ព័ត៌មានជាតិ

លោក​ឧត្តមសេនីយ៍ទោ​ ឡោ​ សុខា​ ស្នងការ​នគរបាល​ខេត្ត​ដឹកនាំ​លោក​ លោកស្រី​ស្នងការ​រង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ រាត្រីសមោសរ​ កៀរគរ​មូលនិធិ​សប្បុរសធម៌​

​មណ្ឌលគិរី​ ៖​ ​ លោក​ឧត្តមសេនីយ៍ទោ​ ឡោ​ សុខា​ ស្នងការ​នគរបាល​ខេត្ត​ បាន​ដឹកនាំ​លោក​ លោកស្រី​ ស្នងការ​រង​លោក​ មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​ទាំង​២​ លោក​អធិការ​ ក្រុង​.​ស្រុក​ទាំង​៥​ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​រាត្រីសមោសរ​ កៀរគរ​មូលនិធិ​សប្បុរសធម៌​ក្រោម​អធិបតីភាព​ ឯកឧត្តម​ ឧកញ៉ា​ អ៊ឹ​ង​ ស៊ី​តាត​វិ​រៈ​ ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តមណ្ឌលគិរី​ និង​ជា​ជំនួយការ​ផ្ទាល់​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​រ៉ា​នី​ ហ៊ុន​សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ និង​ ឯកឧត្តម​ ថង​ សា​វុន​ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តមណ្ឌលគិរី​ បាន​អញ្ជើញ​ជា​អធិបតីភាព​ ក្នុង​ពិធី​អបអរសាទរ​ រាត្រី​ស​មោ​លសរ​ ខួប​លើក​ទី​១៦១​ ទិវា​កាកបាទក្រហមកម្ពុជា​ ០៨​ ឧសភា​ ឆ្នាំ​២០២៤​ ក្រោម​ប្រធានបទ​ រួម​គ្នា​ជាមួយ​កាកបាទក្រហមកម្ពុជា​ ដើម្បី​សហគមន៍​មាន​សុខភាព​ល្អ​ និង​មាន​ភាព​ធន់​នឹង​អាកាសធាតុ​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​សាលាខេត្ត​មណ្ឌលគិរី​។​

​ឯកឧត្តម​ ថង​ សា​វុន​ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ បាន​មាន​ប្រសាសន៍​ថា​ ការ​រៀបចំ​រាត្រី​ស​មោ​លស​ ដើម្បី​កៀរគរ​មូលនិធិ​សប្បុរសជន​នា​ពេល​នេះ​ ជា​លើក​ទី​១​ សម្រាប់​ខេត្តមណ្ឌលគិរី​ ក្នុង​ការ​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​សកម្មភាព​មនុស្សធម៌​ ជួយ​សង្គ្រោះ​ ដល់​ជន​ងាយ​រង​គ្រោះ​នានា​។​

​ឯកឧត្តម​ បញ្ជាក់​ថា​ វត្តមាន​របស់​ ឯកឧត្តម​ ឧកញ៉ា​ លោក​ជំទាវ​ អស់លោក​ លោកស្រី​នា​ពេល​នេះ​ ជា​ការ​ឆ្លុះ​បញ្ចាំង​ អំពី​ការ​យកចិត្តទុកដាក់​ និង​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ចំពោះ​សកម្មភាព​មនុស្សធម៌​ កាកបាទក្រហម​ និង​អឌ្ឍចន្ទ​ក្រហម​ ខួប​លើក​ទី​ ១៦១​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បាន​ជួយ​ចលនា​ជំរុញ​ឲ្យ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ អាច​ទទួល​បានការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​ជា​ធនធាន​ចាំបាច់​ពុំ​អាច​ខ្វះ​បាន​សម្រាប់​បន្ត​អនុវត្ត​តួនាទី​ ភារកិច្ច​មនុស្សធម៌​របស់​ខ្លួន​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ និង​អាច​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ និង​ជន​ងាយ​រង​គ្រោះ​ ឲ្យ​កាន់តែ​មាន​ទំហំ​ធំ​ឡើង​ថែម​ទៀត​ ជា​ពិសេស​ ជា​ការ​រួមចំណែក​នៃ​ការ​ពូន​ផ្ដុំ​នូវ​កំលាំង​មនុស្សធម៌​សាមគ្គីធម៌​ស្រប​តាម​គោលការណ៍​ វប្បធម៌​ចែករំលែក​ ក្នុង​បុព្វហេតុ​ជួយ​ដោះ​ទុក្ខ​ធុរៈ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ពេល​គ្រា​មាន​អាសន្ន​។​

