្រី​ថ្មី​ឡើងកាន់ដំណែង​ភ្លាមៗ​បាន​ចេញ​បទបញ្ជារ​ឲ្យ​ភ្លែ​កក្ដៅគគុក​ឲ្យ​បង្ក្រាប​ឲ្យ​អស់​ក៏​ត្រូវ​ត្រជាក់​ល្ហឹម​ដូច​ក្តិត​លោក​នេន​ដែរ​! បទបញ្ជា​ក្លាយជា​ឥតន័យ​? ​នៅ​ឆ្នាំ 2024 នេះ អ្នកលេង​ល្បែង​ភ្នាល់​ទឹកភ្លៀង អ្នកលេង​ធំៗ​ត្រៀម​ប្រយុទ្ឋ​លេង​ល្បែង​ភ្នាល់​ទឹក​ភ្លៀង តាំងពី​ពាក់កណ្ដាល​ខែ​មិនា​រួចរាល់​ហើយ ពួកគេ​បាន​តម្កល់​លុយ​ក្នុង​ធនាគារ​ម្នាក់ៗ​យ៉ាង​សម្បើម​! បើ​តាម​ប្រភព​អះអាង​ថា​អ្នក​អន្ទ្រីស​ធំៗ​ខ្លះ​តម្កល់​លុយ​មាន​ចំនួន​ដល់​ទៅ​រាប់លាន​ដុល្លារ​និង​បាន​ចាប់ផ្ដេី​មលេង​តាំងពី​ពាក់កណ្ដា​ល​ខែ​03​ឆ្នាំ​2024​ម្លេះ ប៉ុន្ដែ​នៅ អំឡុង​ខែ​03​គ្មាន​ភ្លៀង គ្មាន​ហាងឆេង​លេង ទើបតែ​ចាប់ផ្តើម​សកម្ម​ខ្លាំង​ក្នុង​ខែ​ឧសភា​ឆ្នាំ​2024​នេះ​បន្ទាប់ពី​ភ្លៀង​មួយ​មេ​មក​! ​ចាប់ពី​ដើម​ខែ​ឧសភា​ឆ្នាំ​2024​មក គេ​ឃើញ​អ្នកលេង​ខ្លះទៅ​សម្លឹង​មើល​មេឃ មើល​ពពក​នៅលើ​ស្ដាត​អូឡាំពិច និង​នៅ​ចំណុច​តំបន់​អភិវឌ្ឃន៍​បឹងកក់ តាំងតែ​ពី​ពេល​ព្រលឹម​ស្រា​ងៗ តាម​ទម្លាប់​ចាស់ ឯ​អ្នកខ្លះ​បើកឡាន​ទៅ​មើល​ពពក ដល់​ទី​ឆ្ងាយៗ​! ខ្លះ​ទិញ (​ទឹកភ្លៀង​) ខ្លះ​លក់​គឺ​ទិញ​យក​(​ផ្គរ​អត់​ភ្លៀង​)! ការលេង​គេ​គិត​លុយ​ជា​ខាំ ជា​គីឡូ ជា​កៅស៊ូ ជា​ដុំ​ថ្លៃ​ថោក​ទៅតាម​ហាងឆេង​ឡើង​ចុះ​ភ្លាមៗ ជាការ​ផ្សងសំណាង តាមរយៈ​សង្ឃឹម​លើ​មេឃ​និង​ពពក​ដែល​គេ​មើលឃើញ​! ល្បែងភ្នាល់​ទឹកភ្លៀង​នេះ​ជា​ល្បែង​ល្មើសច្បាប់ ស៊ីសង​ធំ​ណាស់ មិន​ចាញ់​កាស​ស៊ីណូ​ណាហ្គា​វើល​នោះទេ​! ​ប្រភព​បញ្ជាក់ថា មាន​អ្នកលេង​ខ្លះ​ទិញ​+​លក់​ម្ដងៗ​អស់​ដល់​ទៅ​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃៗ​ទិញ​+​លក់​ជា​ច្រើន​ដង​គិត​តម្លៃ​ជា​ដុំៗ​ឯ​លក់​ក៏​ដូច្នោះ​ដែរ​ដោយឡែក​ម្ចាស់​ម​ឡា​ស៊ីន​ដែល​ហៅថា :​មេ​នោះ​អង្គុយ​ស៊ី​ឡាក់​លក់​+​ទិញ​មួយថ្ងៃៗ​កាត់​យក​លុយ​12%​ក្នុង​មួយ​កៅស៊ូ​=​ទិញ​ឫ​លក់​10000$(​មួយ​ម៉ឺន​ដុល្លារ​) រាល់ពេល​ទិញ​+​លក់​បាន​លុយ​ដល់​ទៅ​រាប់សឹប​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ថ្ងៃៗ​ដោយ​មិន​ពិបាក​អ្វី​គ្រាន​តែ​អង្គុយ​តុង​! ប៉ុន្ដែ​ល្បែង​ដ៏​ធំ​នេះ​នៅ​តែ​បើក​លេង​បាន​យ៉ាង​រលូន​ចំ​កណ្ដាល​រាជធានី​ភ្នំពេញ ពុំ​ដែល​ធ្វើ​ឲ្យ​រំខាន​ដល់​លោក​អភិបាលខណ្ឌ​7​មករា […]

