ខេត្តស្វាយរៀង៖ប្រភពពីប្រជាពលរដ្ឋរស់នៅជិតខាងខ្សែបន្ទាត់ព្រំដែនច្រកស្លាបក្រុងបាវិត ហៅច្រកទឹកត្រី បានឲ្យដឹងថា មេប៉ុស្តិ៍នគរបាលច្រកស្លាបក្រុងបាវិតហៅច្រកទឹកត្រីនិងទាហ៊ានសហការគ្នា លំហូរជនជាតិវៀតណាមនិងឈ្មួញវៀតណាមសម្រុកដឹកជញ្ជូនទំនិញគេចពន្ធនិងទំនិញខូចគុណភាពចូលយ៉ាងគំហ៊ុករាល់ថ្ងៃ រីឯលោកមេប៉ុស្តិ៍នគរបាលច្រកមួយនេះ និងស្ថាប័នពាក់ព័ន្ធ រួមទាំង ទាហ៊ាន នាំគ្នារក្សាភាពស្ងៀម ស្ងាត់.បណ្ដោយអោយក្រុមឈ្មួញវៀតណាមធ្វើអ្វីៗតាមទំនើងចិត្ត។ការដែលជនជាតិវៀតណាម ឆ្លងដែនចូលខ្មែរ មករកសុីនៅក្រុងបាវិត ខេត្តស្វាយរៀង និងមកដេីរលក់ឆ្នោតល្បែងផ្សេងៗ បានយ៉ាងសុខស្រួលបំផុត នោះដោយសាមានការបើកមេប៉ុស្តិ៍នគរបាលប្រចាំច្រកនិងទាហ៊ាន សមត្ថកិច្ចពាក់ព័ន្ធនៅច្រករបៀងព្រំដែនស្លាបក្រុងបាវិត ហៅច្រកទឹកត្រី មិនទាន់ចាត់វិធានការទប់ស្កាត់និងបង្ក្រាបនោះទេខ្លាចបាត់ ប្រយោជន៍។ ប្រភពបន្តថា ក្រុមឈ្មួញវៀតណាមតូច ធំសម្រុកឆ្លងដែនដឹកជញ្ជូនទំនិញគេចពន្ធទំនិញខូចគុណ ភាពផ្សេងៗ តាមម៉ូតូ ឬរម៉កម៉ូតូ ចូលមកក្រុងបាវិត រីឯមេប៉ុស្តិ៍នគរបាលច្រករបៀង ព្រំដែនស្លាបក្រុងបាវិត ហៅច្រកទឹកត្រីនិងទាហ៊ាន រួមនឹងសមត្ថកិច្ចពាក់ព័ន្ធនៅក្រុងស្វាយរៀង ធ្វើមិនដឹងមិនឬអ្វីទាំង អស់ បណ្តោយអោយឲ្យជនជាតិវៀតណាម និងឈ្មួញវៀតណាមដឹកជញ្ជូនទំនិញគេចពន្ធទំនិញខូចគុណភាពចូលមកខ្មែរដោយរលូន។ ដូច្នេះហើយទើបសមត្ថកិច្ចពាក់ព័ន្ធក្រុងបាវិត និងលោកមេប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែនទឹកត្រី និងទាហ៊ាន អាចប្រើអំណាច និងតួនាទី របស់ខ្លួនប្រមូលលុយ បានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ប្រហែលជាអាងខ្នងបង្អែករឹងមាំ ខេត្តនៅពី ក្រោយទេដឹង? ទេីបហ៊ានបណ្ដែតបណ្ដោយ ឲ្យជនជាតិវៀតណាម និងឈ្មួញវៀតណាមឆ្លងដែនដឹកទំនិញគេចពន្ធទំនិញខូចគុណភាពចូលមកប្រទេសខ្មែរតាមទំនេីងចិត្ត មិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ដែលបញ្ហានេះទើបប្រជាពលរដ្ឋរស់នៅ សង្កាត់បាវិត ក្រុងបាវិត អំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង […]
ល្បែងស៊ីសងឆ្នោតវៀតណាមដុះស្លែស្ថិតនៅសង្កាត់អូរឬស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញនៅចំកណ្ដាលក្រុង បើកដំណើរការអោយក្រុមញៀនល្បែងលេងដោយសេរី យ៉ាងពេញបន្ទុក រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀម ស្ងាត់.!
