ព័ត៌មានសន្តិសុខសង្គម

កម្លាំងសមត្ថកិច្ចនិងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌបឹងកេងកង បានចុះពិនិត្យទីតាំងបើកលេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញនៅផ្ទះលេខ 26A ជាប់ផ្លូវលេខ 113 កែងផ្លូវលេខ 276 ក្នុងខណ្ឌបឹងកេងកងហើយ

រាជធានីភ្នំពេញ.ដោយបានការអនុញ្ញាតពីលោក សុខ សប្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង បានឃើញបងប្អូនសារព័ត៌មាន ច្រើនអង្គភាព បានផ្សាយពីទីតាំងមួយកន្លែងផ្ទះលេខ 26A ដែលបើកលេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញខុសច្បាប់ នៅថ្ងៃសុក្រទី 14 ខែមិថុនាឆ្នាំ 2024 នៅវេលាម៉ោង 12:30 នាទី មានការដឹកនាំដោយលោក ហួត លាភពិសិដ្ឋ អភិបាលរងខណ្ឌបឹងកេងកងរួមសហការជាមួយរដ្ឋបាលសង្កាត់ បានចុះពិនិត្យទីតាំង ស្ថិតនៅផ្ទះលេខ26A ជាប់ផ្លូវលេខ 113 ក្នុងភូមិ8 សង្កាត់បឹងកេងកងទី 2 ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សមាសភាពចូលរួម÷
លោក វុឌ្ឍ ផូសារវន្ត័   អធិការខណ្ឌបឹងកេងកង
លោក សួស     បុិច   ប្រធានការិយាល័យសេដ្ឋកិច្ច
លោក ហេង      គា    ចៅសង្កាត់រងបឹងកេងកងទី 2
លោក ឆន ប៊ុណ្ណាត    មន្ត្រីប៉ុស្តិ៍បឹងកេងកងទី 2
លោក ម៉ៅ        រិទ្ធី    ប្រធានភូមិ 8
លោក មាស សម្បូរ   ប្រធានសណ្ដាប់ធ្នាប់ខណ្ឌបឹងកេងកង
ក្រោយពីក្រុមការងារ បានពិនិត្យទីតាំងខាងលើរួចមកឃើញថា បងប្អូនសារព័ត៌មានបានផ្សាយយ៉ាងច្រើនអង្គភាព ធ្វើឱ្យម្ចាស់ទីតាំងខាងលើបានដឹងខ្លួនមុន បានរួសរើនឹងយកសម្ភារៈល្បែងខុសច្បាប់តាមអនឡាញចេញអស់ ពិនិត្យឃើញថាមិនមានសម្ភារៈអ្វី បម្រើឲ្យការលេងល្បែងខុសច្បាប់នោះទេ។
ក្រុមការងារបានណែនាំដល់ម្ចាស់ទីតាំងខាងលើ មិនត្រូវឱ្យប្រើប្រាស់ទីតាំងនេះ ប្រព្រឹត្តបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងករណីមិនគោរពតាមការណែនាំត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

Leave a Reply

Your email address will not be published.