ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម រៀបចំកម្មវិធីអបអរសាទរទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៤ ក្រោមមូលបទ “ការកសាងអនាគតរួមគ្នាជាមួយនវានុវត្តន៍ និងគំនិតច្នៃប្រឌិត

ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ បានរៀបចំ​កម្ម​វិធី​អបអរ​សាទរ​ទិវា​កម្ម​សិទ្ធិ​បញ្ញា​ពិភពលោកឆ្នាំ២០២៤ ក្រោមមូលបទ “ការកសាងអនាគតរួមគ្នាជាមួយនវានុវត្តន៍ និងគំនិតច្នៃប្រឌិត” ក្នុងគោលបំណង​បង្កើន​ការ​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់​ដឹ​ង​អំ​ពី​សារៈ​សំខាន់ និង​ផលប្រយោជន៍នៃ ការប្រើប្រាស់កម្មសិទ្ធិបញ្ញា សម្រាប់សហគ្រិន និង​អ្នក​សិក្សា​ស្រាវ​ជ្រាវ ក្នុងការជំរុញនិងបង្កើតតម្លៃបន្ថែមលើ ធុរកិច្ច បង្កើតផលិតផលថ្មី និងការអភិវឌ្ឍបច្ចេកវិទ្យា ព្រម​ទាំងបំផុសស្មារតីប្រជាពលរដ្ឋគ្រប់រូបឱ្យចូលរួម លើកកម្ពស់កិច្ចការពារកម្មសិទ្ធិបញ្ញា សំដៅ​បង្កើន​ភាព​ប្រកួតប្រជែង នវានុវត្តន៍ និងសុខុមាលភាពអ្នកប្រើប្រាស់ ដោយអនុលោម​តាម​ច្បាប់​ជា​ធរមាន។ កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម , ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍ និងមានការអញ្ជើញចូលរួមពីតំណាងស្ថានទូតអូស្រ្តាលី ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និងភ្ញៀវកិត្តយសជាច្រើនរូបផ្សេងទៀត។        

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតួកគី ជួបសម្តែងការគួរសម

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យលោកស្រី អ៊ុលគុល កូចាអែហ្វែ (ÜLKÜ KOCAEFE) ឯកអគ្គរដ្ឋទូតតួកគី ប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ ជំនួបធ្វើឡើងនៅវិមានព្រឹទ្ធសភា៕

ព័ត៌មានជាតិ

(ភ្នំពេញ)៖ តាមរយៈសំឡេងខ្លាំងៗពីលើវេទិកានៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានប្រកាសជំហរយ៉ាងដាច់ណាត់មិនចរចា ជាមួយភាគីណាមួយទៀតឡើយ ពិសេសប្រទេសវៀតណាម ដែលចេញមកជំទាស់រឿងកម្ពុជាកសាងព្រែកជីកហ្វូណន-តេជោ ដើម្បីផលប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា, សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងដ៏ធំមួយរបស់កម្ពុជា គឺពិតជាមានសារៈសំខាន់ ខ្លាំងណាស់ ដើម្បីផលប្រយោជន៍ជាតិ ហើយការកសាងនេះ គឺធ្វើឡើងត្រឹមត្រូវតាមការកំណត់របស់គណៈកម្មការទន្លេមេគង្គ (MRC) ដែលបានចែងថា រាល់ការប្រើប្រាស់ដៃទន្លេមេគង្គ មិនចាំបាច់សុំការពិភាក្សាណាមួយឡើយ ពោលគ្រាន់តែជូនដំណឹងដល់ភាគីពាក់ព័ន្ធប៉ុណ្ណោះ។ ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ព្រែកជីកហ្វូណន-តេជោ របស់កម្ពុជាដែលកំពុងសិក្សាកសាងនេះ គឺមិនបានប្រើប្រាស់ដៃទន្លេមេគង្គនោះឡើយ ពោលប្រើប្រាស់ដៃ របស់ដៃទន្លេមេគង្គ ដូច្នេះប្រសិនបើការកំណត់របស់គណៈកម្មាធិការទន្លេមេគង្គ នៅមានសុពលភាពនោះ កម្ពុជាមិនត្រូវការចរចាជាមួយភាគីណាមួយដែលជំទាស់លើការសាងសង់នោះឡើយ។ សម្ដេចថា ប្រសិនបើវៀតណាម ត្រូវការឯកសារបន្ថែមកម្ពុជាអាចផ្ញើជូនតាម ប៉ុន្ដែមិនត្រូវអនុម័តដោយកុងសងស៉ីសឡើយ។ ដើម្បីបញ្ជាក់កាន់តែច្បាស់នូវអ្វីដែលគណៈកម្មាធិការទន្លេមេគង្គបានកំណត់នោះ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកឡើងវិញថា […]

ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល បានដឹកនាំគណ:អភិបាលខេត្ត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយ:ប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង Video Conference ។

ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល បានដឹកនាំគណ:អភិបាលខេត្ត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយ:ប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង Video Conference ។ របៀបវារៈដែលនឹងត្រូវលើកយកពិភាក្សា និងពិនិត្យក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី រួមមាន៖ ១៖ សេចក្ដីព្រាងគោលការណ៍ណែនាំស្ដីពីនីតិវិធីនិងវិធានការនៃការតាក់តែងសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ២៖ សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និង កីឡា ៣៖ បញ្ហាផ្សេងៗ ៕

ព័ត៌មានជាតិ

ឯកឧត្ដម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមីនា ឆ្នាំ២០២៤

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមីនា ឆ្នាំ២០២៤ របស់អង្គភាពច្រកចេញចូលតែមួយខេត្ត។ កិច្ចប្រជុំនេះដែរ ឯកឧត្ដម អភិបាលរងខេត្ត បានស្នើដល់ក្រុមការងារពិភាក្សា​លើដំណោះស្រាយបញ្ហា​ បង់ថ្លៃសេវាតាមប្រព័ន្ធអនឡាញ​ (Payment hub) និងបញ្ហាកកស្ទះឯកសារនានា​ នៅអង្គភាពច្រកចេញចូលតែមួយ។  

ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាព

ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា លើលទ្ធផលនៃការសិក្សាគម្រោងរៀបចំប្រតិបត្តិរថយន្តក្រុងដឹកជញ្ជូនសាធារណៈ នៅទូទាំងខេត្តកណ្ដាល ស្ថិតនៅសាលប្រជុំសាលាខេត្ត។ “ការប្រើប្រាស់រថយន្តសាធារណៈ គឺមានសុវត្ថិភាព ផាសុកភាពល្អ ជួយកាត់បន្ថយការរំភាយឧស្ម័នពុលក្នុងបរិយាកាស និង ជួយកាត់បន្ថយការចំណាយ”៕

ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំកិច្ចប្រជុំលើកទី១ របស់ក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីជំរុញការអភិវឌ្ឍផ្លូវដែកនៅកម្ពុជា

ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់ក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីជំរុញការអភិវឌ្ឍផ្លូវដែកនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល។ កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យលើយន្តការកិច្ចសហប្រតិបត្តិការផ្លូវដែកកម្ពុជា-ចិន ព្រមទាំងកំណត់ទិសដៅការងារបន្ត ដោយផ្តោតចម្បងលើការកសាងសមត្ថភាព ការរៀបចំផែនការមេ ការសិក្សាលើគម្រោងផ្លូវដែក និងយន្តការនៃការអនុវត្តគម្រោង។ ជាលទ្ធផលនៃកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់ក្រុមការងារបច្ចេកទេសអន្តរក្រសួង និងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីបន្តអភិវឌ្ឍន៍ផ្លូវដែក ក៏ដូចជាលើកកម្ពស់ការដឹកជញ្ជូនអន្តរមធ្យោបាយនៅកម្ពុជាឱ្យកាន់តែសម្បូរបែប៕        

ព័ត៌មានជាតិ

រដ្ឋមន្រ្តីបរិស្ថាន៖ កន្លែងវិបស្សនានៅឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ «គីរីរម្យ» ជាគោលដៅទេសចរណ៍ធម្មជាតិស្រស់ស្អាត

