ព័ត៌មានជាតិថ្មីៗ

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតួកគី ជួបសម្តែងការគួរសម

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យលោកស្រី អ៊ុលគុល កូចាអែហ្វែ (ÜLKÜ KOCAEFE) ឯកអគ្គរដ្ឋទូតតួកគី ប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ ជំនួបធ្វើឡើងនៅវិមានព្រឹទ្ធសភា៕

ព័ត៌មានជាតិ

(ភ្នំពេញ)៖ តាមរយៈសំឡេងខ្លាំងៗពីលើវេទិកានៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានប្រកាសជំហរយ៉ាងដាច់ណាត់មិនចរចា ជាមួយភាគីណាមួយទៀតឡើយ ពិសេសប្រទេសវៀតណាម ដែលចេញមកជំទាស់រឿងកម្ពុជាកសាងព្រែកជីកហ្វូណន-តេជោ ដើម្បីផលប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា, សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងដ៏ធំមួយរបស់កម្ពុជា គឺពិតជាមានសារៈសំខាន់ ខ្លាំងណាស់ ដើម្បីផលប្រយោជន៍ជាតិ ហើយការកសាងនេះ គឺធ្វើឡើងត្រឹមត្រូវតាមការកំណត់របស់គណៈកម្មការទន្លេមេគង្គ (MRC) ដែលបានចែងថា រាល់ការប្រើប្រាស់ដៃទន្លេមេគង្គ មិនចាំបាច់សុំការពិភាក្សាណាមួយឡើយ ពោលគ្រាន់តែជូនដំណឹងដល់ភាគីពាក់ព័ន្ធប៉ុណ្ណោះ។ ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ព្រែកជីកហ្វូណន-តេជោ របស់កម្ពុជាដែលកំពុងសិក្សាកសាងនេះ គឺមិនបានប្រើប្រាស់ដៃទន្លេមេគង្គនោះឡើយ ពោលប្រើប្រាស់ដៃ របស់ដៃទន្លេមេគង្គ ដូច្នេះប្រសិនបើការកំណត់របស់គណៈកម្មាធិការទន្លេមេគង្គ នៅមានសុពលភាពនោះ កម្ពុជាមិនត្រូវការចរចាជាមួយភាគីណាមួយដែលជំទាស់លើការសាងសង់នោះឡើយ។ សម្ដេចថា ប្រសិនបើវៀតណាម ត្រូវការឯកសារបន្ថែមកម្ពុជាអាចផ្ញើជូនតាម ប៉ុន្ដែមិនត្រូវអនុម័តដោយកុងសងស៉ីសឡើយ។ ដើម្បីបញ្ជាក់កាន់តែច្បាស់នូវអ្វីដែលគណៈកម្មាធិការទន្លេមេគង្គបានកំណត់នោះ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកឡើងវិញថា […]

ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល បានដឹកនាំគណ:អភិបាលខេត្ត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយ:ប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង Video Conference ។

ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល បានដឹកនាំគណ:អភិបាលខេត្ត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយ:ប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង Video Conference ។ របៀបវារៈដែលនឹងត្រូវលើកយកពិភាក្សា និងពិនិត្យក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី រួមមាន៖ ១៖ សេចក្ដីព្រាងគោលការណ៍ណែនាំស្ដីពីនីតិវិធីនិងវិធានការនៃការតាក់តែងសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ២៖ សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និង កីឡា ៣៖ បញ្ហាផ្សេងៗ ៕

ព័ត៌មានជាតិ

ឯកឧត្ដម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមីនា ឆ្នាំ២០២៤

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមីនា ឆ្នាំ២០២៤ របស់អង្គភាពច្រកចេញចូលតែមួយខេត្ត។ កិច្ចប្រជុំនេះដែរ ឯកឧត្ដម អភិបាលរងខេត្ត បានស្នើដល់ក្រុមការងារពិភាក្សា​លើដំណោះស្រាយបញ្ហា​ បង់ថ្លៃសេវាតាមប្រព័ន្ធអនឡាញ​ (Payment hub) និងបញ្ហាកកស្ទះឯកសារនានា​ នៅអង្គភាពច្រកចេញចូលតែមួយ។  

ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាព

ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា លើលទ្ធផលនៃការសិក្សាគម្រោងរៀបចំប្រតិបត្តិរថយន្តក្រុងដឹកជញ្ជូនសាធារណៈ នៅទូទាំងខេត្តកណ្ដាល ស្ថិតនៅសាលប្រជុំសាលាខេត្ត។ “ការប្រើប្រាស់រថយន្តសាធារណៈ គឺមានសុវត្ថិភាព ផាសុកភាពល្អ ជួយកាត់បន្ថយការរំភាយឧស្ម័នពុលក្នុងបរិយាកាស និង ជួយកាត់បន្ថយការចំណាយ”៕

ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំកិច្ចប្រជុំលើកទី១ របស់ក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីជំរុញការអភិវឌ្ឍផ្លូវដែកនៅកម្ពុជា

ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់ក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីជំរុញការអភិវឌ្ឍផ្លូវដែកនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល។ កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យលើយន្តការកិច្ចសហប្រតិបត្តិការផ្លូវដែកកម្ពុជា-ចិន ព្រមទាំងកំណត់ទិសដៅការងារបន្ត ដោយផ្តោតចម្បងលើការកសាងសមត្ថភាព ការរៀបចំផែនការមេ ការសិក្សាលើគម្រោងផ្លូវដែក និងយន្តការនៃការអនុវត្តគម្រោង។ ជាលទ្ធផលនៃកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់ក្រុមការងារបច្ចេកទេសអន្តរក្រសួង និងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីបន្តអភិវឌ្ឍន៍ផ្លូវដែក ក៏ដូចជាលើកកម្ពស់ការដឹកជញ្ជូនអន្តរមធ្យោបាយនៅកម្ពុជាឱ្យកាន់តែសម្បូរបែប៕        

ព័ត៌មានជាតិ

រដ្ឋមន្រ្តីបរិស្ថាន៖ កន្លែងវិបស្សនានៅឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ «គីរីរម្យ» ជាគោលដៅទេសចរណ៍ធម្មជាតិស្រស់ស្អាត

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា កន្លែងវិបស្សនាថ្មីជាគោលដៅទេសចរណ៍លំហែបៃតង និងសាកសមសម្រាប់អ្នកប្រតិបត្តិសាសនា និងកន្លែងអ្នកទេសចរណ៍ ដែលត្រូវបានធ្វើឱ្យចិត្តស្អាត ស្អាតទាំងគំនិត និងស្អាតទាំងបរិស្ថានខាងក្រៅ ជាមួយធម្មជាតិស្រស់ស្អាតព័ទ្ធជុំវិញ។ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបែបនេះ នៅក្នុឱកាសអញ្ជើញដឹកនាំប្រតិភូក្រសួងបរិស្ថាន ចុះពិនិត្យការសាសសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ «គីរីរម្យ» នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤។ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបន្ថែមថា ការរៀបចំសាងសង់ទីកន្លែងសមាធិនេះឡើង គឺដើម្បីផ្សព្វផ្សាយ ពីមាគ៌ាព្រះពុទ្ធសាសនា វប្បធម៌ និងបង្ហាញអំពីធនធានធម្មជាតិ ផ្សារភ្ជាប់នឹងជីវិតប្រចាំថ្ងៃ ដែលប្រកបដោយធម៌សន្តោស កសាងសន្តិភាពផ្លូវចិត្តឱ្យរឹងមាំ តាមរយៈការសិក្សាធម៌វិន័យរបស់ព្រះពុទ្ធ ដែលផ្តោតសំខាន់លើភាពល្អបរិសុទ្ធ ភាពស្អាតនៃចិត្ត ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨។ គម្រោងទេសចរណ៍លំហែរបៃតង ជាយុទ្ធសាស្រ្តចម្បងមួយរបស់ក្រសួងបរិស្ថាន កើតចេញពីការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានបានផ្តោលើមុំយុទ្ធសាស្ត្រចំនួន៣ គឺស្អាត បៃតង និងចីរភាព។ យុទ្ធសាស្រ្តបានយកចិត្តទុកដាក់លើអភិរក្សបរិស្ថាន វប្បធម៌ ជំនឿសាសនា និងធនធានធម្មជាតិ ព្រមទាំងជួយលើកកម្ពស់សោភ័ណភាពតំបន់ធម្មជាតិ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ តាមតំបន់ការពារធម្មជាតិ […]

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតអោយ លោក Pierre Tami (សែន សិលា) ចូលជួបសម្ដែងការគួរសម

