ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាល

ខេត្តកណ្តាល ៖ រសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល និងសហការី បានដឹកនាំកិច្ចប្រជុំស្ដីពី អធិករណ៍រវាងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ជាមួយចៅអធិការស្តីទីវត្តព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល ជាមួយឯកឧត្តម ផែន សុផាត អនុរដ្ឋលេខាធិការក្រសួងធម្មការនិង សាសនា ។   

ព័ត៌មានជាតិ

 ចូលឆ្នាំ៤ថ្ងៃ​ ខេត្តបន្ទាយមានជ័យ​ មានភ្ញៀវទេសចរលេងកម្សាន្ត​នៅតំបន់ទេសចរណ៍នានា​ជាង​ ៨៥ម៉ឺននាក់​

បន្ទាយមានជ័យ​៖​ រយៈពេល៤ថ្ងៃ​ (ថ្ងៃទី១៣-១៦​ ខែមេសា)​ នៃពិធីបុណ្យចូលឆ្នាំថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​ ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ​ មកលេងកម្សាន្តនៅតំបន់ទេសចរណ៍នានា​ នៅទូទាំង​ខេត្ត​បន្ទាយមានជ័យ​ សរុបមានចំនួន ៨៦២.១៦២នាក់ ភ្ញៀវជាតិមានចំនួន ៨៥៨.៧៨៨នាក់ ភ្ញៀវ​អន្តរជាតិ​ចំនួន ៣.៣៧៤នាក់។ នេះបើតាមការបញ្ជាក់ពីលោក​ ឈឿន​ សេរីវុធ ប្រធាន​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ​ បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៧​ ខែមេសា​ ឆ្នាំ២០២៤។ លោក​ ឈឿន​ សេរីវុធ ប្រធានទេសចរណ៍ខេត្តបន្ទាយមានជ័យ​ ក៏បានឱ្យដឹងថា​ នៅថ្ងៃទី១-មានភ្ញៀវទេសចរសរុបមានចំនួន១២៦.៤៨១នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិចំនួន ៧៦៥នាក់,​ ថ្ងៃទី២​-មានភ្ញៀវទេសចរសរុបមានចំនួន១៩០.៤៣៨នាក់​ ក្នុង​នោះភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៣៨៦នាក់,​ ថ្ងៃទី​៣​-មានភ្ញៀវទេសចរសរុបមានចំនួន ២៤១.៥៥៦នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរអន្តរជាតិចំនួន ១.០៦៩នាក់,​ ថ្ងៃទី៤​-មានភ្ញៀវទេសចរសរុបមានចំនួន ៣០៣.៦៨៧​នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិចំនួន ១.១៥៤នាក់ ។ លោកប្រធានទេសចរណ៍​ខេត្ត​ ក៏បានបញ្ជាក់ឱ្យដឹងថា​ ចំនួនភ្ញៀវទេសចរក្នុងឆ្នាំ២០២៤​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០២៣​ មានការកើនឡើងចំនួន៣២,៦៣%,​ ភ្ញៀវជាតិកើនឡើង​ ៣២,៤៣%​ និង​អន្តរជាតិ​កើន​ឡើង ១១៨,៨០%៕​

ព័ត៌មានជាតិ

ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ព្រមទាំង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងសហការី មន្ត្រីរាជការ បានអញ្ជើញរាប់បាត

ក្រុងតាខ្មៅ ៖ ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ព្រមទាំង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងសហការី មន្ត្រីរាជការ បានអញ្ជើញរាប់បាត ខួបគម្រប់១៩ឆ្នាំ ព្រះរូបលោកតាខ្មៅ ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ “ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ឯកឧត្តមអភិបាលខេត្ត សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនៈត្រ័យ កែវទាំងបី និងទសបារមី ទេព្តាឆ្នាំថ្មី ព្រះនាម មហោទរាទេវី និងបារមីលោកតាខ្មៅ សូមព្រះអង្គមេត្តាប្រោសប្រទាន និងប្រទាន ពរជ័យសិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ ជូនលោក លោកស្រី និងអ្នកនាងកញ្ញា ជាមន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ […]