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា កន្លែងវិបស្សនាថ្មីជាគោលដៅទេសចរណ៍លំហែបៃតង និងសាកសមសម្រាប់អ្នកប្រតិបត្តិសាសនា និងកន្លែងអ្នកទេសចរណ៍ ដែលត្រូវបានធ្វើឱ្យចិត្តស្អាត ស្អាតទាំងគំនិត និងស្អាតទាំងបរិស្ថានខាងក្រៅ ជាមួយធម្មជាតិស្រស់ស្អាតព័ទ្ធជុំវិញ។ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបែបនេះ នៅក្នុឱកាសអញ្ជើញដឹកនាំប្រតិភូក្រសួងបរិស្ថាន ចុះពិនិត្យការសាសសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ «គីរីរម្យ» នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤។ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបន្ថែមថា ការរៀបចំសាងសង់ទីកន្លែងសមាធិនេះឡើង គឺដើម្បីផ្សព្វផ្សាយ ពីមាគ៌ាព្រះពុទ្ធសាសនា វប្បធម៌ និងបង្ហាញអំពីធនធានធម្មជាតិ ផ្សារភ្ជាប់នឹងជីវិតប្រចាំថ្ងៃ ដែលប្រកបដោយធម៌សន្តោស កសាងសន្តិភាពផ្លូវចិត្តឱ្យរឹងមាំ តាមរយៈការសិក្សាធម៌វិន័យរបស់ព្រះពុទ្ធ ដែលផ្តោតសំខាន់លើភាពល្អបរិសុទ្ធ ភាពស្អាតនៃចិត្ត ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨។ គម្រោងទេសចរណ៍លំហែរបៃតង ជាយុទ្ធសាស្រ្តចម្បងមួយរបស់ក្រសួងបរិស្ថាន កើតចេញពីការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានបានផ្តោលើមុំយុទ្ធសាស្ត្រចំនួន៣ គឺស្អាត បៃតង និងចីរភាព។ យុទ្ធសាស្រ្តបានយកចិត្តទុកដាក់លើអភិរក្សបរិស្ថាន វប្បធម៌ ជំនឿសាសនា និងធនធានធម្មជាតិ ព្រមទាំងជួយលើកកម្ពស់សោភ័ណភាពតំបន់ធម្មជាតិ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ តាមតំបន់ការពារធម្មជាតិ […]

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតអោយ លោក Pierre Tami (សែន សិលា) ចូលជួបសម្ដែងការគួរសម

នៅព្រឹកថ្ងៃសុក្រ ១១ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត អោយ លោក Pierre Tami (សែន សិលា) ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ លោក Pierre Tami ត្រូវបានគេស្គាល់ ថាមានឈ្មោះ សែន សិលា ជាឈ្មោះ ភាសាខ្មែរ ផ្ដល់ដោយ សម្តេចតេជោ ក្នុងពេលដែលសម្ដេចមានតួនាទីជា នាយករដ្ឋមន្ត្រី ជាការទទួលស្គាល់នូវស្នាដៃ ដែលលោកបានធ្វើជូនកម្ពុជាយើង ហើយបច្ចុប្បន្ន លោក សែន សិលា ជា សហគ្រិនសង្គម។ សម្ដេចតេជោ បានស្វាគមន៍ និងសម្ដែងនូវការរីករាយដែលបានជួបលោក សែន សិលា ដែលជាមិត្តភក្ដិចាស់ចាប់តាំងពីឆ្នាំ១៩៩៧មក ដែលការជួបលើកចុងក្រោយគឺនៅ ឆ្នាំ២០២២ […]

ព័ត៌មានជាតិ

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងបូកសរុបលទ្ធផលការងារត្រីមាសទី១ របស់រដ្ឋបាលខេត្តកណ្តាល

ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំ«កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងបូកសរុបលទ្ធផលការងារត្រីមាសទី១ របស់រដ្ឋបាលខេត្តកណ្តាល» ស្ថិតនៅសាលប្រជុំសាលាខេត្ត។ «តាមរយៈការអនុវត្តការងារប្រកបដោយភាពម៉ឺងម៉ាត់ម៉ត់ចត់របស់គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ការចាត់តាំងអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព បាន ដំណើរការយ៉ាងសកម្មផុលផុស និងទទួលបានការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋាន មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល ក្នុងការគ្រប់គ្រងស្ថានការណ៍សន្តិសុខ សណ្ដាប់ធ្នាប់សាធាណៈ និងសុវត្ថិភាព នៅតាមបណ្តាមូលដ្ឋានះ បានដឹកនាំ គ្រប់គ្រង ពង្រឹងកម្លាំងប្រជាការពារ ចូលរួមក្នុងសកម្មភាពរក្សាសន្តិ សុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន កាន់តែសកម្ម ជាពិសេសការត្រៀមលក្ខណៈ ក្នុងការចេញអន្តរាគមន៍ជួយ សង្គ្រោះប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយ ឬមានហេតុការណ៍គ្រោះថ្នាក់ផ្សេងៗកើតឡើងជា យថាហេតុទាន់ពេលវេលា»៕