នៅព្រឹកថ្ងៃសុក្រ ១១ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត អោយ លោក Pierre Tami (សែន សិលា) ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ លោក Pierre Tami ត្រូវបានគេស្គាល់ ថាមានឈ្មោះ សែន សិលា ជាឈ្មោះ ភាសាខ្មែរ ផ្ដល់ដោយ សម្តេចតេជោ ក្នុងពេលដែលសម្ដេចមានតួនាទីជា នាយករដ្ឋមន្ត្រី ជាការទទួលស្គាល់នូវស្នាដៃ ដែលលោកបានធ្វើជូនកម្ពុជាយើង ហើយបច្ចុប្បន្ន លោក សែន សិលា ជា សហគ្រិនសង្គម។ សម្ដេចតេជោ បានស្វាគមន៍ និងសម្ដែងនូវការរីករាយដែលបានជួបលោក សែន សិលា ដែលជាមិត្តភក្ដិចាស់ចាប់តាំងពីឆ្នាំ១៩៩៧មក ដែលការជួបលើកចុងក្រោយគឺនៅ ឆ្នាំ២០២២ […]

ព័ត៌មានជាតិ

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងបូកសរុបលទ្ធផលការងារត្រីមាសទី១ របស់រដ្ឋបាលខេត្តកណ្តាល

ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំ«កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងបូកសរុបលទ្ធផលការងារត្រីមាសទី១ របស់រដ្ឋបាលខេត្តកណ្តាល» ស្ថិតនៅសាលប្រជុំសាលាខេត្ត។ «តាមរយៈការអនុវត្តការងារប្រកបដោយភាពម៉ឺងម៉ាត់ម៉ត់ចត់របស់គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ការចាត់តាំងអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព បាន ដំណើរការយ៉ាងសកម្មផុលផុស និងទទួលបានការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋាន មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល ក្នុងការគ្រប់គ្រងស្ថានការណ៍សន្តិសុខ សណ្ដាប់ធ្នាប់សាធាណៈ និងសុវត្ថិភាព នៅតាមបណ្តាមូលដ្ឋានះ បានដឹកនាំ គ្រប់គ្រង ពង្រឹងកម្លាំងប្រជាការពារ ចូលរួមក្នុងសកម្មភាពរក្សាសន្តិ សុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន កាន់តែសកម្ម ជាពិសេសការត្រៀមលក្ខណៈ ក្នុងការចេញអន្តរាគមន៍ជួយ សង្គ្រោះប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយ ឬមានហេតុការណ៍គ្រោះថ្នាក់ផ្សេងៗកើតឡើងជា យថាហេតុទាន់ពេលវេលា»៕

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាល

ខេត្តកណ្តាល ៖ រសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល និងសហការី បានដឹកនាំកិច្ចប្រជុំស្ដីពី អធិករណ៍រវាងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ជាមួយចៅអធិការស្តីទីវត្តព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល ជាមួយឯកឧត្តម ផែន សុផាត អនុរដ្ឋលេខាធិការក្រសួងធម្មការនិង សាសនា ។   

ព័ត៌មានជាតិ

 ចូលឆ្នាំ៤ថ្ងៃ​ ខេត្តបន្ទាយមានជ័យ​ មានភ្ញៀវទេសចរលេងកម្សាន្ត​នៅតំបន់ទេសចរណ៍នានា​ជាង​ ៨៥ម៉ឺននាក់​

បន្ទាយមានជ័យ​៖​ រយៈពេល៤ថ្ងៃ​ (ថ្ងៃទី១៣-១៦​ ខែមេសា)​ នៃពិធីបុណ្យចូលឆ្នាំថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​ ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ​ មកលេងកម្សាន្តនៅតំបន់ទេសចរណ៍នានា​ នៅទូទាំង​ខេត្ត​បន្ទាយមានជ័យ​ សរុបមានចំនួន ៨៦២.១៦២នាក់ ភ្ញៀវជាតិមានចំនួន ៨៥៨.៧៨៨នាក់ ភ្ញៀវ​អន្តរជាតិ​ចំនួន ៣.៣៧៤នាក់។ នេះបើតាមការបញ្ជាក់ពីលោក​ ឈឿន​ សេរីវុធ ប្រធាន​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ​ បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៧​ ខែមេសា​ ឆ្នាំ២០២៤។ លោក​ ឈឿន​ សេរីវុធ ប្រធានទេសចរណ៍ខេត្តបន្ទាយមានជ័យ​ ក៏បានឱ្យដឹងថា​ នៅថ្ងៃទី១-មានភ្ញៀវទេសចរសរុបមានចំនួន១២៦.៤៨១នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិចំនួន ៧៦៥នាក់,​ ថ្ងៃទី២​-មានភ្ញៀវទេសចរសរុបមានចំនួន១៩០.៤៣៨នាក់​ ក្នុង​នោះភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៣៨៦នាក់,​ ថ្ងៃទី​៣​-មានភ្ញៀវទេសចរសរុបមានចំនួន ២៤១.៥៥៦នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរអន្តរជាតិចំនួន ១.០៦៩នាក់,​ ថ្ងៃទី៤​-មានភ្ញៀវទេសចរសរុបមានចំនួន ៣០៣.៦៨៧​នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិចំនួន ១.១៥៤នាក់ ។ លោកប្រធានទេសចរណ៍​ខេត្ត​ ក៏បានបញ្ជាក់ឱ្យដឹងថា​ ចំនួនភ្ញៀវទេសចរក្នុងឆ្នាំ២០២៤​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០២៣​ មានការកើនឡើងចំនួន៣២,៦៣%,​ ភ្ញៀវជាតិកើនឡើង​ ៣២,៤៣%​ និង​អន្តរជាតិ​កើន​ឡើង ១១៨,៨០%៕​

ព័ត៌មានជាតិ

ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ព្រមទាំង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងសហការី មន្ត្រីរាជការ បានអញ្ជើញរាប់បាត

ក្រុងតាខ្មៅ ៖ ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ព្រមទាំង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងសហការី មន្ត្រីរាជការ បានអញ្ជើញរាប់បាត ខួបគម្រប់១៩ឆ្នាំ ព្រះរូបលោកតាខ្មៅ ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ “ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ឯកឧត្តមអភិបាលខេត្ត សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនៈត្រ័យ កែវទាំងបី និងទសបារមី ទេព្តាឆ្នាំថ្មី ព្រះនាម មហោទរាទេវី និងបារមីលោកតាខ្មៅ សូមព្រះអង្គមេត្តាប្រោសប្រទាន និងប្រទាន ពរជ័យសិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ ជូនលោក លោកស្រី និងអ្នកនាងកញ្ញា ជាមន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ […]

ព័ត៌មានជាតិ

 សម្តេចធីបតី ហ៊ុន ម៉ាណែត ចេញសេចក្តីសម្រេច កំណត់គោលការណ៍គ្រប់គ្រង និងការធ្វើអាជីវកម្មធនធានខ្សាច់ ដោយប្រគល់ភារកិច្ចឱ្យក្រសួងរ៉ែ ជាអ្នកចេញអាជ្ញាបណ្ណ និងទទួលខុសត្រូវគ្រប់បែបយ៉ាង លើការធ្វើអាជីវកម្មខ្សាច់គ្រប់ប្រភេទ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចកំណត់គោលការណ៍គ្រប់គ្រង និងការធ្វើអាជីវកម្មធនធានខ្សាច់។ បើតាមសេចក្តីសម្រេចនេះ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ច ជូនក្រសួងរ៉ែ និងថាមពល ជាអ្នកចេញអាជ្ញាបណ្ណ និងទទួលខុសត្រូវ គ្រប់បែបយ៉ាងលើការធ្វើអាជីវកម្មខ្សាច់គ្រប់ប្រភេទ ដោយគិតចាប់ពីពេលដាក់ពាក្យស្នើសុំរហូតដល់ការ ចេញអាជ្ញាបណ្ណ ហើយរាល់អាជ្ញាបណ្ណទាំងអស់ ក្រសួងរ៉ែ និងថាមពលត្រូវចម្លងជូនក្រសួង ស្ថាប័នពាក់ព័ន្ធ។ ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម ដោយសហការជាមួយក្រសួងរ៉ែ និងថាមពល ត្រូវកំណត់តំបន់ ធនធានខ្សាច់ជា ៣(បី)តំបន់ ដោយផ្អែកលើលទ្ធផលនៃការសិក្សាលើជលវិទ្យានិងជលគតិ ដូចខាងក្រោម៖ ១- តំបន់ដែលអនុញ្ញាតឱ្យធ្វើអាជីវកម្ម។ ២- តំបន់ដែលតម្រូវឱ្យមានការអនុញ្ញាតតាមការស្នើសុំពិសេស។ ៣- តំបន់ដែលពុំអនុញ្ញាតឱ្យធ្វើអាជីវកម្ម។ តំបន់ទាំង៣ (បី) ខាងលើត្រូវមាននិយាមការឱ្យបានច្បាស់លាស់។ សម្រាប់ក្រសួងបរិស្ថានវិញ ត្រូវធ្វើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដោយមានការចូលរួមពីក្រសួងរ៉ែ និងថាមពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងធនធានទឹក និងឧតុនិយម។ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ត្រូវធ្វើឡើងដោយគោរពតាមបទដ្ឋានបច្ចេកទេស និងត្រូវកំណត់ រយៈពេលអតិបរមានៃការផ្តល់សេវា និងតម្លៃសេវាឱ្យបានសមរម្យ។ អាជ្ញាបណ្ណធ្វើអាជីវកម្មខ្សាច់ […]

ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា៖ បេសកកម្មរបស់ក្រសួងគឺពង្រឹង និងបង្កើនសមត្ថភាពមន្ត្រីដែលយើងមានស្រាប់ ដើម្បីឆ្លើយតបនឹងតម្រូវការនៃកំណើនគម្រោងអភិវឌ្ឍន៍ក្នុងដែនសមត្ថកិច្ច

(កណ្តាល)៖លើកឡើងនាឱកាសដឹកនាំគណៈប្រតិភូក្រសួងចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា បុគ្គលិកបណ្តែត និងនិវត្តជន នៃមន្ទីរស.ក.ដ កណ្តាល មុនឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឈានចូលមកដល់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា បេសកកម្មរបស់ក្រសួងគឺពង្រឹង និងបង្កើនសមត្ថភាពមន្ត្រីដែលមានស្រាប់ ដើម្បីឆ្លើយតបនឹងតម្រូវការនៃកំណើនគម្រោងអភិវឌ្ឍន៍ក្នុងដែនសមត្ថកិច្ច។ នៅក្នុងពិធីនេះបានធ្វើឡើងនាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមផងដែរពីសំណាក់លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល និងដោយមានការចូលរួមពីមន្ត្រីនៃមន្ទីសាធារណការ និងដឹកជញ្ជូន ជាច្រើនរូបផងដែរ។ នាឱកាសនោះឯកឧត្តម ប៉េង ពោធិ៍នា ក៏បានជម្រាបដល់អង្គពិធីអំពីសមិទ្ធផលធំៗ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចបានក្នុងអាណត្តិមុនៗ ជាពិសេសក្នុងអាណត្តិទី៦កន្លងទៅ និងបានលើកឡើងអំពីយន្តការកែទម្រង់មួយចំនួនដែលក្រសួងបានដាក់ចេញ ដែលស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងដើម្បីចូលរួមជំរុញចក្ខុវិស័យឆ្នាំ២០៥០ ប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់។ បន្ថែមពីលើការផ្តល់អនុសាសន៍ល្អៗ ដើម្បីជាការណែនាំដល់មន្រ្តីរាជការ និងបុគ្គលិក សម្រាប់យកទៅអនុវត្តការងារបន្តឱ្យកាន់តែមានប្រសិទ្ធភាពឯកឧត្តមរដ្ឋមន្ត្រីបានសំណូមពរឱ្យមន្ទីរ យកចិត្តទុកដាក់ខ្ពស់លើការផ្សព្វផ្សាយព័ត៌មាន និងបញ្ជ្រាបការយល់ដឹងជុំវិញវិស័យសាធារណការ និងដឹកជញ្ជូនឱ្យបានរហ័ស គ្រប់ជ្រុងជ្រោយ និងទូលំទូលាយ ទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជារួមគ្នាលុបបំបាត់នូវព័ត៌មានមិនមានប្រភពច្បាស់លាស់ ពិសេសការផ្សព្វផ្សាយព័ត៌មានអវិជ្ជមាន ដែលហួសពីការពិត។ […]

ព័ត៌មានជាតិ

រដ្ឋបាលក្រុងអរិយក្សត្រ ប្រារព្ធពិធីសូត្រមន្តសុំសេចក្តីសុខចម្រើន សិរីសួស្ដីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ!!

កណ្តាល ៖ លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង និង លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ ព្រមទាំងមន្រ្តីរាជការនៃរដ្ឋបាលក្រុងអរិយក្សត្រ បានប្រារព្ធពិធីសូត្រមន្ត សុំសេចក្តីសុខ សិរីសួស្តី ដេីម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ នាពេលខាងមុខ ដែលពិធីនេះបានធ្វើឡើងនៅបរិវេនសាលាក្រុងអរិយក្សត្រ ខេត្តកណ្តាល នារសៀលថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤។ សូមបញ្ជាក់ថា: នៅមុនពេលពិធីសូត្រមន្តសុំសេចក្តីសុខចម្រើន សិរីមង្គលដើម្បីទទួលទេវតាឆ្នាំថ្មី លោកអភិបាលក្រុង ចាន់ តារា បានជួបសំណេះសំណាល និងបានសម្តែងការគួរសមជាមួយ ចាស់ព្រឹទ្ធាចារ្យ លោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋនៃក្រុងអរិយក្សត្រជាមួយនឹងក្តីគោរពស្រឡាញ់បំផុត។ បន្ទាប់ពីពិធីសូត្រមន្តសុំសេចក្តីសុខចម្រើននិងសិរីមង្គលនេះរួចរាល់​ លោក ចាន់ តារា បានឧបត្ថម្ភជូន លោកតា លោក យាយ […]

ព័ត៌មានជាតិ

 តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប អញ្ជើញដឹកនាំកងកម្លាំង គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០៧និង០០នាទី លោកឧត្តមសេនីយ៍ត្រី សឿន សេន ស្នងការរង ទទួលផែនការងារសេនាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ  តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកម្លាំងប្រជុំជួរ និងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី លោក-លោកស្រី ស្នងការរង លោកនាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក និងមន្រ្តីគ្រប់ផែនតាមជំនាញ ៕

ព័ត៌មានជាតិ

 ឧបនាយករដ្ឋមន្ដ្រី ស សុខា ដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពការងារថែរក្សាសន្ដិសុខ ក្នុងខេត្តព្រះសីហនុ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការថែរក្សាសន្តិសុខក្នុងខេត្តព្រះសីហនុ រៀបចំនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តព្រះសីហនុ សាលាដំបូងខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើរបាយការណ៍ឲ្យដឹងថា គិតចាប់ពីឆ្នាំ២០២៣មក ជាពិសេសក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២៤នេះ ការគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្ត ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ក្នុងនោះករណីបទល្មើសប្រព្រឹត្តដោយជនបរទេស ដែលនៅមានចំនួនតិចតួច ក៏ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបយ៉ាងមានប្រសិទ្ធភាពផងដែរ។ បើតាមលោកអភិបាលខេត្ត គិតចាប់ពីថ្ងៃទី៦ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ គណៈកម្មការចំពោះកិច្ចដឹកនាំដោយលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់ ចំនួន ៥ទីតាំង ឃាត់ខ្លួនអ្នកពាក់ព័ន្ធជាង ២ពាន់នាក់ ក្នុងនោះបណ្ដាញមេក្លោងជាជនបរទេស ត្រូវបញ្ជូនទៅតុលាការ ជនបរទេសពាក់ព័ន្ធផ្សេងទៀត ត្រូវអនុវត្តនីតិវិធីបណ្ដេញចេញ ខណៈជនជាតិខ្មែរមួយចំនួន ត្រូវបានអប់រំ និងធ្វើកិច្ចសន្យា។ […]

ព័ត៌មានជាតិ

 ព្រះមហាក្សត្រនៃកម្ពុជា យាងទៅបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសជប៉ុន

នៅព្រឹកថ្ងៃទី៥ខែមេសានេះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វ​ព្រះរាជ​ហឫទ័យ​ ស្តេចយាង​ចាកចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា​តាម​ព្រះទីនាំង​យន្តហោះ​ពិសេស​ ទៅ​កាន់​ប្រទេសជប៉ុន ដើម្បីបំពេញព្រះរាជទស្សនកិច្ចចាប់ពីថ្ងៃទី៥ ខែមេសាឆ្នាំ២០២៤​នេះតទៅ។ យាង និងអញ្ជើញថ្វាយព្រះរាជវន្ទនកិច្ចថ្វាយព្រះករុណាស្តេចយាង​ចាកចេញ​ពី​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ សង្កេតឃើញវត្តមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស​ឧត្តម​ក្រុម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ សម្តេចឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មន្ត្រីជាន់ខ្ពស់ រាជវង្សានុវង្ស និង ឯក​អគ្គ​រាជ​ទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។ ព្រះរាជ​ទស្សនកិច្ចរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាស្តេចយាងទៅកាន់ប្រទេសជប៉ុននេះ បើតាមព្រះរាជសារ របស់​ព្រះអង្គ​ដែលឡាយព្រះហស្ថលេខាកាលពីថ្ងៃទី២ខែមេសា ឆ្នាំ២០២៤ ពេលអវត្ត​មាន​របស់​ព្រះអង្គ​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួល​ជួយ​ព្រះអង្គ​ក្នុង​ឋានៈ​ជា​ប្រមុខ​រដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា។ សូមរំលឹកថា […]

