ព័ត៌មានជាតិ ព័ត៌មានសិល្បះនិងកីឡា

អបអរសាទរទិវាជ័យជម្នះ៧មករា(១៩៧៩-២០២៥) ការប្រកួតកីឡាអុកចត្រង្គមិត្តភាពអន្តរក្លិបរាជធានីភ្នំពេញ ថ្ងៃទី ២០-២១ ខែធ្នូ ឆ្នាំ២០២៤ រៀបចំដោយៈ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ចូលរួមលើកកម្ពស់វិស័យកីឡាអុកចត្រង្គកម្ពុជា រួមគ្នាអភិរក្សកេរ្តិ៍តំណែលដូនតា ចូលរួមបំផុសការលេងកីឡាផ្នែកគំនិតក្នុងស្រទាប់មហាជន! ចេញផ្សាយដោយ (វីស៊ីអេស ធីវី អនឡាញ)

http://vcstvonline.net /ដោយ វីរៈជន 17 #081785788~078785788~066785788

(ភ្នំពេញ)÷នៅល្ងាចថ្ងៃទី 21 ខែធ្នូឆ្នាំ 2024 ក្នុងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅភោជនីយដ្ឋានជំនោរលាភ ដែលជាក្លឹបជំនោរលាភច្បារអំពៅ ការប្រកួតកីឡាអុកចត្រង្គ អបអរសាទរទិវាជ័យជំនះ 7 មករា បានប្រព្រឹត្តទៅអស់រយៈពេល 2 ថ្ងៃ គិតចាប់ពីថ្ងៃទី 20/21 ខែធ្នូឆ្នាំ 2024 នៅក្លឹបជំនោរលាភច្បារអំពៅ ប្រកបដោយរលូនក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង ដោយមានការចូលរួមចំនួន 18 ក្លឹប ក្នុងក្រុងនិងតាមបណ្ដាខេត្តរួមមាន÷
១.ក្លឹបសេះខៀវ ២.ក្លឹបអង្គរ ៣.ក្លឹបឥន្ទ្រីដែក ៤.ក្លឹបអធិរាជក្រហមបាត់ដំបង ៥.ក្លឹបមរតកអុកខ្មែរ ៦.ក្លឹបនាគរាជ ៧.ក្លឹបគោព្រៃ ៨.ក្លឹបសេះមាសស្ទឹងត្រែង ៩.ក្លឹបធុរេនកំពត ១០.ក្លឹបជំនោរលាភច្បារអំពៅ ១១.ក្លឹបគ្រូបារាំងប៊ូឌិញ ១២.ក្លឹបសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ១៣.ក្លឹបស្ដេចនាគសមុទ្រ ១៤.ក្លឹបបាស្តា ១៥.ក្លឹបមិត្តភាព ១៦.ក្លឹបអស្សរិទ្ធជ្រោយចង្វារ ១៧.ក្លឹបស្ដេចតោ ១៨.ក្លឹបរាជសីហ៍
+លទ្ធផលនៃការប្រកួតអុកចត្រង្គរយៈពេល 2 ថ្ងៃ
ជើងឯកលេខ១ បានទៅលើកីឡាករឈ្មោះ ហេង គីមតូ មកពីក្លឹបគ្រូបារាំងប៊ូឌិញ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ២០០០០០០៛ (ពីរលានរៀល) ជើងឯករងលេខ២ បានទៅលើកីឡាករឈ្មោះ គុជ ពិសិដ្ឋ មកពីក្លឹបសេះខៀវ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១២០០០០០៛ (មួយលានម្ភៃម៉ឺនរៀល) លេខ៣ បានទៅលើកីឡាករឈ្មោះ សាន ប៊ុនហ៊ុល មកពីក្លឹបឥន្ទ្រីដែក ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ៦០០០០០៛ (ហុកសិបម៉ឺនរៀល) លេខ ៤ បានទៅលើកីឡាករឈ្មោះ រ៉ុង សំអុល មកពីក្លឹបអង្គរ ទទួលបានប្រាក់តំបន់លើកទឹកចិត្ត ២០០០០០៛ (ម្ភៃម៉ឺនរៀល) ។
+ក្នុងថ្ងៃបញ្ចប់ការប្រកួតអុកចត្រង្គនៅក្លឹបជំនោរទន្លេច្បារអំពៅ ដោយក្ដីសប្បាយរីករាយ កីឡាដែលបានប្រកួតធ្លាក់មកពីក្លឹបនានា ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តក្នុងមួយនាក់ៗ ១០០០០០៛ (ដប់ ម៉ឺនរៀល)ផងដែរ។
នៅភោជនីយដ្ឋានជំនោរលាភ ដែលជាក្លឹបជំនោរលាភច្បារអំពៅ របស់លោកគ្រូ កែវ វីរៈ ជាស្ថាបនិកក្លឹប បានបង្កើតទំនាក់ទំនងចំណងមិត្តភាពអ្នកគាំទ្រវិស័យកីឡារអុកចត្រង្គកម្ពុជា លោកបានជំរុញឲ្យមានការហ្វឹកហាត់ដល់ក្មេងៗជំនាន់ក្រោយ អោយចេះលេងអុកចត្រង្គតាំងពីក្មេងៗទៅ ដើម្បីចូលរួមលេងកីឡាផ្នែកគំនិតក្នុងស្រទាប់មហាជន
+ជាចុងក្រោយនៅក្នុងភោជនីយដ្ឋាជំនោរលាភ ក៏មានការចាប់រង្វាន់ជូន អ្នកដែលទៅញ៉ាំអាហារនិងទស្សនាការលេងកីឡាអុកចត្រង្គ ដោយក្ដីសប្បាយរីករាយផងដែរ។    

Leave a Reply

Your email address will not be published.