ភ្នំពេញ ៖ ទីតាំងល្បែងស៊ីសងឆ្នោតវៀតណាមដុះស្លែ ខុសច្បាប់ នៅកណ្ដាលក្រុង បើកដំណើរ ការអោយក្រុមញៀនល្បែងលេងដោយសេរីយ៉ាងគគ្រឹកគគ្រេងជ្រកក្រោមស្លាក“លីហួរ” វេលុយ. ដាក់ លុយ.ដកលុយ អាស័យដ្ឋាន:ផ្ទះលេខ៣៤ ផ្លូវលេខ១៦៤ សង្កាត់ផ្សារអូរឬស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ បើកដំណើរការអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងយ៉ាងសប្បាយប្រហែលមេឆ្នោតវៀតណាមមួយកន្លែងនេះមានអំណាចធំហើយ ? ទើបបានអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនហ៊ានបង្ក្រាបនោះ។ ប្រជាពលរដ្ឋរស់នៅសង្កាត់អូរឬស្សីទី៣ស្នើសុំដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ជួយចាត់កម្លាំងក្រោមឱវាទចុះពិនិត្យទប់ស្កាត់និងបង្ក្រាបម្ចាស់ទីតាំងបនល្បែងសុីសងឆ្នោតវៀតណាមស្ថិតនៅក្នុងមូលដ្ឋានខាង លើអោយមានប្រសិទ្ធភាពផង។ដោយហេតុ ថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានខណ្ឌ៧ មករា មិនហ៊ានបង្ក្រាបមេឆ្នោតវៀតណាមដុះស្លែប្រចាំសង្កាត់ អូរឬស្សីទី៣ អាស័យដ្ឋាន: ផ្ទះ លេខ ៣៤ ផ្លូវលេខ ១៦៤ ខណ្ឌ៧ មករានោះទេ! បែជាបណ្ដោយអោយម្ចាស់ឆ្នោតវៀតណាមរូបនេះបើកដំណើរ ការអោយក្រុម ញៀនល្បែងលេងយ៉ាងគគ្រឹក គគ្រេងដោយសេរី? មិនបង្ក្រាប ។ដែលបញ្ហានេះធ្វើអោយមហាជនក៍ដូចប្រជាពលរដ្ឋរិះគន់ដាក់ការ សង្ស័យថាឆ្នាំងបាយអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទេដឹង? ឬមានហ៊ុនហយ?ទើបមិនហ៊ានបង្ក្រាប! ហ៊ានផ្គើនបទបញ្ជានាយករដ្ឋមន្ត្រី ។ ប្រភពបានបន្តអោយដឹងទៀតថា មេឆ្នោត វៀតណាមដុះស្លែប្រចាំ អូរឬស្សីទី៣ នៅខាងក្រោយមានឌឿងហែម […]
លោក យូ ហេង មេសាខាគយខេត្តបាត់ដំបង កាន់តំណែងដុះស្លែល្បីកាន់តែខ្លាំងរឿងប្រមូលលុយពីទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់និងទំនិញខូចគុណភាព?
