ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម រៀបចំកម្មវិធីអបអរសាទរទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៤ ក្រោមមូលបទ “ការកសាងអនាគតរួមគ្នាជាមួយនវានុវត្តន៍ និងគំនិតច្នៃប្រឌិត

ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ បានរៀបចំ​កម្ម​វិធី​អបអរ​សាទរ​ទិវា​កម្ម​សិទ្ធិ​បញ្ញា​ពិភពលោកឆ្នាំ២០២៤ ក្រោមមូលបទ “ការកសាងអនាគតរួមគ្នាជាមួយនវានុវត្តន៍ និងគំនិតច្នៃប្រឌិត” ក្នុងគោលបំណង​បង្កើន​ការ​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់​ដឹ​ង​អំ​ពី​សារៈ​សំខាន់ និង​ផលប្រយោជន៍នៃ ការប្រើប្រាស់កម្មសិទ្ធិបញ្ញា សម្រាប់សហគ្រិន និង​អ្នក​សិក្សា​ស្រាវ​ជ្រាវ ក្នុងការជំរុញនិងបង្កើតតម្លៃបន្ថែមលើ ធុរកិច្ច បង្កើតផលិតផលថ្មី និងការអភិវឌ្ឍបច្ចេកវិទ្យា ព្រម​ទាំងបំផុសស្មារតីប្រជាពលរដ្ឋគ្រប់រូបឱ្យចូលរួម លើកកម្ពស់កិច្ចការពារកម្មសិទ្ធិបញ្ញា សំដៅ​បង្កើន​ភាព​ប្រកួតប្រជែង នវានុវត្តន៍ និងសុខុមាលភាពអ្នកប្រើប្រាស់ ដោយអនុលោម​តាម​ច្បាប់​ជា​ធរមាន។

កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម , ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍ និងមានការអញ្ជើញចូលរួមពីតំណាងស្ថានទូតអូស្រ្តាលី ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និងភ្ញៀវកិត្តយសជាច្រើនរូបផ្សេងទៀត។

 

 

 

 

Leave a Reply

Your email address will not be published.