ព័ត៌មានជាតិ

 ពលករខ្មែរដែលវិលត្រលប់ពីថៃ សប្បាយចិត្តដែលរាជរដ្ឋាភិបាលមិនយកថ្លៃសេវាទិដ្ឋាការចេញ-ចូលអំឡុងពេលចូលឆ្នាំ

នៅថ្ងៃទី៣ ខែមេសា ២០២៤ នេះពលករខ្មែរដែលបានវិលត្រលប់ពីប្រទេសថៃ មក​លេង​ស្រុក​កំណើត​អំឡុងពេលចូលឆ្នាំខ្មែរលើកឡើងថា ខ្លួនសប្បាយចិត្ត​ដែល​រាជរដ្ឋាភិបាល​ជួយ​សម្រួល​មិន​យក​ថ្លៃសេ​វាបង់ប្រាក់លើទិដ្ឋាការចេញ-ចូល (Re-Entry) នៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ព្រោះអាចជួយកាត់បន្ថយការចំណាយបានមួយផ្នែក។ ការលើកឡើងបែបនេះបន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសមិនយកថ្លៃសេវាបង់ប្រាក់លើការធ្វើដំណើរ​ទៅវិ​ញទៅមក (Re-Entry) របស់ពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅ​ប្រទេសថៃ​ដែល​វិល​ត្រឡប់​មកលេងស្រុកកំណើត ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី ០១ ខែ មេសា រហូត​ដល់​ថ្ងៃទី១៥ ខែឩសភា ឆ្នាំ២០២៤។ លោកស្រី សំ ស៊ីនួន ជាពលករខ្មែរធ្វើការ​នៅ​ប្រទេសថៃម្នា​ក់​លើក​ឡើងថា «អរគុណ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីដែលមិនយកកម្រៃសេវាបង់ប្រាក់ចេញ-ចូល​ដល់​ពលក​រ​ខ្មែរ​ដែល​ធ្វើការនិងរស់នៅប្រទេសថៃ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ»។ ពលកររូបនេះអរគុណរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ដល់​ពលករ​ដែល​វិល​ត្រលប់​មកលេងស្រុកកំណើត ហើយបានផ្តល់អាហារសម្រន់ដូចជានំបុ័ង និងទឹកសុទ្ធ រួម​ទាំង​ការ​ជួយ​សម្រួលកិច្ចការងារផ្សេងៗជូនដល់ពលករតាមច្រកព្រំដែនផងដែរ។ លោក ភា រុន ជាពលករខ្មែរ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃម្នាក់​ទៀត​ក៏​បាន​លើកឡើង​ដែរ​ថា «ខ្ញុំ​មក​លេង​ស្រុក​កំណើតនៅឆ្នាំនេះអត់មានការបង់ថ្លៃសេវាចេញ-ចូល (ទិដ្ឋាការ) ទេ។ ខ្ញុំ​ចំណាយ​តែ​ទៅ​លើការធ្វើដំណើរពីក្រុងបាងកកមកកាន់ច្រកព្រំដែនរបស់យើង។ ខ្ញុំសប្បាយ​ចិត្ត​ព្រោះ​កាត់​បន្ថយ​ចំនាយ​បានខ្លះដែរ»។ គួរកត់សម្គាល់ថាត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ នេះពលរដ្ឋខ្មែរ​បាន​ធ្វើ​ដំណើរ​វិល​ត្រឡប់​ចូល​ប្រទេស​វិញ​នៅតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិសរុបចំនួន ១៩០,៤០នាក់ ក្នុង​នោះច្រកព្រំដែនកម្ពុជា-ថៃចំនួន១៨,២៩៥នាក់។ ទន្ទឹម​នឹងនេះភាគី​ពាក់ព័ន្ធ​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការសម្រួលដំណើររបស់ពលរដ្ឋខ្មែរ ក្នុងនោះក៏មានមន្រ្តីរបស់ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈប្រចាំការនៅទីនោះផងដែរ។ គូសបញ្ជាក់ដែរថា សម្តេចមហាបវរធិបតី […]

ព័ត៌មានជាតិ

 ឧបនាយករដ្ឋមន្ដ្រី ស សុខា ផ្សព្វផ្សាយប្រកាសបទវិន័យនគរបាលជាតិកម្ពុជា ដែលជំនួសវិន័យនគរបាលជាតិលេខ០០៦

(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញផ្សព្វផ្សាយប្រកាសស្តីពីបទវិន័យនគរបាលជាតិកម្ពុជា លេខ៨៧៣ ដែលទើបត្រូវបានប្រកាសឲ្យប្រើកាលពីពេលកន្លងទៅថ្មីៗនេះ របស់កងកម្លាំងនគរបាលជាតិកម្ពុជា។ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋាន ធនធានមនុស្ស បានធ្វើបទបង្ហាញអំពីខ្លឹមសាររួម នៃប្រកាសស្តីពីបទវិន័យនគរបាលជាតិកម្ពុជា ដើម្បីគោរពជូនលោកអភិសន្តិបណ្ឌិត ស សុខា និងផ្សព្វផ្សាយជូនអង្គពិធីទាំងមូលជ្រាបផងដែរ។ ថ្លែងក្នុងឱកាសនោះ លោកអភិសន្តិបណ្ឌិត ស សុខា បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំក្រសួង មហាផ្ទៃ ជាពិសេស អគ្គនាយកដ្ឋានធនធានមនុស្ស ដែលបានផ្តួចផ្តើមគំនិត ដោយសហការជាមួយអង្គភាព ពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំប្រកាសនេះឡើង ក្នុងគោលបំណងលើកកម្ពស់សីលធម៌ តម្លៃ សេចក្តីថ្លៃថ្នូរ ឧត្តមភាព កិត្យានុភាព ជំនឿទុកចិត្ត ព្រមទាំងណែនាំតម្រង់ទិសដល់មន្ត្រីនគរបាលជាតិឲ្យប្រព្រឹត្តអំពើល្អ ត្រឹមត្រូវ ក្នុងការ បំពេញភារកិច្ច រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានបន្ថែមថា […]

ព័ត៌មានជាតិ

 ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតី​បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤។ កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា (Cambodia-ASEAN Business Summit) ឆ្នាំ២០២៤ ធ្វើឡើង​ក្រោមមូលបទ «បញ្ចេញសក្តានុពលអាស៊ាន៖ ការតភ្ជាប់ បច្ចេកវិទ្យា និងកំណើនប្រកបដោយ​បរិយាប័ន្ន (Unleashing ASEAN’s Potential: Connectivity, Technology, and Inclusive Growth)»។ កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា មានគោលដៅជំរុញសក្តានុពលអាស៊ាន ដែលកម្ពុជា គឺជាចំណុច​ស្នូល និងលើកយកប្រធានបទសំខាន់ៗ មកជជែកពិភាក្សារួមមាន៖ តំណភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន ចីរភាពនិងថាមពលកកើតឡើងវិញរបស់អាស៊ាន, កម្ពុជា គឺជាច្រកទ្វារទៅកាន់អាស៊ាន និង ការប្រើប្រាស់​បច្ចេក​វិទ្យាដើម្បីកំណើនប្រកបដោយបរិយាប័ន្ន៕

ព័ត៌មានជាតិ

ស្ពានអាកាស «មរតកតេជោ» បានបើកឲ្យប្រើប្រាស់បណ្តោះអាសន្ននៅព្រឹកនេះ

ស្ពានអាកាស«មរតកតេជោ» ដែលជាហេដ្ឋារចនាសម្ព័ន្ធថ្មីមួយបន្ថែមទៀត បានបើកឲ្យ​ប្រើប្រាស់​ជាបណ្តោះអាសន្នហើយនៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ។ ស្ពានអាកាសនេះ មានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថី ព្រះមុនីវង្ស និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ស្ថិត ក្នុង មូលដ្ឋាន ខណ្ឌ មានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ដែលសាងសង់ដោយ​ក្រុមវិស្វករខ្មែរ​នៃ​ក្រុមហ៊ុន​វិនិយោគ​ទុន​អាណិកជនកម្ពុជា (OCIC) ដោយក្នុងនោះ ស្ពានអាកាសជាន់ទី២ ដែល​តភ្ជាប់​ពី​មហា​វិថី​សម្តេចតេជោ ហ៊ុន សែន មកមហាវិថីព្រះមុនីវង្ស បានបើក​ឱ្យប្រើប្រាស់​ជា​ប​ណ្ដោះ​អា​សន្ន នៅថ្ងៃ ដើម្បីរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើររបស់ប្រជាពលរដ្ឋ នៅ​មុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី ស សុខា អញ្ជើញបិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សមាគម IP

