http://vcstvonline.net /ដោយ វីរៈជន 17 ÷081785788/078785788/066785788
ភ្នំពេញ៖ ដោយបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅការិយាល័យហិរញ្ញវត្ថុ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី ហ៊ង បូរ៉ា នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការប្រជុំពង្រឹងការងារជំនាញហិរញ្ញវត្ថុ និងបើកចែកប្រាក់បៀវត្សរ៍ ប្រាក់ចំណាយផ្សេងៗ ប្រចាំខែកញ្ញា ឆ្នាំ២០២៤ និងប្រាក់ឧបត្ថម្ភបុណ្យភ្ជុំបិណ្ឌ ដល់ជំនាញហិរញ្ញវត្ថុតាមបណ្តាអង្គភាពទូទាំងរាជធានី-ខេត្ត, វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល, មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ, ហិរញ្ញវត្ថុតាមបណ្តាកងអន្តរាគមន៍ និងដោយមានការចូលរួមពីនាយរងការិយាល័យ នាយផ្នែក និងជំនួយការ ការិយាល័យហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ ។