http://vcstvonline.net /ដោយ វីរៈជន 17 ÷081785788/078785788/066785788
ព្រៃវែង៖ នារសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានដឹកនាំមន្រ្តីក្រោមឱវាទអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ត្រី រ៉ា ភារិទ្ធ ជំនួយការ មន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ទទួលមរណៈភាព កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤។ សពតម្កល់ធ្វើបុណ្យតាមប្រពៃណីស្ថិតនៅភូមិលេខ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង និងបាននាំយកបច្ច័យ ចំនួន ១៨,៦២០,០០០រៀល ប្រគល់ជូនដល់គ្រួសារ នៃសពដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។