តាមច្រករបៀបនឹងការច្រកព្រំដែនអន្តរជាតិមនៅក្នុងខេត្តបាត់ដំបងត្រូវគេរាយការណ៍ថាមានទំនិញគេចពន្ធនាំចូលពីប្រទេសថៃ ជារៀងរាល់ថ្ងៃ។ តើអស់លោកមន្ត្រីមានសមត្ថកិច្ចតួយ៉ាងដូចជា គយកំពុងធ្វើអ្វី? ទំនិញ គេចពន្ធគឺជារឿងមួយ ប៉ុន្តែខូចគុណភាពតួយ៉ាងដូចជាក្នុងជ្រូក,មាន់,ទា..ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋអ្នកប្រើប្រាស់ក្នុងផ្ទៃប្រទេស គឺជារឿងមួយ ទៀត។ រីឯបញ្ហាទំនិញគេចពន្ធគឺគេអាចមើលឃើញដោយភ្នែកទទេបាន ជាពិសេសម៉ូតូទំនើបៗដែលនាំចូលពីប្រទេសថៃ។ មន្ត្រីគយស្ងាត់ៗឈឹង។ ប្រភពព័ត៌មានឲ្យដឹងថា មេគយប្រចាំខេត្តបាត់ដំបង លោក យូ ហេង ល្បីកាន់តែខ្លាំងរឿងប្រមូលលុយតាម របៀបពុករលួយមិនញញើតអង្គភាពប្រឆាំងអំពើពុក រលួយនោះឡើយ។ ក្រោយពេលទទួលបានតំណែងជាប្រធានសាខាគយខេត្តបាត់ដំបង រហូតមកដល់ពេល នេះ លោក យូ ហេង ប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញបន្ទុក។ លោក យូ ហេង បណ្ដោយឲ្យមេៗគយតាមច្រកព្រំដែនក្នុងស្រុកកំរៀង,ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ធ្វើអ្វីៗតាមអំពើ ចិត្ត។ ការដែលលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ ដំបង មិនញញើតក្នុងការសាងភាពល្បីល្បាញខាងពុករលួយដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ប្រភពបានឲ្យដឹងថា ឈ្មួញធំៗដែលរកស៊ីនាំចូលទំនិញពីប្រទេសថៃ តាមច្រកព្រំដែនក្នុងស្រុកកំរៀង ស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកសំឡូត សុទ្ធតែមានទំនាក់ ទំនងជិតស្និទ្ធជាមួយលោក យូ ហេង ។ ទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកព្រំដែនកម្ពុជា-ថៃក្នុងខេត្តបាត់ដំបងបង់ពន្ធមិនដល់៥០ភាគរយផងទេ? ក្រៅ […]
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជួន និងលោក សេង ឈួន ប្រធានជញ្ជីងថ្លឹងរថយន្ដចល័តទូទាំងប្រទេស គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ ៤ ស្រុកអង្គស្នួល ខេត្តកណ្ដាល ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយ ទាំងយប់ទាំងថ្ងៃ ប្រព្រឹត្តរបៀបអំពើពុករលួយ.!
កណ្ដាល ៖ ប្រភពពីក្រុមឈ្មួញ ដឹកទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ដផ្លូវជាតិលេខ៤ស្រុកអង្គស្នួល បានបញ្ជាក់ឲ្យដឹងថា សព្វថ្ងៃនេះ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល កំពុងសប្បាយចិត្ត ប្រមូលលុយចែកគ្នា ធ្វើមានធ្វើបាន យ៉ាងសុខស្រួល ទោះបីរថយន្តធំៗ ផ្ទុកលើសទម្ងន់នៅតែអាចធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃ មិនអ្វីទាំងអស់។ ប្រភពពីក្រុមអាជីវករតូច ធំ ដែលដឹកជញ្ជូន ទំនិញពីខេត្តផ្សេងៗ ជាពិសេសចេញពីខេត្តកំពង់ស្ពឺ ដឹកខ្សាច់ ថ្ម ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤ស្រុកអង្គស្នួល បានឲ្យដឹងថា ទោះបីពួកគេផ្ទុកលើសទម្ងន់ ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវតែបង់លុយតាមការកំណត់ របស់ក្រុមមន្ត្រីប្រចាំការស្ថានីយ៍ជញ្ជីងថ្លឹង រថយន្តតាមបណ្ដោយផ្លូវជាតិលេខ៤ស្រុកអង្គស្នួល ខេត្តកណ្តាល មិនអាចរំលងបាន។ មេឈ្មួញនិងអាជីវករមួយចំនួនបានបន្ថែមទៀតថា