ព័ត៌មានជាតិ

សមាគមក្លឹបការសែតឯករាជ្យ បើកកិច្ចប្រជុំពិសេស តម្រង់ទិសនៃក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ដើម្បីលើកតម្លៃ គុណភាពវិជ្ជាជីវៈ ព័ត៌មានព្រមទាំងលើកកម្ពស់តម្លៃអ្នកសារព័ត៌មាននៅកម្ពុជា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ខែសីហាឆ្នាំ២០២៤នេះ  សមាគម ក្លឹបអ្នកការសែតឯករាជ្យបានបើកកិច្ចប្រជុំពិសេសមួយ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន សុខា ជាទីប្រឹក្សាសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា នឹងឯកឧត្ដម ង៉ូវ  បូ រីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន
ព្រមទាំងមានការអញ្ជើញ ចូលរួមពីអនុប្រធាន ទីប្រឹក្សា រដ្ឋបាល ហិរញុិក សមាជិកសមាជិការជាច្រើនរូបផងដែង ។

ឯកឧត្តមបណ្ឌិត ហ៊ុន សុខា បានមានមតិស្វាគមយ៉ាងកក់ក្តៅចំពោះ ឯកឧត្តមលោកជំទាវសមាជិកសមាជិការក្លឹបទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងអង្គប្រជុំលោកបានថ្លែងថា
សមាគមក្លឹបការសែត ឯករាជ្យ នឹងរៀបចំវគ្គបណ្ដុះបណ្ដាល សម្រាប់អ្នកសារព័ត៌មានដែលមិនគោរពវិជ្ជាជីវៈ ឬមិនមានចំណេះដឹងខាងវិជ្ជាជីវៈសារព័ត៌មាន។ឯកឧត្តម បណ្ឌិត ហ៊ុន សុខា បានបញ្ជាក់ថា លោកនឹងធ្វើកិច្ចការអប់រំបណ្ដុះបណ្ដាល បង្រៀនអ្នកសារព័ត៌មានទាំងនោះឱ្យបានយល់ដឹងច្បាស់អំពីវិជ្ជាជិវៈសារព័ត៌មាន និងបញ្ឈប់នូវបាតុភាពអសកម្មទាំងឡាយដែលកើតឡើងដោយសារអ្នកសារព័ត៌មានដែលមិនមានវិជ្ជាជីវៈ។ ឯកឧត្តម បណ្ឌិត បានបន្ដថា លោកនឹងធ្វើយ៉ាងណាឱ្យមានរបៀបរៀបរយ ដើម្បីលើកតម្លៃ គុណភាពវិជ្ជាជីវៈ ព្រមទាំងលើកកម្ពស់តម្លៃអ្នកសារព័ត៌មាន។ ចំពោះវគ្គបណ្ដុះបណ្ដាលតម្រង់ទិសវិជ្ជាជីវៈសារព័ត៌មាន។
កន្លងមក អ្នកសារព័ត៌មានមួយចំនួនដែលទំនងមិនបានឆ្លងកាត់វគ្គសិក្សាអំពីសារព័ត៌មាន បានធ្វើការងារសារព័ត៌មានប៉ះសិទ្ធិអ្នកដទៃតាមរយៈការផ្សាយព័ត៌មានរបស់ខ្លួន ដោយបានគិតថានេះជាសិទ្ធិរបស់អ្នកកាសែតក្នុងការផ្សាយ ខណៈដែលពួកគេមិនបានយល់ដឹងអំពីក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ស្ដីពីរបបសារព័ត៌មាន។
ក្នុងឱកាសពេលនោះឯកឧត្តមបណ្ឌិត ហ៊ុន សុខា លោកមានប្រសាសន៍សូមអោយអ្នកសារព័ត៌មានទាំងអស់ធ្វើព័ត៌មានអោយមានវិជ្ជាជីវះនឹងក្រមសីលធម៌ហើយផ្សព្វផ្សាយតែព័ត៌មានពិត ហើយឯកឧត្តមនឹងលើកទឹកចិត្តដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់អោយចេះរួបរួមគ្នាស្រលាញ់គ្នា សហការគ្នាប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ។
ជាចុងបញ្ចប់សូមជូន ពរក្រុមការងារ មានសុខភាពល្អបរិបូរណ៏ កម្លាំងខ្លាំងខ្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ និងសម្រេចបានជោគជ័យ  គ្រប់ការងារដ៏ត្រចេះត្រចង់បន្ថែមទៀត  ព្រមទាំងពុទ្ធពរទាំង៤ប្រការគឺ  អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

Leave a Reply

Your email address will not be published.