ព័ត៌មានជាតិ

 សម្តេចធីបតី ហ៊ុន ម៉ាណែត ចេញសេចក្តីសម្រេច កំណត់គោលការណ៍គ្រប់គ្រង និងការធ្វើអាជីវកម្មធនធានខ្សាច់ ដោយប្រគល់ភារកិច្ចឱ្យក្រសួងរ៉ែ ជាអ្នកចេញអាជ្ញាបណ្ណ និងទទួលខុសត្រូវគ្រប់បែបយ៉ាង លើការធ្វើអាជីវកម្មខ្សាច់គ្រប់ប្រភេទ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចកំណត់គោលការណ៍គ្រប់គ្រង និងការធ្វើអាជីវកម្មធនធានខ្សាច់។ បើតាមសេចក្តីសម្រេចនេះ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ច ជូនក្រសួងរ៉ែ និងថាមពល ជាអ្នកចេញអាជ្ញាបណ្ណ និងទទួលខុសត្រូវ គ្រប់បែបយ៉ាងលើការធ្វើអាជីវកម្មខ្សាច់គ្រប់ប្រភេទ ដោយគិតចាប់ពីពេលដាក់ពាក្យស្នើសុំរហូតដល់ការ ចេញអាជ្ញាបណ្ណ ហើយរាល់អាជ្ញាបណ្ណទាំងអស់ ក្រសួងរ៉ែ និងថាមពលត្រូវចម្លងជូនក្រសួង ស្ថាប័នពាក់ព័ន្ធ។ ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម ដោយសហការជាមួយក្រសួងរ៉ែ និងថាមពល ត្រូវកំណត់តំបន់ ធនធានខ្សាច់ជា ៣(បី)តំបន់ ដោយផ្អែកលើលទ្ធផលនៃការសិក្សាលើជលវិទ្យានិងជលគតិ ដូចខាងក្រោម៖ ១- តំបន់ដែលអនុញ្ញាតឱ្យធ្វើអាជីវកម្ម។ ២- តំបន់ដែលតម្រូវឱ្យមានការអនុញ្ញាតតាមការស្នើសុំពិសេស។ ៣- តំបន់ដែលពុំអនុញ្ញាតឱ្យធ្វើអាជីវកម្ម។ តំបន់ទាំង៣ (បី) ខាងលើត្រូវមាននិយាមការឱ្យបានច្បាស់លាស់។ សម្រាប់ក្រសួងបរិស្ថានវិញ ត្រូវធ្វើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដោយមានការចូលរួមពីក្រសួងរ៉ែ និងថាមពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងធនធានទឹក និងឧតុនិយម។ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ត្រូវធ្វើឡើងដោយគោរពតាមបទដ្ឋានបច្ចេកទេស និងត្រូវកំណត់ រយៈពេលអតិបរមានៃការផ្តល់សេវា និងតម្លៃសេវាឱ្យបានសមរម្យ។ អាជ្ញាបណ្ណធ្វើអាជីវកម្មខ្សាច់ […]

ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា៖ បេសកកម្មរបស់ក្រសួងគឺពង្រឹង និងបង្កើនសមត្ថភាពមន្ត្រីដែលយើងមានស្រាប់ ដើម្បីឆ្លើយតបនឹងតម្រូវការនៃកំណើនគម្រោងអភិវឌ្ឍន៍ក្នុងដែនសមត្ថកិច្ច