ព័ត៌មានជាតិ

តើ​រដ្ឋាភិបាល​អាណត្តិ​ទី​7​អាច​បង្ក្រាប​បន​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​ខុសច្បាប់​តា​សួរ​ជនជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិក​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​បានទេ​.!

ចេញផ្សាយ​ថ្ងៃ​ទី​11 ​ខែ​ឧសភា ​ឆ្នាំ​2024 (​ថៃ​ប៊ុនរិ​ទ្ឋ​) ​រាជធានី​ភ្នំពេញ ៖ មាន​ការកែទម្រង់​គោលនយោបាយ ក្នុង​អាណត្តិ​រាជរដ្ឋាភិបាល បន្ដវេន​ដែល​បាន ចាប់ផ្ដេីម​ក្នុង​អាណត្តិ​ទី​7​ជា​លទ្ឋិ​ផល​មជ្ឈដ្ឋាន មហាជន​បាន​សម្ដែង​នូវ ការ​កោត​សរសេី​រលេី ចំណាត់ការ​អនុវត្ត បង្ក្រាប​គ្រឿងញៀន និង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​! ជាក់ស្ដែង​ក្នុង​អាណត្តិ​រដ្ឋាភិបាល បន្ដ​វេន មិន​ថា​មន្ត្រី​ដែល មាន​តួនាទី​ជា ឯកឧត្តម​ផ្កាយ​1​ផ្កាយ​2 ផ្កាយ​រហូត​អ្នកមាន បណ្ដាល​ស័ក្តិ​ជាច្រើន ត្រូវ​បាន​បណ្ដេញចេញ ពី​ក្របខណ្ឌ​ថែមទៀត​ផង​! ​បច្ចុប្បន្ន មិន​ថា នៅតាម​បណ្ដាល​ខេត្ត​ឫ​ទីក្រុង​គណ​:​បញ្ជាការ​ឯកភាព ខេត្ត​តែង​ប្រើ​តួនាទី ជំរុញ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច ចុះបង្ក្រាប​បន​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ដេ​ី​ម្បីស​ម្រេច​គោនយោបាយ ភូមិ​ឃុំ​សង្កាត់ សុវត្ថិភាព​របស់​ប្រមុខ​រាជរដ្ឋាភិបាល តាំង​ពី​អាណត្តិ​មុនៗ​មក​! មានការ​ចោទសួរ​ថា ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​របស់​តា​សួរ​ជនជាតិខ្មែរ ស​ញ​ញាតិ​អាមេរិក​នៅ​លើដំបូល​អគា​រ ជាប់​នឹង​ផ្លូវ​139 ក្នុង​សង្កាត់​អូរឫស្សី ខណ្ឌ​7​មករា​ខាងត្បូង អតីត​សណ្ឋាគារ​ទឹក​រាំ​ផ្កា​រាំ បាន​នឹង​កំពុងបើក លេង​ស្របពេល មាន​ភ្លៀង​ធ្លាក់​! ​បន​ល្បែងស៊ីសង​ភ្នាល​ទឹកភ្លៀង នៅ​សង្កាត់​អូរឫស្សី​ខណ្ឌ​7​មករា​ខុសច្បាប់​បើក​ដំណើរការ ក្នុង​រដូវ​ភ្លៀង​ធ្លាក់​ជិត​30​ឆ្នាំ​ទៅ​ហើយ បើទោះបី​មាន​ការបង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់​ជា​ទ្រង់ទ្រាយ​ធំ ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្ដែ​ល្បែងភ្នាល់​ទឹកភ្លៀង ដែល​មាន​មេក្លោង ឈ្មោះ​តា​សួរ​នៅ​អាច​ដំណើរការ ដោយ​រលូន ដោយ​គ្មាន​ការបង្ក្រាប​! […]

