http://vcstvonline.net /ដោយ វីរៈជន 17 ÷081785788/078785788/066785788
ភ្នំពេញ៖ នៅសាលប្រជំុបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការអនុវត្តតួនាទី ភារកិច្ច និងការធ្វើកំណែទម្រង់កងរាជអាវុធហត្ថ ៩ខែ និងលើកទិសដៅការងារអនុវត្តត្រីមាសទី៤ ឆ្នាំ២០២៤ ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង ប្រធានស្នងការទាំង៧ នាយកសាលាទាំង២ នាយការិយាល័យឯករាជ្យទាំង៣ មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី.ខេត្តទាំង ២៥ ព្រមទាំងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងនោះផងដែរ លោកនាយឧត្តមសេនីយ៍ មេបញ្ជាការ បានដាក់ទិសដៅបន្ត
I. ការងារកំណែទម្រង់ និងធ្វើទម្រង់
១.បុគ្គលិក
២.មធ្យោបាយ-បំពាក់ ថែទាំ ជួសជុល
៣.ការងារគ្រប់គ្រងអចលនទ្រព្យ (ដីធ្លី សំណង់ សង្ហារឹម) និងការកសាងអង្គភាព
៤.ការងារចិញ្ចឹម ពិនិត្យព្យាបាលសុខភាព
៥.ការងារគោលនយោបាយ (សរសើរជូនរង្វាន់ ដោះស្រាយទុក្ខលំបាក និងសោធននិវត្តន៍)
៦.ការងារដ្ឋបាល-ហិរញ្ញវត្ថុ
៧.ការងារអប់រំនយោយបាយ គ្រប់គ្រងសតិអារម្មណ៍
៨.ការងារហ្វឹកហ្វឺន
II. ការអនុវត្តតួនាទី ភារកិច្ច
៩.ការងារអនុវត្តតួនាទី ភារកិច្ច
៩.១ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់
៩.២ ការងារការពារ និងសណ្តាប់ធ្នាប់
៩.៣ ការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស
III.ការងារសង្គម
១០.សកម្មភាបចុះមូលដ្ឋាន
IV. ការអនុវត្តបទបញ្ជា
១១.គណៈកម្មការនានា ។