(កណ្តាល)៖លើកឡើងនាឱកាសដឹកនាំគណៈប្រតិភូក្រសួងចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា បុគ្គលិកបណ្តែត និងនិវត្តជន នៃមន្ទីរស.ក.ដ កណ្តាល មុនឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឈានចូលមកដល់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា បេសកកម្មរបស់ក្រសួងគឺពង្រឹង និងបង្កើនសមត្ថភាពមន្ត្រីដែលមានស្រាប់ ដើម្បីឆ្លើយតបនឹងតម្រូវការនៃកំណើនគម្រោងអភិវឌ្ឍន៍ក្នុងដែនសមត្ថកិច្ច។ នៅក្នុងពិធីនេះបានធ្វើឡើងនាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមផងដែរពីសំណាក់លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល និងដោយមានការចូលរួមពីមន្ត្រីនៃមន្ទីសាធារណការ និងដឹកជញ្ជូន ជាច្រើនរូបផងដែរ។ នាឱកាសនោះឯកឧត្តម ប៉េង ពោធិ៍នា ក៏បានជម្រាបដល់អង្គពិធីអំពីសមិទ្ធផលធំៗ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចបានក្នុងអាណត្តិមុនៗ ជាពិសេសក្នុងអាណត្តិទី៦កន្លងទៅ និងបានលើកឡើងអំពីយន្តការកែទម្រង់មួយចំនួនដែលក្រសួងបានដាក់ចេញ ដែលស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងដើម្បីចូលរួមជំរុញចក្ខុវិស័យឆ្នាំ២០៥០ ប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់។ បន្ថែមពីលើការផ្តល់អនុសាសន៍ល្អៗ ដើម្បីជាការណែនាំដល់មន្រ្តីរាជការ និងបុគ្គលិក សម្រាប់យកទៅអនុវត្តការងារបន្តឱ្យកាន់តែមានប្រសិទ្ធភាពឯកឧត្តមរដ្ឋមន្ត្រីបានសំណូមពរឱ្យមន្ទីរ យកចិត្តទុកដាក់ខ្ពស់លើការផ្សព្វផ្សាយព័ត៌មាន និងបញ្ជ្រាបការយល់ដឹងជុំវិញវិស័យសាធារណការ និងដឹកជញ្ជូនឱ្យបានរហ័ស គ្រប់ជ្រុងជ្រោយ និងទូលំទូលាយ ទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជារួមគ្នាលុបបំបាត់នូវព័ត៌មានមិនមានប្រភពច្បាស់លាស់ ពិសេសការផ្សព្វផ្សាយព័ត៌មានអវិជ្ជមាន ដែលហួសពីការពិត។ […]

ព័ត៌មានជាតិ

រដ្ឋបាលក្រុងអរិយក្សត្រ ប្រារព្ធពិធីសូត្រមន្តសុំសេចក្តីសុខចម្រើន សិរីសួស្ដីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ!!

កណ្តាល ៖ លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង និង លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ ព្រមទាំងមន្រ្តីរាជការនៃរដ្ឋបាលក្រុងអរិយក្សត្រ បានប្រារព្ធពិធីសូត្រមន្ត សុំសេចក្តីសុខ សិរីសួស្តី ដេីម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ នាពេលខាងមុខ ដែលពិធីនេះបានធ្វើឡើងនៅបរិវេនសាលាក្រុងអរិយក្សត្រ ខេត្តកណ្តាល នារសៀលថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤។ សូមបញ្ជាក់ថា: នៅមុនពេលពិធីសូត្រមន្តសុំសេចក្តីសុខចម្រើន សិរីមង្គលដើម្បីទទួលទេវតាឆ្នាំថ្មី លោកអភិបាលក្រុង ចាន់ តារា បានជួបសំណេះសំណាល និងបានសម្តែងការគួរសមជាមួយ ចាស់ព្រឹទ្ធាចារ្យ លោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋនៃក្រុងអរិយក្សត្រជាមួយនឹងក្តីគោរពស្រឡាញ់បំផុត។ បន្ទាប់ពីពិធីសូត្រមន្តសុំសេចក្តីសុខចម្រើននិងសិរីមង្គលនេះរួចរាល់​ លោក ចាន់ តារា បានឧបត្ថម្ភជូន លោកតា លោក យាយ […]

