ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំត្រីមាស៣ ទិសដៅត្រីមាស៤ ដើម្បីពង្រឹងជំនាញ

http://vcstvonline.net /ដោយវីរៈជន 17 ÷081785788

ភ្នំពេញ៖ ដោយបានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំនៃបញ្ជាការដ្ឋានកងរាជ​អាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង ទទួលផែននគរបាលយុត្តិធម៌ និងស្រាវជ្រាវ បង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំត្រីមាស៣ ទិសដៅត្រីមាស៤ ដើម្បីពង្រឹងជំនាញ ចែករំលែកបទពិសោធន៍ចំណុចខ្លាំងចំណុចខ្សោយ ពង្រឹងវិន័យក្រមសីលធម៌វិជ្ជាជីវៈជំនាញរបស់ផែននគរបាលយុត្តិធម៌ ។កិច្ចប្រជុំនេះមានការចូលរួមពីលោកឧត្តមសេនីយ៍ ស្នងការស្នងការរង នាយ នាយរងការិយាល័យ នាយ នាយរងផ្នែក ប្រធាន អនុប្រធានអង្គភាព និងបញ្ជូនរូបភាពតាមប្រព័ន្ធ video conference ទៅទូទាំង២៥ រាជធានី-ខេត្តផងដែរ។

Leave a Reply

Your email address will not be published.