ពួកគាត់ដឹកជញ្ជូនទំនិញ ឬកសិផលផ្សេងៗ ចេញពីទីក្រុងភ្នំពេញ ឆ្ពោះទៅបណ្ដាខេត្តនានា ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយគោរពតាមច្បាប់កំណត់ក៏នៅតែចៀសមិនផុតពីបង់លុយ ឲ្យក្រុមមន្ត្រីពុករលួយ និងបក្សពួកប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនោះដែរ ។ ហេតុនេះហើយទើបមានការអំពាវនាវដល់លោក គួច ចំរើន អភិបាលខេត្តកណ្ដាល ទេីបឡើងកាន់តំណែងថ្មីៗ និង លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនចាត់វិធានការទប់ស្កាត់អំពើពុករលួយ របស់ […]
ប្រធាន. អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ចំណុចឃុំបាក់រទេះ ស្រុកកំពង់សិលា ផ្លូវជាតិលេខ4 ខេត្តព្រះសីហនុប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃមានការបើកភ្លើងខៀវពីប្រធានមន្ទីរសាធារណះការខេត្ត
ប្រភពពីអាជីវករនិងក្រុមឈ្មួញដឹកជញ្ជូនទំនិញ ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ4 ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ យ៉ាងត្រជាក់ចិត្ត មិនគួរលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងលោក សេង ឈួន ប្រធានជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស មើលរំលង រក្សាភាពស្ងៀមស្ងាត់។ ប្រភពពីក្រុមឈ្មួញ ដឹកជញ្ជូនទំនិញពីខេត្តព្រះសីហនុចូលទៅភ្នំពេញ និងពីខេត្តផ្សេងៗ ឆ្លងកាត់ ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ឃុំបាក់រទេះ ស្រុកកំពង់សិលា ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ តាម អំពើចិត្ត ដោយសារអាងខ្នងបង្អែករឹងមាំ មន្ត្រីធំៗនៅមន្ទីរសាធារណការ និងដឹកជញ្ជួនខេតព្រះសីហនុ។ ចំណែកលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស បណ្ដោយ ឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ធ្វើអ្វីៗតាមអំពើចិត្ត។ ក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ4 ខេត្តព្រះសីហនុ ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់ប្រធាន.អនុប្រធានស្ថានីយ៍ស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ មិនអាចរំលងបានឡើយហើយគ្មានឈ្មួញ និងអាជីវករណាហ៊ានតវ៉ាបាននោះទេ ព្រោះប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តទាំង2កន្លែងនោះយកឈ្មោះអ្នកធំខាងលើមកបិទបាំងភាពមិនប្រក្រតីរបៀបពុក រលួយរបស់ខ្លួនជារៀងរហូត។ ចំណែករថយន្តដឹកទំនិញធំៗ និងរថយន្តដឹកខ្សាច់ដឹកថ្ម ផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងរថយន្តទាំង2កន្លែងនោះយ៉ាងរលូនឲ្យតែម្ចាស់រថយន្តបង់លុយតាមការកំណត់របស់ប្រធាន.អនុប្រធានដោយមិនបាច់ចូលថ្លឹងឡើយ។ ប្រភពពីមន្ត្រីនៅក្នុងមន្ទីរសាធារណការ […]
រដ្ឋាភិបាលអាណត្តិទី៧ គួរដាក់មន្ត្រីជំនាញអង្គភាពប្រឆាំងអំពេីពុករលួយ ចុះសិក្សាស្រាវជ្រាវ លោក ម៉ឹង ដាវីន មេការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ពង្រាយមន្ត្រីគយ និងប្រើជនសុីវិល អង្គុយចាំរាប់ក្បាលឡាន ឈ្មួញតូច ធំ ដឹកជញ្ជួនតំឡូងមី ទៅប្រទេសវៀតណាម និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរអោយបង់លុយតាមការកំណត់.!
