http://vcstvonline.net /ដោយ វីរៈជន 17 ÷081785788/078785788/066785788 ក្រុងតាខ្មៅ រសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំដោយ លោកវរសេនីយ៍ឯក យី វណ្ណដា ចុះសម្រួលចរាចរណ៍តាមដងផ្លូវចំណុចសំខាន់ ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរចេញទៅស្រុកកំណើតរៀងៗខ្លួន ក្នុង ឱកាសពិធីបុណ្យភ្ជុំបិណ្ឌ និង កាន់បិណ្ឌ ប្រពៃណីជាតិខ្មែរ ។ VID_20240930_225016_423.mp4 VID_20240930_225016_192.mp4 VID_20240930_225016_297.mp4
Month: September 2024
ឯកឧត្តម រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងឱកាសវេនកាន់បិណ្ឌ ចំនួន០២វត្ត ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! (ដោយ វីស៊ីអេស)
http://vcstvonline.net /ដោយ វីរៈជន 17 ÷081785788/078785788/066785788 នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានដឹកនាំក្រុមការងារ និងមានការចូលរួមពីលោក អ៊ុយ សុន អនុប្រធានក្រុមការងារ លោក ជុំ ឈាង ប្រធានគណៈបក្សសង្កាត់ និងលោក លោកស្រីក្នុងជួរគណ:កម្មាធិការបក្សសង្កាត់ ប្រធាន អនុប្រធានគណៈសាខាភូមិ ព្រមទាំងយុវជនសង្កាត់ បាននាំយកបច្ច័យ និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃក្នុងឱកាសវេនកាន់បិណ្ឌរបស់ពុទ្ធបរិស័ទ្ធ នៅវត្តចំនួន០២វត្ត ក្នុងសង្កាត់ព្រែកកំពឹសគឺ វត្តព្រែកថ្លឹង និងវត្តកែវមុនី (ហៅវត្តគោករលួស) ព្រមជាមួយគ្នានោះ ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏មានសទ្ធាបន្ថែមជូនថវិកា ដល់ លោកតា លោកយាយ ពុទ្ធបរិស័ទ និងកងកម្លាំងការពារសណ្តាប់ធ្នាប់ ព្រមទាំងយុវជន យុវនារី កុមារា កុមារី ដែលបានមកចូលរួមនៅទីនោះផងដែរ។ បន្ទាប់ពីបញ្ចប់កម្មវិធីបុណ្យ ឯកឧត្តម រ័ត្ន ស្រ៑ាង ក៏បានចុះត្រួតពិនិត្យកំណាត់ផ្លូវពី វត្តកែវមុនី […]
ជនជាតិចិន០២ក្រុម បង្កអំពើហិង្សាវាយកាប់ចាក់គ្នា បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតម្នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការទាំង ០២ក្រុម! (ដោយ វីស៊ីអេស)
http://vcstvonline.net /ដោយ វីរៈជន 17 ÷081785788/078785788/066785788 ជនជាតិចិន០២ក្រុម បង្កអំពើហិង្សាវាយកាប់ចាក់គ្នា បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតម្នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការទាំង ០២ក្រុម! នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងជំនាញ នៃការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យជាជនជាតិចិនចំនួន ០៦នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីវាយកាប់ចាក់គ្នា រហូតបណ្តាលឲ្យស្លាប់បាត់បង់ជីវិតម្នាក់។ គួរបញ្ជាក់ដែរថា កាលពីវេលាម៉ោង ០០និង៣០នាទី ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ មានអំពើហិង្សាមួយបានកើតឡើង បង្កដោយក្រុមជនសង្ស័យជាជនជាតិចិនចំនួន០២ក្រុម (ម្ខាងមានគ្នា ០៧នាក់ និងម្ខាងទៀតមានគ្នា០២នាក់) បានបង្កអំពើហិង្សាលើគ្នាទៅវិញទៅមក ដោយមានកាន់កាំបិតចុងស្រួច និងដែកទីបជ្រុង នៅចំណុចខាងមុខផ្សារព្រីនថាមស្វែ ផ្លូវព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានបណ្ដាលឲ្យជនជាតិចិនម្នាក់ បាត់បង់ជីវិតនៅកន្លែងកើតហេតុ។ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន បានចុះអន្តរាគមន៍ដល់ទីតាំងកន្លែងកើតហេតុភ្លាមៗ ធ្វើការបង្ក្រាប និងឃាត់ខ្លួនគូរភាគី សរុបបានចំនួន០៦នាក់ (ជនដៃដល់ ០១នាក់ និងភាគីខាងអ្នកស្លាប់០៥នាក់) យកទៅមូលដ្ឋានអាវុធហត្ថខណ្ឌ ដើម្បីស្រាវជ្រាវតាមនីតិវិធី។ ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ […]
ក្រុមការងារ អាវុធហត្ថខណ្ឌសែនសុខ ចុះសួរសុខទុក្ខគ្រួសារសមាជិក ដែលមានប្រពន្ធទើបតែសម្រាលកូន!នាព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ព្រុំ សក្ដ័ា មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ (ដោយ វីស៊ីអេស)