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ថោង ខុន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ សម្រាប់ស្រុកតាំងគោក

ឯកឧត្តមបណ្ឌិត ថោង ខុន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំបើកកិច្ចប្រជុំត្រួតពិនិត្យការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ សម្រាប់ស្រុកតាំងគោក ខេត្តកំពង់ធំ។ ពិធីនេះក៏មានការចូលរួមពី ឯកឧត្តម ជា បូរ៉ា អនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក, ឯកឧត្តម ហ៉ីង ថូរ៉ាក់ស៉ី អនុប្រធានទី៣ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក រួមទាំងមានអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក ប្រធាន និងអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង០៨ នៃស្រុកតាំងគោកសរុបជិត ១០០នាក់ផងដែរ។ ជាកិច្ចចាប់ផ្តើមនាឱកាសនោះ លោក ហាក់ ម៉ុងហួត ប្រធានគណៈកម្មាធិការគណបក្សស្រុកតាំងគោក បានអានរបាយការណ៍ស្តីពីលទ្ធផលការងារដែលបានអនុវត្តកន្លងមក និងការងារដែលកំពុងអនុវត្តបន្ត ដើម្បីត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ដែលនឹងមកដល់នាពេលដ៏ខ្លីខាងមុខនេះ។ បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់ប្រធានគណៈកម្មាធិការគណបក្សស្រុកតាំងគោករួច ឯកឧត្តមបណ្ឌិត ថោង ខុន បានស្នើឱ្យក្រុមការងារ និងគណបក្សស្រុក-ឃុំ ត្រៀមលក្ខណៈក្នុងការដឹកជញ្ជូនសមាជិកបក្ស ទៅចូលរួមពិធីបើកយុទ្ធនាការនៅព្រឹកថ្ងៃទី១៧ ខែឧសភា នៅខេត្តកំពង់ធំ និងរៀបចំផែនការដង្ហែរក្បួន […]

ព័ត៌មានជាតិ

វគ្គបណ្តុះបណ្តាលស្តីពីដំណើរការនៃការរៀបចំវេទិកា រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមប្រធានបទ “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានបក្ខុវិស័យកម្ពុជាឆ្នាំ២០៥០”

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្ដាល បានបើកវគ្គបណ្តុះបណ្តាលស្តីពីដំណើរការនៃការរៀបចំវេទិកា រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមប្រធានបទ “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានបក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលខេត្តកណ្ដាល។ដោយមានការអញ្ជើញចូលរួមពី អាជ្ញាធរក្រុង-ស្រុក លោក-លោកស្រីមេឃុំ ចៅសង្កាត់ នាយករដ្ឋបាលក្រុង-ស្រុក និងមន្ត្រីជំនាញផងដែរ។ ឯកឧត្តមបានមានប្រសាសន៍ថាក្នុងវគ្គបណ្តុះបណ្តាលនេះមានគោលបំណង៖ ដើម្បីពង្រឹង និងជំរុញដំណើរការកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ច ឱ្យកាន់តែមុតស្រួច និងមានភាពស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា និងអនុវត្តតាមការណែនាំរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដើម្បីឱ្យការរៀបចំវេទិកាពិគ្រោះ ពិភាក្សា វាយតម្លៃ អំពីវឌ្ឍនភាព បញ្ហាប្រឈម សំណើសំណូមពរ ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិស ផ្នែកគោលនយោបាយ សម្រាប់សម្រួចការអនុវត្ត កម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះ ទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ឯកឧត្តមបានបញ្ជាក់ថា៖ដោយយោងតាមសេចក្តីណែនាំលេខ០១៥សណន/គ.ជ.អ.ប ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្តីពីការ រៀបចំ វេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ […]

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួម ជួបសម្តែងការគួរសម

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតប្រទេសអេមីរ៉ាតអារ៉ាប់រួមប្រចាំកម្ពុជា ជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព៕