ប្រភពពីអាជីវករនិងឈ្មួញឲ្យដឹងថា លោក មុឹង ដាវីន ឡើងកាន់តំណែងជាប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ការកំណែ ទម្រង់ដើម្បីប្រមូលចំណូលក៏បានចាប់ផ្ដើមក្នុងនោះមានទាំងការប្រើកម្លាំង ជនស៊ីវិលដើម្បីរកប្រាក់និង ប្រើឈ្មោះមន្ត្រីគយធំៗនៅអគ្គនាយកគយនិងរដ្ឋាករកម្ពុជា គំរាមកំហែងអ្នករកស៊ីដឹក ទំនិញមកបិទបាំងភាពមិនប្រក្រតីប្រព្រឹត្តរបៀបពុករលួយរបស់ខ្លួន។ ក្រុមអ្នករកស៊ីមិនហ៊ានរឿងទទឹងចំពោះគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងនោះទេ ពីព្រោះបើហ៊ានតែរឹងទទឹងមុខជាត្រូវ គយចាប់ផាកពិន័យបង់គុណជាច្រើនដងមិនខាន។ ដូច្នេះមាន តែបង់លុយជូនក្រុមគយ នៅត្រពាំងផ្លុងទៅតាមអ្វីដែលពួកគេទាមទារតែប៉ុណ្ណោះ។ ទំនិញភាគច្រើនដែលឆ្លងដែនពីប្រទេសវៀតណាម ចូលកម្ពុជា គឺមានប្រភពមកពីប្រទេសចិន ក្រុមអ្នករកស៊ីនាំទំនិញពីប្រទេសចិន ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងថ្លុង ទាំងយប់ ទាំងថ្ងៃ យ៉ាងគគ្រឹកគគ្រេងមានទំនិញបង្កប់និងទំនិញខុសច្បាប់ ជាច្រើនប្រភេទ ដែលសម្រុកចូលតាមច្រកនេះ ដោយគ្មានការត្រួតពិនិត្យអ្វីឡើយ គឺគេឃើញតែឈ្មួញទាំងនោះបង់លុយឲ្យមន្ត្រីគយ និងភ្នាក់ងារគយក្រោមការបង្គាប់បញ្ជាកំណត់ពីមេការិយាល័យគយ ជាការស្រេចតែម្តង។ ក្រុមអ្នករកស៊ីទទួលស្គាល់ថា បើទំនិញរបស់ពួកខ្លួនបង់ពន្ធ ១០០% នោះពិតជាលំបាកខ្លាំង ប៉ុន្តែក៏មានការសម្របសម្រួលពីមន្ត្រីគយដោយបង់តែពាក់ កណ្ដាល ហើយមួយចំណែកក៏ត្រូវជូនសាគុន ដល់ពួកគយទាំងនោះផងដែរ។ មេគយត្រពាំងផ្លុង លោក មុឹង ដាវីន ឡើងកាន់តំណែងថ្មី កំពុងខំប្រឹងប្រមូលលុយគ្រប់រូបភាព ហ៊ានធ្វើអ្វីៗតាមតែអំពើចិត្ត ដោយមានការឃុបឃិតជាមួយឈ្មួញធំៗ ដែលនាំទំនិញគ្រប់ប្រភេទចូលពីប្រទេសចិន ឆ្លងកាត់ប្រទេសវៀតណាមតាមច្រកមួយនេះទាំងយប់ទាំងថ្ងៃ បើកដៃឲ្យឈ្មួញទាំងនោះបង់ពន្ធគយតាមរបៀបម៉ៅការប៉ុណ្ណោះ។ ពន្ធម៉ៅការនេះគឺថា ស្ទើរមិនបានពី៤៥ភាគរយ ទៅ៥០ភាគរយនោះទេ ថែមទាំងបើកដៃឲ្យឈ្មួញទាំងនោះនាំចូលទំនិញគេចពន្ធ, ទំនិញបង់ពន្ធស្ទើរមិនគ្រប់ […]
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបើកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនទៅវៀតណាម តាមរថយន្តធុនធំនឹងរម៉កយ៉ាងរលូន !
(ស្វាយរៀង) ÷ ប្រភពសិទ្ធនិងលោក រស់ ភឿន បានបញ្ជាក់ឲ្យដឹងថា មានរថយន្តធុនធំយីឌុបប្រភេទវ៉េអងនឹងរម៉កជាច្រើនគ្រឿងដឹកទំនិញសង្ស័យជាទំនិញគេចពន្ធធ្វើនៅចំណុចប៉ុស្តិ៍ច្រកទ្វាព្រំដែន ហើយផ្ទេរទំនិញដាក់ក្នុងឃ្លាំងស្តុកទំនិញចំនួន០៣ នៅជិតប៉ុស្តិ៍នគបាលវរៈការពារព្រំដែនច្រករបៀងសំយ៉ោង ហើយរថយន្តឈ្មួញវៀតណាមនិងរម៉កឆ្លងដែនមកដឹកទៅប្រទេសវៀតណាម យ៉ាងរលូន សមត្ថកិច្ចពាក់ព័ន្ធច្រកនេះមិនទាន់ទប់ស្កាត់បានត្រឹមត្រូវនោះទេ។ ឈ្មួញសម្រុកដឹកជញ្ជូនទំនិញគេចពន្ធឆ្លងដែនទៅវៀតណាមតាមច្រកនេះ នៅចំណុចប៉ុស្តិ៍វរៈការពារព្រំដែនច្រករបៀងសំយ៉ោង ស្ថិតនៅភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង រីឯលោកមេប៉ុស្តិ៍ជាអ្នកបេីកភ្លើងខៀវ ទេីបពួកឈ្មួញហ៊ានធ្វេីអ្វីៗ តាមអំពើចិត្ត។ បើតាមប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសំយ៉ោង