http://vcstvonline.net /ដោយ វីរៈជន 17 ÷081785788/078785788/066785788 ក្រុមការងារ អាវុធហត្ថខណ្ឌសែនសុខ ចុះសួរសុខទុក្ខគ្រួសារសមាជិក ដែលមានប្រពន្ធទើបតែសម្រាលកូន! នាព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ព្រុំ សក្ដ័ា មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ បានចាត់ក្រុមការងារនាំយកអំណោយចុះសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ទោ គុយ សុធាវេត ជំនួយការអាវុធហត្ថខណ្ឌ ដែលមានប្រពន្ធទើបសម្រាលកូន ហើយកំពុងសម្រាកថែទាំសុខភាពនៅមន្ទីរពេទ្យ។ ក្នុងឱកាសនោះក្រុមការងារបាននាំយកអំណោយមានដូចជា ទឹកសុទ្ធ ០២កេស, ទឹកដោះគោឆៅ ២យួរ រួមនឹងថវិកាមួយចំនួនទៀត ទៅជូនជាអំណោយសួរសុខទុក្ខផងដែរ៕
ពិធីហែក្បួនអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤ ក្រោមប្រធានបទ៖ “ទេសចរណ៍ និងសន្តិភាព” ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកម្លាំងក្រោមឱវាទចូលរួម ពិធីហែក្បួនអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤ (ដោយ វីស៊ីអេស)
http://vcstvonline.net /ដោយ វីរៈជន 17 ÷081785788/078785788/066785788 ពិធីហែក្បួនអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤ ក្រោមប្រធានបទ៖ “ទេសចរណ៍ និងសន្តិភាព” ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកម្លាំងក្រោមឱវាទចូលរួម ពិធីហែក្បួនអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤ ក្រោមប្រធានបទ៖ “ទេសចរណ៍ និងសន្តិភាព” ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាកខេត្ត និងលោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត តំណាងគ្រឹះស្ថានអង្គរ តំណាងរដ្ឋបាលសង្កាត់ទាំង១២ ក្នុងក្រុងសៀមរាប តំណាងសមាគមទេសចរណ៍ក្នុងខេត្តសៀមរាប និងប្រតិបត្តិករទេសចរណ៍ប្រមាណជាង ១០០០នាក់។ សូមបញ្ជាក់ថា ក្បួនដង្ហែនេះចែកចេញជា ១២ ផែន រួមមានៈ ផែនឆៃយាំ ផែនព្រាបសន្តិភាព ផែនក្រុមភ្លេងបុរាណ ផែនមន្ត្រីរាជការ ក្រុមនារីស្លៀកសំលៀកបំពាក់តាមព័ណ៌តាមថ្ងៃ ផែនក្លឹបបណ្តុះបណ្តាលសិល្បៈខ្មែរអង្គរ ផែនប្រតិបត្តិករណ៍ទេសចរណ៍ ផែនល្បុកត្តោ ផែនសិល្បៈល្ខោនខោល ផែនរបាំក្ងោកពោធិ៍សាត់ ផែនស្គរស្ត្រីមេធា ផែនក្រុមរ៉ឺម៉កកង់បី […]
ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បន្តជួយដល់គ្រួសារអតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា! ( ដោយ វីស៊ីអេស)
http://vcstvonline.net /ដោយ វីរៈជន 17 ÷081785788/078785788/066785788 ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បន្តជួយដល់គ្រួសារអតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា! បន្ទាប់ពី លោក ម៉ែន មក់រ៉ុន ហៅ វណ្ណ សុផាត ដែលជាអតីតអ្នកធ្លាប់រួមការងារនាសម័យរដ្ឋកម្ពុជា បានទទួលមរណៈភាព កាលពីពេលកន្លងទៅ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានសន្យាបន្តជួយឧបត្ថម្ភជីវភាពប្រចាំខែដល់គ្រួសារលោក ម៉ែន មក់រ៉ុន នូវថវិកាចំនួន ២០ម៉ឺនរៀល រួមជាមួយអង្ករ ០២ការុង ជារៀងរាល់ខែ។ ជាក់ស្តែង នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តចាត់ឲ្យក្រុមការងារ នាំយកអំណោយរួមមាន៖ អង្ករ និងថវិកា សម្រាប់រយៈពេល ០៣ខែ ទៅប្រគល់ជូនដល់គ្រួសារ លោក ម៉ែន មក់រ៉ុន ហៅ វណ្ណ សុផាត នៅភូមិព្រែកពោធិ៍ […]
ចោរឆក់ ខាតដើម! កាលពីវេលាម៉ោង០៤:០០នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ មានករណីជនសង្ស័យម្នាក់ ជិះម៉ូតូហុងដាឌ្រីមសេរីថ្មីមួយគ្រឿង ទើបទិញបានប្រមាណ 4ខែ ធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ (ដោយ វីស៊ីអេស)