(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៣១ ខែមីនាឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ដែលធ្វើឡើងក្រោមប្រធានបទ «រួមគ្នាប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិទាំងមូល»។ លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានពិនិត្យ និងផ្តល់យោបល់លើរបៀបវារៈ ចំនួន៤ រួមមានទី១៖ ការពិនិត្យ និងអនុម័តរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៣ ទី២៖ ការពិនិត្យ និងអនុម័តលើការធ្វើវិសោធនកម្មលក្ខន្តិកៈសមាគម ទី៣-ការពិនិត្យ និងអនុម័តលើការកែសម្រួលបទបញ្ជាផ្ទៃក្នុងសមាគម និងទី៤៖ការពិនិត្យ និងអនុម័តលើផែនការសកម្មភាពឆ្នាំ២០២៤ របស់សមាគម និងបានផ្ដល់ឱកាសជូនតំណាងសមាគមមកពីរាជធានី-ខេត្ត ឡើងធ្វើបទអន្តរាគមន៍ពាក់ព័ន្ធនឹងប្រធានបទ រួមគ្នាប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិទាំងមូល។ ដោយផ្អែកលទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៣៖ ប្រតិបត្តិតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកអភិសន្តិបណ្ឌិត ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សមាគមបានកសាងកម្លាំងជាសមាជិកបានចំនួន៥ ០៨៤រូប អង្គភាពសារព័ត៌មានចំនួន៧៤អង្គភាព អង្គការសមាគមចំនួន២៣ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានសិក្សាចំនួន ២៤ស្ថាប័ន ចូលរួមធ្វើសកម្មភាពសង្គម មនុស្សធម៌ សាសនា […]

ព័ត៌មានជាតិ

ចេកល័ក្ខជាដំណាំ អត្តសញ្ញាណមួយសម្រាប់ ប្រជាជននៅលើខ្នងភ្នំគូលែន ខេត្តសៀមរាប

ខេត្តសៀមរាប ៖ ប្រជាជននៅខេត្តសៀមរាបភាគច្រើន ទទួលស្គាល់ថាជាដំណាំចេកល័ក្ខ ជាដំណាំហូបផ្លែមានអត្តសញ្ញាណនៅលើខ្នងភ្នំគូលែន។ ចេកមាន ផ្លែធំៗហើយនៅពេលទុំមានពណ៌ក្រមៅ លាយក្រហមស្រាល និងមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់គួរចង់បរិភោគ។ ទេសចរទាំងឡាយ នៅពេលឡើងទៅកម្សាន្តលើ ភ្នំគូលែន នៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ប្រាកដជាស្គាល់ដើមចេកល័ក្ខ។ ផ្លែ របស់វា បានដាក់លក់ជាហូរហែ តាមដងផ្លូវទៅ កាន់តំបន់ខ្នងភ្នំ។ លោក ផាន់ ផុន ប្រធានសហគមន៍ព្រៃធំអន្លង់ធំ ដែលស្ថិត នៅ លើខ្នងភ្នំគូលែននេះបានឱ្យដឹងថា ចេកប្រភេទនេះ គឺជា ប្រភេទ ដំណាំប្រពៃរបស់អ្នកស្រុក ច្រើនតំណមកហើយ។ បច្ចុប្បន្ន ប្រជាពលរដ្ឋលើភ្នំគូលែន និយមដាំចេកល័ក្ខ ព្រោះអាចលក់បាន តម្លៃខ្ពស់។ លោក ផាន់ ផុន បានឱ្យដឹងបន្ថែមថា”ចេកល័ក្ខផ្លែវាពេលទុំ មានរសជាតិផ្អែម និងក្លិនក្រអូប។ គេអាចបរិភោគ វាបានពេលទុំហើយ វាមាន រសជាតិផ្អែមឆ្ងាញ់ខុសពីចេកដទៃ។ តម្លៃចេកល័ក្ខមានតម្លៃថ្លៃជាងចេកផ្សេងទៀត។ នៅតាមផ្លូងឡើងភ្នំគូលែន អ្នកភូមិលក់ចេកល័ក្ខមួយស្ទង ចាប់ពី២៥.០០០ ដល់៣០.០០០រៀល។ បើទិញជាស្និតវិញ តម្លៃមួយស្និត ៤.០០០-៧.០០០ […]

ព័ត៌មានជាតិ

ចិនប្រកាសជួយស្រីលង្កា ខណៈប្រទេសដែនកោះមួយនេះ កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច ដ៏អាក្រក់

ប៉េកាំង ៖ ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា ប្រធានាធិបតីចិនលោក Xi Jinping បានផ្តល់ការគាំទ្រដល់ប្រធានាធិបតីថ្មីរបស់ប្រទេសស្រីលង្កា ខណៈដែនកោះមហាសមុទ្រឥណ្ឌាកំពុងជួបវិបត្តិសេដ្ឋកិច្ច និងនយោបាយដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។ បើតាមទូរទស្សន៍រដ្ឋចិន CCTV នៅក្នុងសារ របស់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បាននិយាយថា លោកជឿជាក់ថា ស្រីលង្កា អាចនឹងមានលទ្ធភាពងើបចេញពីវិបត្តិសេដ្ឋកិច្ច និងសង្គម ហើយថា រូបលោកផ្ទាល់ត្រៀមខ្លួនជាស្រេច ដើម្បីផ្ដល់ការគាំទ្រ និងជំនួយតាមដែលអាចធ្វើបានទៅដល់លោក Wickremesinghe និងប្រជាជនស្រីលង្កានៅក្នុង កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ។ បើតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ស្រីលង្កា ត្រូវបានគេរាយការណ៍ថាបានជំពាក់បំណុលចិនជាង ៥ពាន់លានដុល្លារ ជំពាក់ឥណ្ឌា ៣.៨ពាន់លានដុល្លារ ហើយជប៉ុនក៏បានឱ្យខ្ចី ៣.៥ពាន់លានដុល្លារផងដែរ ខណៈជាង ១ពាន់លានដុល្លារទៀតជំពាក់បណ្ដាប្រទេសអ្នកមានមួយចំនួន។ គួរបញ្ជាក់ថា លោក Ranil Wickremesinghe ដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីស្រីលង្កាចំនួន៦លើក បានស្បថចូលកាន់តំណែងជា ប្រធានាធិបតីថ្មីជាផ្លូវការ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ទោះបីជាមានការជំទាស់ពីក្រុមបាតុករ៕

ព័ត៌មានជាតិ

អភិបាលរងខេត្តក្រចេះអញ្ជេីញសំណេះសំណាល និងដោះស្រាយផលប៉ះពាល់ជូន ប្រជាពលរដ្ឋចំនួន១១ គ្រួសារ ក្នុងស្រុកចិត្របុរី

ខេត្តក្រចេះ ៖ ឯកឧត្តម គង់ គឹមនី គណៈអភិបាលរងខេត្តក្រចេះ ជាប្រធានអនុគណៈកម្មការខេត្តក្រចេះ តំណាងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត នៅថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជេីញចុះសំណេះសំណាល សួសុខទុក្ខ និងដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ក្នុងស្រុកចិត្របុរី ចំនួន១១គ្រួសារ។ ក្នុងកិច្ចការនេះផងដែរ ដោយមានការចូលរួមពីសំណាក់ក្រុមការងារអន្តរក្រសួង ដោះស្រាយផលប៉ះពាល់ និងគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង៤។ ជាមួយគ្នានេះ ឯកឧត្តម គង់ គឹមនី គណៈអភិបាលរងខេត្តក្រចេះ ក៏បានលេីកហេតុផល និងពន្យល់អំពីច្បាប់ខ្លះៗ ស្តីពីផលប៉ះពាល់ និងសិទ្ធិគ្រប់គ្រងដែលមានក្នុងប្រព័ន្ធច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាំង១១គ្រួសារ ដេីម្បីឱ្យពួកគាត់បានយល់ និងមិនមានការរំលោភបំពានទៅលេីអ្នកដទៃ ពិសេសទៅផលប្រយោជន៍សាធារណៈ ។ ក្នុងឱកាសនោះដែរ ឯកឧត្តម និងក្រុមការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ គម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង៤ បានជូនថវិកា ឧបត្ថម្ភតាមកិច្ចសន្យា មួយចំនួនសម្រាប់ប្រជាពលលរដ្ឋ ដែលរងផលប៉ះពាល់ចំនួន១១ គ្រួសារ ដែលស្ថិតនៅទីតាំងចាក់សម្រាម ក្នុងស្រុកចិត្របុរី។  លេីសពីនេះ ឯកឧត្តម គង់ គឹមនី បានក្រេីនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកចិត្របុរី ថែរក្សាសុខភាព […]

ព័ត៌មានជាតិ

ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២០នាក់ និងជាសះស្បើយ២៦នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញ អ្នកឆ្លងកូវីដ១៩ ចំនួន២០នាក់ និងជាសះស្បើយចំនួន២៦នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ៖ សរុបចំនួន១៣៦,៥៦៥នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣,៣៨៩នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕

ព័ត៌មានជាតិ

អ៊ុយក្រែ​ន​ព្យាយាម​​ បង្ហាញ​ពី​សមត្ថភាព​​ របស់​ខ្លួន​ក្នុង​កា​រ​កម្ចាត់​រុស្ស៊ី

ដើម្បីធានាដល់លោកខាងលិចឡើងវិញនិងអាចបន្តទទួលបានជំនួយសព្វាវុធអ៊ុយក្រែនកំពុងព្យាយាមបង្ហាញថាខ្លួនអាចកម្ចាត់រុស្ស៊ីទាំងស្រុងនៅលើសមរភូមិ។ប៉ុន្មានសប្តាហ៍មុនកងទ័ពអ៊ុយក្រែនត្រូវបាន”កប់” ដោយកម្លាំងកាំភ្លើងធំរុស្ស៊ីដ៏លើសលប់នៅក្នុងសមរភូមិភាគខាងកើតបានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវដកថយពីទីក្រុង Severodonetsk, Lysychansk នៅចំពោះមុខការរុលទៅមុខនៃកងទ័ពរុស្ស៊ី។ដូច្នេះការគាំទ្ររបស់លោកខាងលិចក៏ហាក់ដូចជាធ្លាក់ចុះផងដែរចំពេលមានការសង្ស័យថា អ៊ុយក្រែនទំនងជាមិនឈ្នះសង្គ្រាមនិងថាអាវុធទំនើបដែលខ្លួនផ្តល់នោះទំនងជាមិនអាចជួយក្រុងគៀវឱ្យវិលទៅរកស្ថានភាពបញ្ច្រាស់បានទេ។ទោះបីជាយ៉ាងណាក៏ដោយអ៊ុយក្រែននៅតែបន្តផ្ញើសារទៅកាន់លោកខាងលិចថាខ្លួនអាចឈ្នះបានហើយយុទ្ធសាស្ត្ររបស់ខ្លួននៅតែដំណើរការដោយផ្តល់ថាលំហូរនៃសព្វាវុធទំនើបទៅកាន់ប្រទេសនេះមិនត្រូវបានរំខាន។គ្មាននរណាម្នាក់អាចនិយាយបានច្បាស់ថា តើអ៊ុយក្រែនអាចទទួលបានផលប្រយោជន៍ពីឧត្តមភាពរបស់យោធារុស្ស៊ីខាងកម្លាំងបាញ់ និងកម្លាំងមនុស្សដែរឬទេ?។ការស្នើសុំអាវុធរបស់អ៊ុយក្រែនគឺញឹកញាប់ណាស់ដែលប្រទេសលោកខាងលិចមួយចំនួនចាប់ផ្តើមមានអារម្មណ៍រំខានដោយចោទសួរពីការពិតនៃការអះអាងរបស់ទីក្រុងគៀវអំពី “ជ័យជំនះលើរុស្ស៊ី”។នេះបើយោងតាមប្រភពចំណេះដឹងជាច្រើនបញ្ហា។ប៉ុន្តែកាលពីសប្តាហ៍មុន តាមរយៈការប្រើម្តងហើយម្តងទៀតនូវប្រព័ន្ធរ៉ុក្កែតរយៈចម្ងាយឆ្ងាយដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកដើម្បីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្ររបស់សត្រូវអ៊ុយក្រែនបានព្យាយាមម្តងទៀតដើម្បីបង្ហាញថាខ្លួនអាចកម្ចាត់សត្រូវរបស់រុស្ស៊ីបានហើយកំពុងសម្លឹងរកការធ្វើដូច្នេះ។យោធាអ៊ុយក្រែនកំពុងបង្ហាញពីសមត្ថភាពរបស់ខ្លួនជាមួយនឹងភាពជោគជ័យនៅលើសមរភូមិដូចជាការវាយឆ្មក់នាពេលថ្មីៗនេះលើទីប្រជុំជន Nova Kakhovka ក្បែរទន្លេ Dnipro នៅភាគខាងត្បូងនៃប្រទេសនៅពេលដែលគ្រាប់រ៉ុក្កែត HIMARS បានវាយប្រហារឃ្លាំងរំសេវរបស់ប្រទេសរុស្ស៊ី ដែលបណ្តាលឱ្យមានការផ្ទុះដ៏ធំ។ការ​វាយប្រហារ​ឃ្លាំង​អាវុធ​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​យុទ្ធសាស្ត្រ​ថ្មី​របស់​អ៊ុយក្រែន។កាំភ្លើងធំរបស់រុស្សីមានច្រើនជាងអ៊ុយក្រែន១០ដង។ប៉ុន្តែបើគ្មានគ្រាប់កាំភ្លើងធំបែបនេះទេ វាគ្មានប្រយោជន៍ទេ។ HIMARS ដែលមានរយៈចម្ងាយឆ្ងាយនិងភាពត្រឹមត្រូវខ្ពស់ កំពុងជួយអ៊ុយក្រែនឱ្យឈានដល់ចំណុចខ្សោយបំផុតនៅក្នុងខ្សែសង្វាក់នៃកិច្ចសហប្រតិបត្តិការប្រយុទ្ធរបស់រុស្ស៊ី។កាលពីប៉ុន្មានថ្ងៃមុនកាំភ្លើងធំរបស់អ៊ុយក្រែនបានបាញ់HIMARSស្ទាក់ចាប់ស្ពានសរសៃឈាមមួយនៅលើទន្លេ Dnipro ។ នេះគឺជាផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់រថយន្តផ្គត់ផ្គង់របស់រុស្ស៊ី។ក្រុមអ្នកវិភាគនិយាយថាការវាយឆ្មក់នេះគឺជាការចាប់ផ្តើមនៃយុទ្ធនាការប្រឆាំងការវាយលុករបស់អ៊ុយក្រែននៅភាគខាងត្បូងដោយមានគោលដៅដណ្តើមយកទីក្រុងសំខាន់នៃ Kherson មកវិញពីកងទ័ពរុស្ស៊ី។កាលពីថ្ងៃទី២១ខែកក្កដាមន្ត្រីអ៊ុយក្រែនបានប្រកាសថាកងកម្លាំងរបស់ពួកគេបានវាយប្រហារគោលដៅជាង ២០០នៅភាគខាងត្បូង ជាមួយនឹងគ្រាប់រ៉ុក្កែត និងកាំភ្លើងធំរយៈចម្ងាយឆ្ងាយ។រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោកOleksiyReznikovបាននិយាយនៅក្នុងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សាអាត្លង់ទិកកាលពីថ្ងៃទី១៩ ខែកក្កដាថា “រុស្ស៊ីពិតជាអាចចាញ់ហើយយើងបានបង្ហាញពីរបៀប” ។ជំទាវទី១របស់អ៊ុយក្រែនលោកស្រី OlenaZelenskaបាននាំសារនេះទៅកាន់ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី ២០ខែកក្កដានៅពេលដែលលោកស្រីថ្លែងទៅកាន់សភាអាមេរិកដោយបន្តអំពាវនាវឱ្យលោកខាងលិចផ្តល់អាវុធសម្រាប់ទីក្រុងគៀវដោយចោទប្រកាន់រុស្ស៊ីថាជាអ្នកបំផ្លាញអ៊ុយក្រែន។ប៉ុន្តែទោះបីជាមានសារដ៏រំជើបរំជួលដែលគៀវបានផ្ញើចេញម្តងហើយម្តងទៀតក៏ដោយអ្នកវិភាគនិងមន្ត្រីយោធាលោកខាងលិចបាននិយាយថាវាលឿនពេកក្នុងការទស្សន៍ទាយអនាគតនៃសមរភូមិអ៊ុយក្រែន។ពួកគេ​ក៏​បាន​ព្រមាន​ផងដែរ​ពី​ការ​ដាក់​សង្ឃឹម​ខ្លាំង​ពេក​លើ​អាវុធ​ពិសេស​ណាមួយ​ប្រឆាំង​នឹង​សមរភូមិ​មុខ​ដែល​លាតសន្ធឹង​រាប់រយ​គីឡូម៉ែត្រ​ពី Kharkov នៅ​ភាគ​ខាងជើង​ដល់ Mykolaiv នៅ​ភាគខាងត្បូង​ដោយ​មាន​ធាតុផ្សំ​ជាច្រើន​នៃ​ការភ្ញាក់ផ្អើល។លោក Taras Chmut នាយកអង្គការក្រៅរដ្ឋាភិបាលដែលគាំទ្រទាហានអ៊ុយក្រែនបាននិយាយថា “យើងកំពុងសម្រេចបាននូវអ្វីដែលមិនអាចទៅរួចពីមុន” ។ “ប៉ុន្តែគ្មានការទម្លាយណាមួយនៅខាងមុខទេ។ មិនមាន panacea គ្មានវេទមន្តដើម្បីជួយយើងឱ្យឈ្នះនៅថ្ងៃស្អែក” ។ទោះ​ជា​យ៉ាង​ណា ក្នុង​បទ​សម្ភាស​ក្នុង​ទីក្រុង​គៀវ​កាល​ពី​សប្តាហ៍​មុន មន្ត្រី​សន្តិសុខ​អ៊ុយក្រែន​នៅ​តែ​មាន​សុទិដ្ឋិនិយម។លោក Oleksiy បាននិយាយថា “ដៃគូររបស់យើងផ្គត់ផ្គង់សព្វាវុធកាន់តែលឿនយើងនឹងបញ្ចប់សង្រ្គាមនេះកាន់តែឆាប់។ […]