​ឯកឧត្តម​ បន្ថែម​ថា​ កាយវិការ​ប្រកបដោយ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​នេះ​ គឺ​ពិតជា​បាន​ជួយ​ជំរុញ​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តមណ្ឌលគិរី​ កាន់តែ​មាន​កម្លាំងចិត្ត​ និង​ស្មារតី​ទ្វេ​ឡើង​មួយ​កំរិត​ថែម​ទៀត​ ក្នុង​ការ​បន្ត​បំពេញភារកិច្ច​របស់​ខ្លួន​ឲ្យ​កាន់តែ​សកម្ម​ខ្លាំងក្លា​ និង​មាន​ប្រសិទ្ធភាព​ ក្នុង​នាម​ប្រតិបត្តិ​ករ​មនុស្សធម៌​ ដែល​ត្រូវ​បាន​រួម​ចំ​ណែ​ក្នុង​ការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ និង​ជួយ​សម្រាល​ផល​ប៉ះពាល់​ជា​វិជ្ជមាន​នៃ​គ្រោះ​មហន្តរាយ​នានា​ ក្នុង​គោលដៅ​លើកកម្ពស់​សុខុមាលភាព​ ជីវភាព​រស់នៅ​ កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​យើង​។​ ឯកឧត្តម​បាន​ថ្លែង​អំណរ​អគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ ឯកឧត្តម​ លោក​ជំទាវ​ និង​សប្បុរសជន​ទាំងអស់​ ដែល​តែងតែ​យកចិត្តទុកដាក់​ និង​កំពុង​តែ​បន្ត​គាំទ្រ​យ៉ាង​សកម្ម​ដល់​កាកបាទក្រហម​ខេត្តមណ្ឌលគិរី​ ក្នុង​ការ​រួមចំណែក​ ទាំង​ស្មារតី​ សម្ភារៈ​ និង​ថវិកា​ដល់​សាខា​កាកបាទក្រហម​ខេត្ត​ បាន​ដំណើរការ​សកម្មភាព​មនុស្សធម៌​ ជួយ​សង្គ្រោះ​ដល់​ជន​រង​គ្រោះ​ និង​ជន​ដែល​ងាយ​រង​គ្រោះ​នានា​ ឲ្យ​បាន​ល្អ​ប្រសើរ​មួយ​កំរិត​ថែម​ទៀត​ ស្រម​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្ដេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ ដែល​បាន​លើក​ឡើង​ថា​ ទីណា​មានទុក្ខ​លំបាក​ ទីនោះ​មាន​កាកបាទក្រហម​។​

​នៅ​ក្នុង​ពិធី​រាត្រីសមោសរ​ កៀរគរ​មូលនិធិ​សប្បុរសធម៌​ សាខា​កាកបាទក្រហមកម្ពុជា​ ខេត្តមណ្ឌលគិរី​ ក៏​បាន​រៀបចំ​ពិសារ​អាហារ​សាមគ្គី​ ការ​ប្រគុំ​តន្ត្រី​រាំ​លេង​កម្សាន្ត​ និង​ការ​ចាប់​រង្វាន់​អនុស្សាវរីយ៍​ ដើម្បី​បង្ក​បរិយាកាស​សប្បាយ​រីករាយ​ផង​ដែរ​៕​

Leave a Reply

Your email address will not be published.