http://vcstvonline.net /ដោយ វីរៈជន 17 ÷081785788/078785788/066785788 ចោរឆក់ ខាតដើម! កាលពីវេលាម៉ោង០៤:០០នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ មានករណីជនសង្ស័យម្នាក់ ជិះម៉ូតូហុងដាឌ្រីមសេរីថ្មីមួយគ្រឿង ទើបទិញបានប្រមាណ 4ខែ ធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ របស់ជនរងគ្រោះជាជនជាតិចិនម្នាក់កំពុងឈរចុចទូរស័ព្ទនៅចំណុច ផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយជិះគេចខ្លួន តែត្រូវជនរងគ្រោះ រួមជាមួយប្រជាពលរដ្ឋ ផ្ដល់ព័ត៌មានទៅ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យនាំយកទៅមូលដ្ឋានអាវុធហត្ថខណ្ឌដើម្បីស្រាវជ្រាវបន្ថែម។ ក្រោមវិធានការជំនាញ ជនសង្ស័យ ឈ្មោះ លន់ សារ៉ាន់ ភេទប្រុស អាយុ១៩ឆ្នាំ បានសារភាពឲ្យដឹងថា ខ្លួនគេពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះពិតប្រាកដមែន។ ជនសង្ស័យត្រូវបាន ការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕
យោធិន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ៣១នាក់ ត្រូវបានដាក់ឲ្យចូលនិវត្តន៍ ព្រមគ្នាជាមួយយោធិន នៃកងរាជអាវុធហត្ថ ជាង២០០នាក់ផ្សេងទៀត ទូទាំងប្រទេស! (ដោយ វីស៊ីអេស)
http://vcstvonline.net /ដោយ វីរៈជន 17 ÷081785788/078785788/066785788 យោធិន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ៣១នាក់ ត្រូវបានដាក់ឲ្យចូលនិវត្តន៍ ព្រមគ្នាជាមួយយោធិន នៃកងរាជអាវុធហត្ថ ជាង២០០នាក់ផ្សេងទៀត ទូទាំងប្រទេស! នាព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជា បណ្តាអាវុធហត្ថរាជធានីខេត្តទាំង២៥ បានរៀបចំពិធីសំណេះសំណាល និងបំពាក់ឋានន្តរសក្តិ ជូនគ្រឿងឥស្សរិយយស ជូនដល់យោធិន នៃកងរាជអាវុធហត្ថ ចូលនិវត្តន៍ ឆ្នាំ២០២៤ សរុបចំនួន ២៦៣នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមរយៈប្រព័ន្ធ Video Conference។ ក្នុងឱកាសនេះផងដែរ យោធិន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍ ត្រៀមផ្ទេរចេញក្នុងឆ្នាំ២០២៤នេះ មានចំនួន ៣១នាក់ បានចូលរួមតាម Video Conference ចេញពីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីស្តាប់ប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ […]
រសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅការិយាល័យហិរញ្ញវត្ថុ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី ហ៊ង បូរ៉ា នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស (ដោយ វីស៊ីអេស)
http://vcstvonline.net /ដោយ វីរៈជន 17 ÷081785788/078785788/066785788 ភ្នំពេញ៖ ដោយបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅការិយាល័យហិរញ្ញវត្ថុ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី ហ៊ង បូរ៉ា នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការប្រជុំពង្រឹងការងារជំនាញហិរញ្ញវត្ថុ និងបើកចែកប្រាក់បៀវត្សរ៍ ប្រាក់ចំណាយផ្សេងៗ ប្រចាំខែកញ្ញា ឆ្នាំ២០២៤ និងប្រាក់ឧបត្ថម្ភបុណ្យភ្ជុំបិណ្ឌ ដល់ជំនាញហិរញ្ញវត្ថុតាមបណ្តាអង្គភាពទូទាំងរាជធានី-ខេត្ត, វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល, មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ, ហិរញ្ញវត្ថុតាមបណ្តាកងអន្តរាគមន៍ និងដោយមានការចូលរួមពីនាយរងការិយាល័យ នាយផ្នែក និងជំនួយការ ការិយាល័យហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ ។
នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស (ដោយ វីស៊ីអេស)
http://vcstvonline.net /ដោយ វីរៈជន 17 ÷081785788/078785788/066785788 ភ្នំពេញ៖ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបំពាក់ឋានន្តរសក្តិ ជូនគ្រឿងឥស្សរិយយស ដល់យោធិន នៃកងរាជអាវុធហត្ថចូលនិវត្តន៍ឆ្នាំ២០២៤ ។ ពិធីនេះមានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ស្នងការ ស្នងការរង នាយ នាយរងការិយាល័យ និងយោធិន នៃកងរាជអាវុធហត្ថចូលនិវត្តន៍ឆ្នាំ២០២៤ ជាច្រើនរូបផងដែរ ។