ព័ត៌មានជាតិ

ការបង្កើនការនាំចេញឆ្លុះបញ្ចាំងពី​ សមត្ថភាពផ​លិតកម្ម និងការ​ផ្គត់ផ្គង់រ​បស់កម្ពុជា

ការនាំចេញរបស់កម្ពុជាបានកើនឡើងយ៉ាងខ្លាំងនៅក្នុងឆមាសទី១ឆ្នាំនេះដែលឆ្លុះបញ្ចាំងពីសមត្ថភាពផលិតកម្ម និងការផ្គត់ផ្គង់ខ្ពស់របស់កម្ពុជា ក្នុងអំឡុងពេលនៃជំងឺរាតត្បាត។ យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា ការនាំចេញសរុបរបស់កម្ពុជាមានតម្លៃ ១១.៣៧ ពាន់លានដុល្លារក្នុងឆមាសទីមួយនៃឆ្នាំ២០២២ កើនឡើង ៣៣.៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍​បាន​បញ្ជាក់​ថា សហរដ្ឋអាមេរិក​ជា​ទីផ្សារ​ធំ​បំផុត​របស់​ប្រទេស​នេះ ដោយ​គូសបញ្ជាក់​ថា​បរិមាណ​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​របស់​ពិភពលោក​នេះ​ កើន​ឡើង ៥៤ ភាគរយធៀប​ទៅ​ឆ្នាំមុន ដែល​ស្មើ​នឹង ៥១.៨ ភាគរយ​នៃ​ការ​នាំ​ចេញ​សរុប។លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកបានកើនឡើង បើទោះបីជាការនាំចេញផលិតផលធ្វើដំណើរ ត្រូវបានធ្វើឡើងដោយគ្មានប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក (GSP)ក៏ដោយ។លោកបានប្រាប់សន្និសីទសារព័ត៌មានដែលរៀបចំឡើងនៅថ្ងៃទី២១ ខែកក្កដា ដោយអង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលថា “ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ទោះបីជាកម្ពុជាមិនទាន់ទទួលបានថានៈ GSP ថ្មីក៏ដោយ វាបានឈានដល់កម្រិតខ្ពស់ ដែលឆ្លុះបញ្ចាំងពីសមត្ថភាពផលិតកម្មនិងទីផ្សារផ្គត់ផ្គង់របស់កម្ពុជា”។កម្ពុជាបាននាំចេញផលិតផលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកក្រោមថានៈ GSP ដែលត្រូវបានប្រកាសជាផ្លូវការក្នុងឆ្នាំ២០១៦ ។ ប្រព័ន្ធអនុគ្រោះពន្ធ GSP ដែលផ្តល់ជូនដល់ប្រទេសអភិវឌ្ឍន៍តិចតួចបានផុតកំណត់កាលពីខែធ្នូឆ្នាំមុន។ ទំនិញផ្សេងទៀត ដូចជា វាយនភ័ណ្ឌ គ្រឿងបន្លាស់អេឡិចត្រូនិច និងកង់ជាដើម ត្រូវបាននាំចេញទៅសហរដ្ឋអាមេរិកក្រោមគោលការណ៍”ប្រទេសដែលទទួលបានការអនុគ្រោះពន្ធ (Most-Favoured-Nation) “៕

ព័ត៌មានអន្តរជាតិ

ហានិភ័​យដែលអា​មេរិកធុញទ្រាន់ នឹ​ងជម្លោះអ៊ុ​យក្រែន

ប្រធានាធិបតីBidenបានសន្យាថានឹងគាំទ្រអ៊ុយក្រែនដល់ទីបញ្ចប់។ប៉ុន្តែសូម្បីតែសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់លោក ក៏មានការសង្ស័យអំពីលទ្ធភាពនេះដែរ។រដ្ឋបាលរបស់ប្រធានាធិបតី Joe Biden បានចំណាយប្រហែល៨ពាន់លានដុល្លារជាជំនួយយោធាដល់អ៊ុយក្រែន។ កាលពីខែឧសភា សភាអាមេរិកក៏បានអនុម័តកញ្ចប់ថវិកាបន្ថែមចំនួន៤០ពាន់លានដុល្លារ ដែលច្រើនជាងលោក Biden បានស្នើសុំនិងខ្ពស់ជាងថវិកាការពារប្រចាំឆ្នាំរបស់សម្ព័ន្ធមិត្តអឺរ៉ុបភាគច្រើនដើម្បីគាំទ្រអ៊ុយក្រែន និងសហរដ្ឋអាមេរិកដើម្បីដោះស្រាយផលវិបាកជាសកលនៃជម្លោះ។ប៉ុន្តែខណៈដែលសង្រ្គាមនៅអ៊ុយក្រែនជិតឈានចូលដល់ខែទី៦ដោយគ្មានសញ្ញានៃការបញ្ចប់ក្នុងពេលឆាប់ៗនេះ។សូម្បីតែសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ប្រធានាធិបតីBidenបានបង្ហាញក្តីបារម្ភអំពីហានិភ័យដែលសហរដ្ឋអាមេរិកចាប់ផ្តើមធុញទ្រាន់នឹងបន្ទុកនៃជម្លោះភ្លាមៗ។ការវាយតម្លៃការយល់ព្រមរបស់លោក Biden បានធ្លាក់ចុះជាបន្តបន្ទាប់។ ដូចកាលអតីតប្រធានាធិបតី Donald Trump ក្នុងអំឡុងពេលកាន់តំណែងប្រធានាធិបតី។ អតិផរណា​នៅ​អាមេរិក​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​ក្នុង​រយៈពេល​៤​ទសវត្សរ៍។គណបក្សសាធារណរដ្ឋទំនងជានឹងឈ្នះធំនៅក្នុងការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកាដោយផ្តល់ឱ្យពួកគេនូវការគ្រប់គ្រងទាំងសភានិងព្រឹទ្ធសភា។នៅក្នុងអត្ថបទមួយនៅលើ Delaware Online សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យ Chris Coons ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ Biden បានសរសើរពីសាមគ្គីភាពរបស់អង្គការ NATO នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Madrid ប្រទេសអេស្ប៉ាញកាលពីខែមុន។ ទោះបីជាយ៉ាងណាក៏ដោយ លោក Coons បាននិយាយថា លោកមានការព្រួយបារម្ភចំពោះការប្តេជ្ញាចិត្តរបស់អាមេរិកក្នុងការរក្សាការគាំទ្រសម្រាប់អ៊ុយក្រែន ខណៈដែលសង្រ្គាមនេះមិនមានសញ្ញានៃការបញ្ចប់នោះទេ។ជំនួយដល់អ៊ុយក្រែននឹងមានរយៈពេលរហូតដល់ខែកញ្ញាតែប៉ុណ្ណោះ។សមាជិកមួយចំនួននៃសភាតំណាងរាស្រ្តអាមេរិកបាននិយាយថាសភានឹងត្រូវការអនុម័តកញ្ចប់ជំនួយធំជាងនេះមុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិព្រោះពួកគេខ្លាចសមាជិកសភានឹងពិបាកសម្រាប់ច្បាប់ក្នុងការស្វែងរកសំឡេងរួម។ លើបញ្ហានេះនៅពេលនោះ។សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋម្នាក់បាននិយាយថា “វានឹងក្លាយជាការប្រយុទ្ធដ៏ខ្ពស់មួយ។ «​ដោយសារ​សង្គ្រាម​បាន​ផ្លាស់ប្តូរហើយ​ស្ថានការណ៍​ក្នុង​ប្រទេស​ក៏​ប្រែប្រួលដែរ»​។ប្រជាជនអាមេរិកភាគច្រើនពេញចិត្តក្នុងការជួយអ៊ុយក្រែនហើយមនុស្សជាច្រើនថែមទាំងចង់ឱ្យរដ្ឋាភិបាលធ្វើបន្ថែមទៀតបើទោះបីជាការចំណាយសេដ្ឋកិច្ចដែលពួកគេត្រូវបង់ក៏ដោយ។ យោងតាមការស្ទង់មតិរបស់YouGovនៅខែនេះ៣៩%នៃប្រជាជនអាមេរិកដែលបានស្ទង់មតិគិតថាគោលនយោបាយរបស់រដ្ឋបាល Biden ត្រូវតែតឹងតែងជាងនេះ។ ជាងពាក់កណ្តាលគាំទ្រទម្រង់នៃការគាំទ្រផ្សេងទៀត។ទោះ​ជា​យ៉ាង​ណា គណបក្ស​សាធារណរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្នជាងគណបក្សប្រជាធិបតេយ្យ។ប្រហែលមួយភាគប្រាំនៃគណបក្សសាធារណរដ្ឋនិយាយថារដ្ឋបាល Biden គួរតែមិនសូវឈ្លានពានក្នុងការឆ្លើយតបរបស់ខ្លួនចំពោះរុស្ស៊ី។ ៤៣% មិនចង់ចំណាយប្រាក់បន្ថែមលើអ៊ុយក្រែនទេ។ ក៏​មិន​គាំទ្រ​ការ​ផ្គត់ផ្គង់​សព្វាវុធ​ទំនើប​ដល់​អ៊ុយក្រែន​ដូច​គណបក្ស​ប្រជាធិបតេយ្យ​ដែរ។ជំនួយការសភាបានចង្អុលបង្ហាញកត្តាបីដែលអាចមានឥទ្ធិពលលើកម្រិតនៃការគាំទ្ររបស់សមាជិកសភាអាមេរិកសម្រាប់អ៊ុយក្រែន។ ទី១គឺ​លក្ខណៈ​ស្មុគស្មាញ​នៃ​សភា​ក្រោយ​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ។ចំពោះ​បញ្ហា​អ៊ុយក្រែន គណបក្ស​សាធារណរដ្ឋ​បច្ចុប្បន្ន​ត្រូវ​បាន​បែង​ចែក​ជា​២។ បក្សពួកមួយជាកម្មសិទ្ធិរបស់លោកMitchMcConnellដែលកាលពីខែឧសភាបានទៅទីក្រុងគៀវជាមួយសហការីរបស់លោកដើម្បីជួបប្រធានាធិបតី Volodymyr Zelensky ហើយភាគីម្ខាងទៀតគឺជាអ្នកគាំទ្រដ៏ខ្លាំងក្លារបស់អតីតប្រធានាធិបតី […]