បានឲ្យដឹងថា មានរថយន្តយីឌុបធុនយក្ស ជាច្រើនគ្រឿងនិងរថយន្តទ្រុងបិទជិត និងរម៉កសង្ស័យដឹកទំនិញគេចពន្ធ បានមកផ្ទេរដាក់ក្នុងឃ្លាំងនៅជិតប៉ុស្ត៍ច្រករបៀងព្រំដែនសំយ៉ោង ក្នុងមួយថ្ងៃៗ ចាប់ពី០៥ ទៅ ០៦គ្រឿង ហើយក្នុងមួយខែមិនក្រោមពី ១៥០គ្រឿងនោះទេ សង្ស័យជាទំនិញគិចពន្ធ រួមមាន ស្ករស ក្រណាត់ ខោអាវគីប និងទំនិញជាច្រើនមុខផ្សេងៗទៀតគេបង្កប់ខាងក្នុងទៃបិទជិតហើយបើកចូលក្នុងឃ្លាំងបិទទ្វារបង រួចផ្ទេរដាក់ចូលរថយន្តនិងរម៉កឈ្មួញវៀតណាម និងត្រាក់ទ័រវៀតណាម ដឹកចូលទៅក្នុងប្រទេសវៀតណាម។ តាមប្រជាពលរដ្ឋបានឲ្យដឹងថា ឡានដឹកទំនិញចំណុះ៤៥តោន ទៅ ៥០តោន ចូលសំចតផ្ទេរទំនិញនៅច្រករបៀងសំយ៉ោង បន្ទាប់មកក៏មានរថយន្តវៀតណាម រម៉កនិងត្រាក់ទ័សណ្តោងរ៉ឺម៉ក មកផ្ទេរដឹកឆ្លងដែនចូលទៅវៀតណាមយ៉ាងគគ្រឹកគគ្រេង ឮសូរសំឡេងម៉ាស៊ិនទ្រហឹងចាប់ពីម៉ោង៥:៣០នាទីល្ងាច រហូតដល់យប់កណ្តាលអាធ្រាត ដោយគ្មានសមត្ថកិច្ចណាមកត្រួតពិនិត្យរំខានឡើយ។ បញ្ហានេះហើយទេីបប្រជាពលរដ្ឋ រស់នៅ […]
នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ កំពុងត្រូវប៉ាន់ជាមួយទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ ទំនិញខូចគុណភាពនាំចូលពីវៀតណាមចូលមកប្រទេស ខ្មែរយ៉ាងពេញបន្ទុក.!
ប្រភពខ្សឹបខ្សៀវពីអ្នករកស៊ីដឹកទំនិញផ្សេងៗបានឲ្យដឹងថា មន្ត្រីមានសមត្ថកិច្ចច្រើនស្ថាប័ន ជាពិសេសនាយប៉ុស្តិ៍នគរបាលបន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល កំពុងត្រូវប៉ាន់យ៉ាងសំបើមជាមួយនឹងទំនិញខូចគុណភាព ដែលនាំ ចូលឆ្លងដែនពីប្រទេសវៀតណាម។ សព្វថ្ងៃនេះទំនិញខូចគុណភាពទំនិញក្លាស្សេ នៅតែបន្តនាំចូលយ៉ាង សកម្មតាមច្រកព្រំដែនអន្តរជាតិជ្រៃធំ ក្រោមការឃុបឃិតគ្នា ជាប្រព័ន្ធជាមួយសមត្ថកិច្ចច្រើនស្ថាប័ន ជាពិសេសមន្ត្រីនគរបាលអន្តោប្រវេសន៍នោះតែម្ដង។ ប្រភពពីអាជីវករនិងឈ្មួញដឹកជញ្ជូនបន្លែ, ផ្លែឈើ, ត្រីសាច់,ទំនិញផ្សេងៗចេញពីប្រទេសវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ខេត្តកណ្តាលឱ្យដឹងថា ភាពមិនប្រក្រតីប្រព្រឹត្តរបៀបពុករលួយរបស់ នាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និងបក្សពួក ឃុបឃិតគ្នាជាមួយឈ្មួញធំៗជាថ្នូរអនុញ្ញាតឱ្យនាំចូលទំនិញគេចពន្ធ, ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់បង្កប់តាមរថយន្តធំៗរថយន្តសាំយ៉ុងនិងរថយន្តមួយចំនួនទៀតដែលដឹក ទំនិញចេញពីប្រទេស វៀតណាមចូលមកប្រទេសខ្មែរ តាមច្រកមួយនេះ យកទៅចែកចាយលើទីផ្សារនានា និងឆ្ពោះទៅកាន់រាជធានីភ្នំពេញ ។ ប្រភពឱ្យដឹងថា ពួកគាត់រកស៊ី ដឹកបន្លែផ្លែឈើសព្វថ្ងៃបានចំណេញតិចតួចណាស់ ព្រោះសមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធប្រចាំច្រកមានច្រើនស្ថាប័ន ពិសេសមន្ត្រីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំតែម្តងនិងសមត្ថកិច្ចនៅតាមដងផ្លូវមានច្រើនទៀត គាបយកលុយច្រើនៗតាមការកំណត់មិនអាចតវ៉ាបាន។ ដោយសារមានការបើកភ្លើង ខៀវពី សំណាក់មេធំៗខាងលើចាំជួយបិទបាំងទង្វើមិនប្រក្រតីប្រព្រឹត្តរបៀបពុករលួយរបស់លោកមេប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ហ៊ានធ្វេីអ្វីៗតាមអំពេីចិត្តដោយមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយឡើយ ។ ប្រភពបន្ថែមថា សាច់បង្កកនាំចូលដោយខុសច្បាប់ តាមច្រកព្រំដែនជ្រៃធំកាលពីប៉ុន្មានខែកន្លងទៅ ជាង ៦តោន ត្រូវបានកម្លាំងសមត្ថកិច្ច អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយសាខាគយ និងរដ្ឋាករ បង្ក្រាប […]
ពិតជាខ្លាំងមែនបន្ទាប់ពីបានបិតមួយដង្ហើមចង្រិតរួចមកកាស៊ីណូ777 ច្រកទ្វារព្រំដែនអន្ដរជាតិបន្ទាយចក្រីបានបើកដំណើរការឡើងវិញខ្លាំងជាងមុនធ្វេរដងហើយអោយខែ្មរនិងជនជាតិវៀតណាមចូលលេងដោយសេរីខ្លះមានប៉ាស្ព័រខ្លះមិនមានប៉ាស្ព័រ លោក ឈឿន ប៊ុនឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង មិនគួរមើល?
ព្រៃវែង ៖ បុគ្គលម្ចាស់កាស៊ីណូយីហោ 777 បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រ ខ្លះមិនមានប៉ាស្ព័រចេញចូលលេងល្បែងស៊ីសងខុសច្បាប់យ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូល ដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់បណ្ដោយអោយម្ចាស់កាស៊ីណូ777 ធ្វើអ្វីៗតាមអំពើចិត្ត។ ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិគោ ឃុំ បន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង បានបញ្ជាក់ឲ្យដឹងថា កាស៊ីណូ 777 កំពុង បេីកឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រ ខ្លះមិនមានប៉ាស្ព័រចេញចូល លេង ល្បែងស៊ីសងដោយសេរីចាក់ភ្នាល់ដាក់លុយស៊ីសងខុសច្បាប់ ជល់មាន់ បៀរ អាប៉ោង យូគីនិងល្បែងជាច្រើនទៀតយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុក.ខេត្តមិនហ៊ានធ្វើការទប់ស្កាត់និងបង្ក្រាបនោះទេ! បែជាបំភ្លេចគោលនយោ បាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ! បណ្តែតបណ្តោយឲ្យបុគ្គលជាម្ចាស់កាស៊ីណូ 777 បេីកអោយក្រុមញៀនល្បែងពលរដ្ឋខ្មែរនិងជនជាតិវៀត ណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះមិនមានប៉ាស្ព័រចេញចូលលេងល្បែងស៊ីសងគឺជល់មាន់ បៀរ អាប៉ោងនិងល្បែងផ្សេងៗជាច្រើនប្រភេទទៀតយ៉ាងគគ្រឹក គគ្រេងធ្វើអោយពលរដ្ឋដែលរស់នៅក្បែរទីតាំងនោះមានការព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខ សង្គម និងអំពើចោរកម្មចោរលួចចោរឆក់ ចោរប្លន់ ចោរគាស់ផ្ទះប្រើអំពេីហឹង្សាគ្រួសារគ្រឿង ញៀនដើម ចមកើតចេញពីល្បែងស៊ីសងនេះឯង។ ករណីកាស៊ីណូ777បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀត ណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះទៀតមិនមានប៉ាស្ព័រចេញ ចូលលេងល្បែងស៊ីសងផ្ទុយពីច្បាប់អនុញ្ញាត។ រីឯអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាននៅមិនទាន់ចាត់ វិធានការបង្ក្រាបឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់សុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ […]
ប្រធាន. អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅចំណុចភូមិពួកថ្មីឃុំពួកស្រុកពួកខេត្តសៀមរាបនាំគ្នាអង្គុយរាប់ក្បាលឡានយកលុយពីក្រុមឈ្មួញដឹកលើសចំនួនទម្ងន់តាមការកំណត់មានការបើកភ្លើងខៀវពីប្រធានមន្ទីរសាធារណការខេត្តសៀមរាប?