ព័ត៌មានជាតិ

 តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប អញ្ជើញដឹកនាំកងកម្លាំង គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០៧និង០០នាទី លោកឧត្តមសេនីយ៍ត្រី សឿន សេន ស្នងការរង ទទួលផែនការងារសេនាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ  តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកម្លាំងប្រជុំជួរ និងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី លោក-លោកស្រី ស្នងការរង លោកនាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក និងមន្រ្តីគ្រប់ផែនតាមជំនាញ ៕

ព័ត៌មានជាតិ

 ឧបនាយករដ្ឋមន្ដ្រី ស សុខា ដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពការងារថែរក្សាសន្ដិសុខ ក្នុងខេត្តព្រះសីហនុ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការថែរក្សាសន្តិសុខក្នុងខេត្តព្រះសីហនុ រៀបចំនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តព្រះសីហនុ សាលាដំបូងខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើរបាយការណ៍ឲ្យដឹងថា គិតចាប់ពីឆ្នាំ២០២៣មក ជាពិសេសក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២៤នេះ ការគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្ត ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ក្នុងនោះករណីបទល្មើសប្រព្រឹត្តដោយជនបរទេស ដែលនៅមានចំនួនតិចតួច ក៏ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបយ៉ាងមានប្រសិទ្ធភាពផងដែរ។ បើតាមលោកអភិបាលខេត្ត គិតចាប់ពីថ្ងៃទី៦ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ គណៈកម្មការចំពោះកិច្ចដឹកនាំដោយលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់ ចំនួន ៥ទីតាំង ឃាត់ខ្លួនអ្នកពាក់ព័ន្ធជាង ២ពាន់នាក់ ក្នុងនោះបណ្ដាញមេក្លោងជាជនបរទេស ត្រូវបញ្ជូនទៅតុលាការ ជនបរទេសពាក់ព័ន្ធផ្សេងទៀត ត្រូវអនុវត្តនីតិវិធីបណ្ដេញចេញ ខណៈជនជាតិខ្មែរមួយចំនួន ត្រូវបានអប់រំ និងធ្វើកិច្ចសន្យា។ […]

ព័ត៌មានជាតិ

 ព្រះមហាក្សត្រនៃកម្ពុជា យាងទៅបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសជប៉ុន

នៅព្រឹកថ្ងៃទី៥ខែមេសានេះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វ​ព្រះរាជ​ហឫទ័យ​ ស្តេចយាង​ចាកចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា​តាម​ព្រះទីនាំង​យន្តហោះ​ពិសេស​ ទៅ​កាន់​ប្រទេសជប៉ុន ដើម្បីបំពេញព្រះរាជទស្សនកិច្ចចាប់ពីថ្ងៃទី៥ ខែមេសាឆ្នាំ២០២៤​នេះតទៅ។ យាង និងអញ្ជើញថ្វាយព្រះរាជវន្ទនកិច្ចថ្វាយព្រះករុណាស្តេចយាង​ចាកចេញ​ពី​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ សង្កេតឃើញវត្តមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស​ឧត្តម​ក្រុម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ សម្តេចឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មន្ត្រីជាន់ខ្ពស់ រាជវង្សានុវង្ស និង ឯក​អគ្គ​រាជ​ទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។ ព្រះរាជ​ទស្សនកិច្ចរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាស្តេចយាងទៅកាន់ប្រទេសជប៉ុននេះ បើតាមព្រះរាជសារ របស់​ព្រះអង្គ​ដែលឡាយព្រះហស្ថលេខាកាលពីថ្ងៃទី២ខែមេសា ឆ្នាំ២០២៤ ពេលអវត្ត​មាន​របស់​ព្រះអង្គ​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួល​ជួយ​ព្រះអង្គ​ក្នុង​ឋានៈ​ជា​ប្រមុខ​រដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា។ សូមរំលឹកថា […]