ព័ត៌មានអន្តរជាតិ

ហានិភ័​យដែលអា​មេរិកធុញទ្រាន់ នឹ​ងជម្លោះអ៊ុ​យក្រែន

ប្រធានាធិបតីBidenបានសន្យាថានឹងគាំទ្រអ៊ុយក្រែនដល់ទីបញ្ចប់។ប៉ុន្តែសូម្បីតែសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់លោក ក៏មានការសង្ស័យអំពីលទ្ធភាពនេះដែរ។រដ្ឋបាលរបស់ប្រធានាធិបតី Joe Biden បានចំណាយប្រហែល៨ពាន់លានដុល្លារជាជំនួយយោធាដល់អ៊ុយក្រែន។ កាលពីខែឧសភា សភាអាមេរិកក៏បានអនុម័តកញ្ចប់ថវិកាបន្ថែមចំនួន៤០ពាន់លានដុល្លារ ដែលច្រើនជាងលោក Biden បានស្នើសុំនិងខ្ពស់ជាងថវិកាការពារប្រចាំឆ្នាំរបស់សម្ព័ន្ធមិត្តអឺរ៉ុបភាគច្រើនដើម្បីគាំទ្រអ៊ុយក្រែន និងសហរដ្ឋអាមេរិកដើម្បីដោះស្រាយផលវិបាកជាសកលនៃជម្លោះ។ប៉ុន្តែខណៈដែលសង្រ្គាមនៅអ៊ុយក្រែនជិតឈានចូលដល់ខែទី៦ដោយគ្មានសញ្ញានៃការបញ្ចប់ក្នុងពេលឆាប់ៗនេះ។សូម្បីតែសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ប្រធានាធិបតីBidenបានបង្ហាញក្តីបារម្ភអំពីហានិភ័យដែលសហរដ្ឋអាមេរិកចាប់ផ្តើមធុញទ្រាន់នឹងបន្ទុកនៃជម្លោះភ្លាមៗ។ការវាយតម្លៃការយល់ព្រមរបស់លោក Biden បានធ្លាក់ចុះជាបន្តបន្ទាប់។ ដូចកាលអតីតប្រធានាធិបតី Donald Trump ក្នុងអំឡុងពេលកាន់តំណែងប្រធានាធិបតី។ អតិផរណា​នៅ​អាមេរិក​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​ក្នុង​រយៈពេល​៤​ទសវត្សរ៍។គណបក្សសាធារណរដ្ឋទំនងជានឹងឈ្នះធំនៅក្នុងការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកាដោយផ្តល់ឱ្យពួកគេនូវការគ្រប់គ្រងទាំងសភានិងព្រឹទ្ធសភា។នៅក្នុងអត្ថបទមួយនៅលើ Delaware Online សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យ Chris Coons ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ Biden បានសរសើរពីសាមគ្គីភាពរបស់អង្គការ NATO នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Madrid ប្រទេសអេស្ប៉ាញកាលពីខែមុន។ ទោះបីជាយ៉ាងណាក៏ដោយ លោក Coons បាននិយាយថា លោកមានការព្រួយបារម្ភចំពោះការប្តេជ្ញាចិត្តរបស់អាមេរិកក្នុងការរក្សាការគាំទ្រសម្រាប់អ៊ុយក្រែន ខណៈដែលសង្រ្គាមនេះមិនមានសញ្ញានៃការបញ្ចប់នោះទេ។ជំនួយដល់អ៊ុយក្រែននឹងមានរយៈពេលរហូតដល់ខែកញ្ញាតែប៉ុណ្ណោះ។សមាជិកមួយចំនួននៃសភាតំណាងរាស្រ្តអាមេរិកបាននិយាយថាសភានឹងត្រូវការអនុម័តកញ្ចប់ជំនួយធំជាងនេះមុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិព្រោះពួកគេខ្លាចសមាជិកសភានឹងពិបាកសម្រាប់ច្បាប់ក្នុងការស្វែងរកសំឡេងរួម។ លើបញ្ហានេះនៅពេលនោះ។សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋម្នាក់បាននិយាយថា “វានឹងក្លាយជាការប្រយុទ្ធដ៏ខ្ពស់មួយ។ «​ដោយសារ​សង្គ្រាម​បាន​ផ្លាស់ប្តូរហើយ​ស្ថានការណ៍​ក្នុង​ប្រទេស​ក៏​ប្រែប្រួលដែរ»​។ប្រជាជនអាមេរិកភាគច្រើនពេញចិត្តក្នុងការជួយអ៊ុយក្រែនហើយមនុស្សជាច្រើនថែមទាំងចង់ឱ្យរដ្ឋាភិបាលធ្វើបន្ថែមទៀតបើទោះបីជាការចំណាយសេដ្ឋកិច្ចដែលពួកគេត្រូវបង់ក៏ដោយ។ យោងតាមការស្ទង់មតិរបស់YouGovនៅខែនេះ៣៩%នៃប្រជាជនអាមេរិកដែលបានស្ទង់មតិគិតថាគោលនយោបាយរបស់រដ្ឋបាល Biden ត្រូវតែតឹងតែងជាងនេះ។ ជាងពាក់កណ្តាលគាំទ្រទម្រង់នៃការគាំទ្រផ្សេងទៀត។ទោះ​ជា​យ៉ាង​ណា គណបក្ស​សាធារណរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្នជាងគណបក្សប្រជាធិបតេយ្យ។ប្រហែលមួយភាគប្រាំនៃគណបក្សសាធារណរដ្ឋនិយាយថារដ្ឋបាល Biden គួរតែមិនសូវឈ្លានពានក្នុងការឆ្លើយតបរបស់ខ្លួនចំពោះរុស្ស៊ី។ ៤៣% មិនចង់ចំណាយប្រាក់បន្ថែមលើអ៊ុយក្រែនទេ។ ក៏​មិន​គាំទ្រ​ការ​ផ្គត់ផ្គង់​សព្វាវុធ​ទំនើប​ដល់​អ៊ុយក្រែន​ដូច​គណបក្ស​ប្រជាធិបតេយ្យ​ដែរ។ជំនួយការសភាបានចង្អុលបង្ហាញកត្តាបីដែលអាចមានឥទ្ធិពលលើកម្រិតនៃការគាំទ្ររបស់សមាជិកសភាអាមេរិកសម្រាប់អ៊ុយក្រែន។ ទី១គឺ​លក្ខណៈ​ស្មុគស្មាញ​នៃ​សភា​ក្រោយ​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ។ចំពោះ​បញ្ហា​អ៊ុយក្រែន គណបក្ស​សាធារណរដ្ឋ​បច្ចុប្បន្ន​ត្រូវ​បាន​បែង​ចែក​ជា​២។ បក្សពួកមួយជាកម្មសិទ្ធិរបស់លោកMitchMcConnellដែលកាលពីខែឧសភាបានទៅទីក្រុងគៀវជាមួយសហការីរបស់លោកដើម្បីជួបប្រធានាធិបតី Volodymyr Zelensky ហើយភាគីម្ខាងទៀតគឺជាអ្នកគាំទ្រដ៏ខ្លាំងក្លារបស់អតីតប្រធានាធិបតី […]