ប្រភពពីអាជីវករនិងក្រុមឈ្មួញទាំងតូច ទាំងធំដែលដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅចំណុចភូមិពួកថ្មីឃុំពួកស្រុកពួកខេត្តសៀមរាបបានប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃយ៉ាងត្រជាក់ចិត្តមិនគួរលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងលោក សេង ឈួន ប្រធានជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេសមើលរំលង។ ប្រភពពីក្រុមឈ្មួញ ដឹកជញ្ជូនទំនិញពីខេត្តសៀមរាបចូលទៅភ្នំពេញ និងពីខេត្តផ្សេងៗ ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងនៅចំណុចភូមិពួកថ្មីឃុំពួកស្រុកពួកខេត្តសៀមរាប ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃតាមអំពើចិត្ត ដោយសារអាងខ្នងបង្អែករឹងមាំមន្ត្រីធំៗនៅមន្ទីរសាធារណការនិងដឹកជញ្ជួនខេតសៀមរាប។ ចំណែកលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេសបណ្ដោយឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចំណុចភូមិពួកថ្មីឃុំឃុំពួកស្រុកពួកខេត្តសៀមរាប ធ្វើអ្វីៗតាមអំពើចិត្ត។ ក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ចំណុចភូមិពួកថ្មីឃុំពួកស្រុកពួកខេត្តសៀមរាបចូលមករាជធានីភ្នំពេញនិងខេត្តផ្សេងៗ បានឲ្យដឹងថា ទោះប្បឺពួកគេដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់ប្រធាន.អនុប្រធានស្ថានីយ៍នៅចំណុចភូមិពួកថ្មីឃុំពួកស្រុកពួកខេត្តសៀមរាប មិនអាចរំលងបានឡើយហើយគ្មានឈ្មួញ និងអាជីវករណាហ៊ានតវ៉ាបាននោះទេ ព្រោះប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនេះយកឈ្មោះអ្នកធំខាងលើមកបិទបាំងភាពមិនប្រក្រតីរបៀបពុករលួយរបស់ខ្លួនជារៀងរហូតមិនញញើតអ្វីទាំងអស់។ ចំណែករថយន្តដឹកទំនិញធំៗ និងរថយន្តដឹកខ្សាច់ដឹកថ្ម ផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងរថយន្តនោះយ៉ាងរលូនឲ្យតែម្ចាស់រថយន្តបង់លុយតាមការកំណត់របស់ប្រធាន.អនុប្រធានដោយមិនបាច់ចូលថ្លឹងឡើយ។ ប្រភពពីមន្ត្រីនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានឲ្យដឹងថា ចាប់តាំងពីទទួលបានតំណែងជាប្រធាន មន្ទីរសាធារណការខេត្តសៀមរាបបណ្ដោយឲ្យប្រធានស្ថានីយ៍ថ្លឹងរថយន្តឃុំពួកស្រុកពួកខេត្តសៀមរាបធ្វើអ្វីៗតាមអំពើចិត្ត។ ហេតុនេះហើយសូម លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន និង លោក សេង ឈួន មេស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស គួរតែពិនិត្យឡើងវិញខ្លះផង។ ជាពិសេសលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុក រលួយ គួរបើកការស៊ើបអង្កេតឲ្យស៊ីជម្រៅភាពមិន ប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់ប្រធាន. […]