ព័ត៌មានជាតិ

 ពលករខ្មែរដែលវិលត្រលប់ពីថៃ សប្បាយចិត្តដែលរាជរដ្ឋាភិបាលមិនយកថ្លៃសេវាទិដ្ឋាការចេញ-ចូលអំឡុងពេលចូលឆ្នាំ

នៅថ្ងៃទី៣ ខែមេសា ២០២៤ នេះពលករខ្មែរដែលបានវិលត្រលប់ពីប្រទេសថៃ មក​លេង​ស្រុក​កំណើត​អំឡុងពេលចូលឆ្នាំខ្មែរលើកឡើងថា ខ្លួនសប្បាយចិត្ត​ដែល​រាជរដ្ឋាភិបាល​ជួយ​សម្រួល​មិន​យក​ថ្លៃសេ​វាបង់ប្រាក់លើទិដ្ឋាការចេញ-ចូល (Re-Entry) នៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ព្រោះអាចជួយកាត់បន្ថយការចំណាយបានមួយផ្នែក។ ការលើកឡើងបែបនេះបន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសមិនយកថ្លៃសេវាបង់ប្រាក់លើការធ្វើដំណើរ​ទៅវិ​ញទៅមក (Re-Entry) របស់ពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅ​ប្រទេសថៃ​ដែល​វិល​ត្រឡប់​មកលេងស្រុកកំណើត ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី ០១ ខែ មេសា រហូត​ដល់​ថ្ងៃទី១៥ ខែឩសភា ឆ្នាំ២០២៤។ លោកស្រី សំ ស៊ីនួន ជាពលករខ្មែរធ្វើការ​នៅ​ប្រទេសថៃម្នា​ក់​លើក​ឡើងថា «អរគុណ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីដែលមិនយកកម្រៃសេវាបង់ប្រាក់ចេញ-ចូល​ដល់​ពលក​រ​ខ្មែរ​ដែល​ធ្វើការនិងរស់នៅប្រទេសថៃ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ»។ ពលកររូបនេះអរគុណរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ដល់​ពលករ​ដែល​វិល​ត្រលប់​មកលេងស្រុកកំណើត ហើយបានផ្តល់អាហារសម្រន់ដូចជានំបុ័ង និងទឹកសុទ្ធ រួម​ទាំង​ការ​ជួយ​សម្រួលកិច្ចការងារផ្សេងៗជូនដល់ពលករតាមច្រកព្រំដែនផងដែរ។ លោក ភា រុន ជាពលករខ្មែរ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃម្នាក់​ទៀត​ក៏​បាន​លើកឡើង​ដែរ​ថា «ខ្ញុំ​មក​លេង​ស្រុក​កំណើតនៅឆ្នាំនេះអត់មានការបង់ថ្លៃសេវាចេញ-ចូល (ទិដ្ឋាការ) ទេ។ ខ្ញុំ​ចំណាយ​តែ​ទៅ​លើការធ្វើដំណើរពីក្រុងបាងកកមកកាន់ច្រកព្រំដែនរបស់យើង។ ខ្ញុំសប្បាយ​ចិត្ត​ព្រោះ​កាត់​បន្ថយ​ចំនាយ​បានខ្លះដែរ»។ គួរកត់សម្គាល់ថាត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ នេះពលរដ្ឋខ្មែរ​បាន​ធ្វើ​ដំណើរ​វិល​ត្រឡប់​ចូល​ប្រទេស​វិញ​នៅតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិសរុបចំនួន ១៩០,៤០នាក់ ក្នុង​នោះច្រកព្រំដែនកម្ពុជា-ថៃចំនួន១៨,២៩៥នាក់។ ទន្ទឹម​នឹងនេះភាគី​ពាក់ព័ន្ធ​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការសម្រួលដំណើររបស់ពលរដ្ឋខ្មែរ ក្នុងនោះក៏មានមន្រ្តីរបស់ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈប្រចាំការនៅទីនោះផងដែរ។ គូសបញ្ជាក់ដែរថា សម្តេចមហាបវរធិបតី […]