ព័ត៌មានជាតិ ព័ត៌មានសិល្បះនិងកីឡា

អបអរសាទរ ទិវាចូលឆ្នាំសកល ការប្រកួតកីឡាអុកចត្រង្គ សមរភូមិជើងខ្លាំងលើក្ដារ ៦៤ ក្រឡា នៅក្លឹបជំនោរលាភច្បារអំពៅ 369 សុទ្ធតែកំពូលអ្នកលេងអុកផ្នែកគំនិត! ចេញផ្សាយដោយ (វីស៊ីអេស ធីវី អនឡាញ)

http://vcstvonline.net/ដោយ វីរៈជន17 #081785788~078785788~066785788 (រាជធានីភ្នំពេញ)÷ថ្ងៃទី ២៨- ២៩ ខែធ្នូឆ្នាំ ២០២៤ មានការប្រកួតកីឡាអុកចត្រង្គដ៏ធំមួយ រៀបចំដោយ ក្លឹបមរតកអុកខ្មែរ សហការដោយក្លឹបជំនោរលាភច្បារអំពៅ 369 គាំទ្របច្ចេកទេសដោយសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ក្នុងរយៈពេល 2 ថ្ងៃ កីឡាករបានមកចូលរួមប្រកួត មានចំនួន 32 រូប ដែលសុទ្ធតែ ជាកីឡាករលំដាប់កំពូល (បែបសេរី A) ប្រចាំនៅប្រទេសកម្ពុជា បានអញ្ជើញមកពីបណ្ដាក្លឹបអុកចត្រង្គ ទូទាំងរាជធានីនិងខេត្ត ដើម្បីចូលរួមប្រកួតលើកស្ទួយលើវិស័យកីឡាអុកចត្រង្គកម្ពុជា។ ជាចុងបញ្ចប់នៃការប្រកួត បានរកឃើញអំពីលទ្ធផល ជើងឯកជ័យលាភីកំពូលអ្នកលេងអុកចត្រង្គផ្នែកគំនិតប្រចាំប្រទេស លេខ( ១) បានទៅលើកីឡាករ សុខ លឹមហេង មកពីក្លឹបសេះខៀវ លេខ (២) បានទៅលើកីឡាករ ហេង សៅឌី មកពីក្លឹបរាជសីហ៍ លេខ (៣) បានទៅលើកីឡាករ ជា ស៊ីដេត មកពីក្លឹបអង្គរ និងលេខ (៤) បានទៅលើកីឡាករ ឈាវ បូរ៉ា […]

ព័ត៌មានជាតិ ព័ត៌មានសិល្បះនិងកីឡា

អបអរសាទរទិវាជ័យជម្នះ៧មករា(១៩៧៩-២០២៥) ការប្រកួតកីឡាអុកចត្រង្គមិត្តភាពអន្តរក្លិបរាជធានីភ្នំពេញ ថ្ងៃទី ២០-២១ ខែធ្នូ ឆ្នាំ២០២៤ រៀបចំដោយៈ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ចូលរួមលើកកម្ពស់វិស័យកីឡាអុកចត្រង្គកម្ពុជា រួមគ្នាអភិរក្សកេរ្តិ៍តំណែលដូនតា ចូលរួមបំផុសការលេងកីឡាផ្នែកគំនិតក្នុងស្រទាប់មហាជន! ចេញផ្សាយដោយ (វីស៊ីអេស ធីវី អនឡាញ)

http://vcstvonline.net /ដោយ វីរៈជន 17 #081785788~078785788~066785788 (ភ្នំពេញ)÷នៅល្ងាចថ្ងៃទី 21 ខែធ្នូឆ្នាំ 2024 ក្នុងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅភោជនីយដ្ឋានជំនោរលាភ ដែលជាក្លឹបជំនោរលាភច្បារអំពៅ ការប្រកួតកីឡាអុកចត្រង្គ អបអរសាទរទិវាជ័យជំនះ 7 មករា បានប្រព្រឹត្តទៅអស់រយៈពេល 2 ថ្ងៃ គិតចាប់ពីថ្ងៃទី 20/21 ខែធ្នូឆ្នាំ 2024 នៅក្លឹបជំនោរលាភច្បារអំពៅ ប្រកបដោយរលូនក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង ដោយមានការចូលរួមចំនួន 18 ក្លឹប ក្នុងក្រុងនិងតាមបណ្ដាខេត្តរួមមាន÷ ១.ក្លឹបសេះខៀវ ២.ក្លឹបអង្គរ ៣.ក្លឹបឥន្ទ្រីដែក ៤.ក្លឹបអធិរាជក្រហមបាត់ដំបង ៥.ក្លឹបមរតកអុកខ្មែរ ៦.ក្លឹបនាគរាជ ៧.ក្លឹបគោព្រៃ ៨.ក្លឹបសេះមាសស្ទឹងត្រែង ៩.ក្លឹបធុរេនកំពត ១០.ក្លឹបជំនោរលាភច្បារអំពៅ ១១.ក្លឹបគ្រូបារាំងប៊ូឌិញ ១២.ក្លឹបសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ១៣.ក្លឹបស្ដេចនាគសមុទ្រ ១៤.ក្លឹបបាស្តា ១៥.ក្លឹបមិត្តភាព ១៦.ក្លឹបអស្សរិទ្ធជ្រោយចង្វារ ១៧.ក្លឹបស្ដេចតោ ១៨.ក្លឹបរាជសីហ៍ +លទ្ធផលនៃការប្រកួតអុកចត្រង្គរយៈពេល 2 ថ្ងៃ ជើងឯកលេខ១ បានទៅលើកីឡាករឈ្មោះ […]