http://vcstvonline.net /ទំនាក់ទំនងទូរសព្ទ ÷081785788/078785788/066785788
(កណ្ដាល)៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងលោកជំទាវ, ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល រួមជាមួយលោក លោកស្រីក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជការ តាមអង្គភាពស្ថាប័ណជុំវិញខេត្ត និងពុទ្ធបរិស័ទជាច្រើនទៀត បានចូលរួមសូត្រមន្ត កាន់បិណ្ឌវេនទី១ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា នៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ នៅរសៀលថ្ងៃទី១៧ និងព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។
សូមជម្រាបថា វត្តប្រជុំនទី ហៅវត្តក្រពើហា ដែលមានព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ ព្រះរាជាគណៈថ្នាក់ចត្វា ព្រះលេខាធិការគណៈខេត្តកណ្តាល, ព្រះនាយកពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា និងជាព្រះចៅអធិការវត្តប្រជុំន ទីហៅក្រពើហា មានព្រះសង្ឃកំពុងស្នាក់នៅសិក្សាមានចំនួន២៤០អង្គ ដែលត្រូវផ្គត់ផ្គង់អង្ករ២បាវ និងថវិកា១លានរៀល ជារៀងរាល់ថ្ងៃសម្រាប់ចង្ហាន់ ដែលជាការឧបត្ថម្ភពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចតែងតែយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះពុទ្ធសាសនា ពិសេសព្រះសង្ឃគ្រប់អង្គនៅវត្តនេះតែម្ដង។ ពិសេសទៀតនោះ សាលានៅក្នុងវត្តនេះទៀតសោត បានប្រសិទ្ធនាមថា ពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា ដែលមានរម្លេចឈ្មោះរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់តែម្ដង។
សូមជម្រាបជូនថា បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៏ធំមួយ នៅក្នុងចំណោមពិធីបុណ្យដទៃទៀត ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៨កញ្ញា រហូតដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ក្នុងគោលបំណង ដើម្បីឧទ្ទិសដល់ដួងវិញ្ញាណខន្ធ បុព្វការីជន មានមាតាបិតា ញាត្តិការ៧សន្តាន ដែលធ្វើមរណកាលទៅកាន់បរលោក សូមវិញ្ញាណខន្ធ អស់លោកទាំងនោះ យោលយោគទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ហើយងាកបែរក្រោយ ឱ្យពរ ឱ្យជយ័ ដល់កូនចៅ ឱ្យទទួលបានសេចក្តីសុខសប្បាយ គ្រប់ប្រការរកសុីមានបាន ត្រជាក់ត្រជុំ ថ្កុំថ្កើនតរៀងទៅ។
ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក៏បានប្រគេនទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគ រួមទាំងបច្ច័យមួយចំនួនផងដែរ៕